ការសម្រាកលំហែកាយនៅកោះមួយចំនួនគឺប្រហែលជាវិធីល្អបំផុតដើម្បីបំបាត់ភាពតានតឹង ។ គ្មានអ្វីដែលសប្បាយរីការាយក្នុងការសំរាកលំហែនៅលើកោះដាច់ស្រយាលទេដែលមើលទៅហុំព័ទ្ធដោយផ្ទៃទឹកសមុត្រគ្មានព្រំដែនកំណត់។ កោះជាកន្លែងដែលផ្តល់នូវការសំរាកលំហែកាយដ៏ល្អឥតខ្ចោះសម្រាប់សម្រាក និងសាសងស្នេហាឬការស្នាក់នៅលំហែកាយ។

១០.កោះហ្វាឡង់ នៅប្រទេសអង់គ្លេស

 

នៅមហាសមុទ្រអាត្លង់ទិចខាងត្បូង និងខាងលិច ប្រហែល300 ម៉ាយភាគខាងកើត​នៃឆ្នេរប៉ា​តាំងហ្គោនស្ថិតនៅលើទឹកដីកោះ Falkland ឬកោះអ៊ីល​ឡាម៉ាវីណា​ជាកន្លែងដែល​មានជម្លោះដណ្ដើម​ទឹកដី។ បច្ចុប្បន្នទឹកដីនេះជារបស់អង់គ្លេស ហើយប្រទេសអាហ្សង់ទីន​កំពុងព្យាយាមចង់បានដែនដីនេះមកគ្រប់គ្រង ព្រោះវាជាកោះដែលសម្រស់ធម្មជាតិនិងជាទីពេញនិយមសម្រាប់ទេសចរណ៍ ហើយវាគឺជាកោះដែលអាចឲ្យយើងមើលសត្វផេនឃ្វីនដោយមិនចាំបាច់ប្រថុយទៅកាន់តំបន់អង់តាក់ទិក ។

៩.កោះម៉ាជូលី នៅប្រទេសឥណ្ឌា

 

ប្រសិនបើកោះនៅលើសមុទ្រនិងមហាសមុទ្រមានចរន្តទឹកខ្លាំងពេកធ្វើឲ្យអ្នកភ័យខ្លាច កោះដ៏ល្អឥតខ្ចោះដែលស្ថិតនៅលើទន្លេ Brahmaputraមួយនេះប្រហែលជាសាកសមសម្រាប់អ្នក ។ Majuli គឺជាកោះនៅលើទន្លេដ៏ធំបំផុតនៅក្នុងពិភពលោក ។ ស្ថិតនៅភាគខាងជើងភាគខាងជើងនៃប្រទេសឥណ្ឌា ។ ប្រជាជននៅ Majuli ភាគច្រើនរស់នៅដោយសមញ្ញ ដោយមិនមិនរងផលប៉ះពាល់ពីបច្ចេកវិទ្យាទំនើប និងសំភារៈនិយមនោះទេ ។ អ្វីដែលពិសេសដែលធ្វើឲ្យភ្ញៀវទេសចរណ៍ចូលចិត្តកោះមួយនេះនោះគឺដោយសារតែវាជាកន្លែងដ៏ល្អមួយសម្រាប់គយគន់សត្វបក្សីជាច្រើនប្រភេទ ។

៨.ប្រជុំកោះបាហ្សារ៉ូតូ  នៃប្រទេសម៉ូសំប៊ិច

 

ប្រជ៉ំកោះមួយនេះត្រូវបានគេដាក់រហ័សនាមថា “គុជខ្យងនៃមហាសមុទ្រឥណ្ឌា” ។ វាគឺជាដែនដីដ៏ស្រស់ត្រកាលមួយក្នុងចំណោមដែនដីដ៏ស្រស់ត្រកាលបំផុតនៃទ្វីបអាហ្វ្រិច ។ នៅទីនោះអ្នកនឹងប្រទះឃើញនូវដីខ្សាច់ពណ៌ស សមុទ្រពណ៌ខៀវមើលដាច់កន្ទុយភ្នែក ។ អ្វីដែលធ្វើឲ្យកោះនេះមានភាពល្បីល្បាញនោះគឺវាជាកន្លែងដែលយើងអាចមើលឃើញ ត្រីឆ្លាម ត្រីបាឡែន ត្រីដូលហ្វាន អណ្តើក ។

៧.កោះកាប្រ៊ីនៅប្រទេសអ៊ីតាលី

 

វាជាកោះមួយដែលប្រមូលផ្ដុំនៅប្រវត្ថិសាស្រ្ត សិល្បៈ ថែមទាំងជាំកោះដែលមានសំណង់អគារធំៗ និង រូងភ្នំអាថ៍កំបាំង ជាច្រើន ។

៦.កោះបាលី នៅប្រទេសឥណ្ឌូនេស៊ី

 

កោះបាលីមិនត្រឹមតែជាកោះមួយតំណាងវប្បធម៌និងសាសនានោះទេ តែវាជាកោះមួយដែលអាចនាំមកនូវជីវិតរស់នៅបែបស៊ីវិលនៃប្រទេសឥណ្ឌូនេស៊ីផងដែរ។ មានប្រជាជនឥណ្ឌូនេស៊ីច្រើន តែងតែជួបជុំគ្នានៅលើកោះបាលីនៅពេលដែលពួកគេឈប់សំរាកពីការងារ។

៥.កោះហ្កាឡាហ្កាហ្កូសនៅប្រទេស

 

កោះនេះស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើតចម្ងាយ 973 គីឡូម៉ែត្រពីឆ្នេរ​សមុទ្រ​ភាគខាងលិច​នៃអាមេរិកខាងត្បូង។ កោះមួយនេះទោះបីមិនបានរៀបរាបអោយលំអិតក៏ដោយ គ្រាន់តែឃើញរូបភាពនេះក៏គួរអោយចង់ទៅលេង និង គយគន់ដែរ។

៤.កោះបូរ៉ាបូរ៉ា នៅប្រទេស តាហៃទី

 

អ្វីដែលសំខាន់ជាងគេលើកោះនេះ គឺយើងអាចគេងនៅលើបឹងកាឡូ​ដែលសាងសង់នោះលើសមុត្របានយ៉ាងត្រជាក់ចិត្ត។

៣.កោះសាន់តូរីនី នៅប្រទេសក្រិច

 

ជាកន្លែងរ៉ូមែនទិចមួយសំរាប់សាងសង់ស្នេហា ក្រេបទឹកឃ្ម៉ំ ហើយបើអ្នកគ្មានទឹកឃ្ម៉ំក្រេបក៏យកវាជាកន្លែងលំហែកាយក្រោយពីសំរាក់ពីការងារបានដែរ ។ បើនិយាយពីទិដ្ឋភាពនៃជុំវិញវិញគឺមិនបាច់និយាយតែម្ដង គឺស្រស់ស្អាតមែនទែន។

២.កោះហាវៃ នៅសហរដ្ឋអាមេរិក

 

អ្នកអាចដើរមើលទិដ្ឋភាពជុំវិញនៅកោះហាវៃ និងជិះកង់កំសាន្តលេងយ៉ាងសប្បាយជាមួយខ្យល់អាកាសបរិសុទ្ធ។

១.ប្រទេសដែនកោះ សីស្ហែល

 

ខ្ញ៉ំជឿថាបើសិនជាអ្នកបានទៅលេងប្រទេសដែនកោះមួយនេះបើសិនជាអាចអ្នកប្រហែលជាលែងចង់មកវិញហើយ ពីព្រោះតែវាជាកន្លែងដ៏ស្រស់ស្អាតមួយ គ្រប់យ៉ាងគឺសុទ្ធសឹងតែជាធម្មជាតិពិត ខ្សាច់ដ៏ទន់ល្មើយ សមុទ្រពណ៌ខៀវដ៏ថ្លាឆ្លុះ រួមទាំងជីវចម្រុះដ៏សម្បូរបែប ។ នៅក្នុងប្រទេសមួយនេះការច្បាប់ស្ដីពីការថែរក្សាបរិស្ថានត្រូវបានអនុវត្តយ៉ាងតឹងរឹង ហើយជីវចម្រុះត្រូវបានអភិរក្សយ៉ាងល្អ ។

ដកស្រង់ ៖ wonderslist 

Loading...
SHARE