*ពាណិជ្ជកម្ម*

វីដេអូ៨វិនាទីមួយដែលបង្ហាញពីក្មេងប្រុសម្នាក់បានទាត់ម្តាយរបស់គេ៥ជើងដោយគ្រាន់តែម្តាយរបស់គេមិនអនុញ្ញាតអោយលេងទូរស័ព្ទ។

ហើយវីដេអូនេះបានផ្សព្វផ្សាយទៅលើគេហទំព័រ Social Media នៃប្រទេសចិនដែលធ្វើអោយអ្នកនិយមលេងអ៊ីនធើណេតមានការហួសចិត្តជាខ្លាំង។នៅក្នុងវិដេអូខ្លីមួយនេះក៏បានបង្ហាញពីជីដូនរបស់ក្មេងប្រុសម្នាក់នោះបានព្យាយាមរារាំងក្មេងប្រុសនោះកុំអោយទាត់ទៅលើម្តាយរបស់គេ។

បើយោងទៅលើវិដេអូនេះគឺវាបានកើតឡើងនៅក្នុងមន្ទីពេទ្យមួយនៅឯ ទីក្រុង Guangzhou ប្រទេសចិន។ បន្ទាប់ពីមើលវិដេអូនេះរួចអ្នករាយការម្នាក់បានលើកឡើងថាក្មេងប្រុសម្នាក់នោះគឺមានអាយុប្រហែលជា១០ឆ្នាំហើយបានស្រែកគំហគដាក់ម្តាយរបស់គេដើម្បីទាយកទូរស័ព្ទលេង។

ផលវិបាកទៅលើការគ្រប់គ្រងក្មេងម្នាក់នៅប្រទេសចិនបានធ្វើអោយក្មេងទាំងនោះល្បី ហើយគេបានដាក់រហ័សនាមអោយក្មេងទាំងនោះថាជា​ អធិរាជតូច( Little Emperors)ដែលមានន័យថាក្មេងដែលទទួលបានគ្រប់អ្វីៗទាំងអស់ហើយពួកគេមិនត្រូវការអោយឪពុកម្តាយគេដាក់ពិន័យលើពួកគេនោះឡើយ។

បន្ទាប់ពីមើលវីដេអូ​នេះរួចមានអ្នកជំនាញម្នាក់បានបញ្ជាក់ថាវត្ថុប្រភេទនេះ(ទូរស័ព្ទ)និងអាចបង្ករអោយមានអំពើនេះជាច្រើនទៀតក្នុងប្រទេសចិនដូច្នេះសូមឪពុកម្តាយទាំងអស់ត្រូវតែប្រៀនប្រដៅអប់រំនិងដាក់ពិន័យអោយបានត្រឹមត្រូវទៅលើកូនៗគ្រប់រូបដើម្បីបញ្ជៀសអំពើបែបនេះនៅថ្ងៃមុខ។

*ពាណិជ្ជកម្ម*

អ្នកនិយមលេង Weiboម្នាក់បាននិយាយថា “នេះគឺជាកំហុសរបស់ស្ត្រីនោះទាំងអស់មិនមែនជាកំហុសរបស់កូននាងនោះទេដោយនាងមិនបានប្រៀនប្រដៅនិងបង្ហាត់បង្រៀនកូនក្នុងការទប់កំហឹងនិងនិយាយស្តី” ។ អ្នកនិយមលេងអ៊ីនធើណេតម្នាក់ទៀតបាននិយាយថា “ប្រសិនបើក្មេងនោះជាកូនរបស់ខ្ញុំៗនិងវៃវាអោយខ្លាំងអោយរាងម្ដង”។

សូមទស្សនាវិដេអូខាងក្រោម៖

*ពាណិជ្ជកម្ម*