ក្រោយស្ងប់ស្ងាត់ក្នុងនាមជាតារាចម្រៀងអស់រយៈពេលជាច្រើនឆ្នាំលោក មូន ម៉ារ៉ា ដែលជាម្ចាស់បទ “កាដូគ្មានន័យ” ទើបតែធ្វើការបញ្ចេញនូវបទចម្រៀងថ្មីរបស់គាត់កាលពីប៉ុន្មានម៉ោងមុននេះនៅលើផេកហ្វេសបុកផ្លូវការដែលមានឈ្មោះថា Moon Mara  

បទចម្រៀងថ្មីមួយបទនេះមានចំណងជើងថា “លើកទូរស័ព្ទទៅអូន” ដែលជាប្រភេទបទចម្រៀងបែបមនោសញ្ចេតនា ដែលរៀបរាប់អំពីអារម្មណ៍របស់បុរសម្នាក់ដែលបានធ្វើខុសដាក់មនុស្សដែលខ្លួនស្រលាញ់ ហើយបានព្យាយាមទូរសព្ទទៅនាងដើម្បីស៉ំទោស ប៉ុន្តែនាងបែរជាមិនលើកទូរសព្ទ ។

បើតាមការបញ្ជាក់របស់លោក មូន ម៉ារ៉ា នៅលើផេកផ្លូវការរបស់គាត់បានឲ្យដឹងថាបទ “លើកទូរស័ព្ទទៅអូន” អាចនឹងចេញជា MV ក្នុងពេលឆាប់ៗខាងមុខ ។

លើកទូរស័ព្ទទៅអូន – មូន ម៉ារ៉ា [OFFICIAL LYRIC AUDIO] (2018)

ហេតុអ្វីអូនមិនលើកទូរស័ព្ទបង? និយាយគ្នាបន្តិចក៍បងអស់ចិត្ត ព្រោះបងមិនអាចរស់ដោយគ្មានអូនទេ!ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុននិងអ្នកដែលបានចូលរួមឧបត្ថម សម្រាប់ចម្រៀងយុវវ័យ១បទនេះ ហើយខ្ញុំនឹងផលិតជាចម្រៀងវីដេអូកាយវិការក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។YouTube: https://www.youtube.com/watch?v=ZOsjwPZrdlYOFFICIAL LYRIC VIDEO: 📞 លើកទូរស័ព្ទទៅអូន ☎️. បទថ្មី និពន្ធថ្មី២០១៨. ច្រៀងនិងនិពន្ធទំនុកភ្លេងដោយ: មូន ម៉ារ៉ា. និពន្ធទំនុកច្រៀងដោយ: អ្នកស្រី អេង អ៊ីតា. រៀបចំនិងសម្រួលតន្ត្រីដោយ: លោក ផល វឌ្ឍនៈ. រៀបចំផលិតដោយ: ETA MEDIA INNOVATION និង អសុរ ស្ទូឌីយូPlease subscribe​ to my YouTube Channel: https://www.youtube.com/channel/UCfsNitQ0D_jf945gTxdbhmw?view_as=subscriber

Posted by Moon Mara on Thursday, June 21, 2018

គួរបញ្ជាក់ឲ្យដឹងផងដែរថាបទចម្រៀងមួយបទនេះត្រូវបាននិពន្ធបទភ្លេងដោយលោក មូន ម៉ារ៉ា ផ្ទាល់ ខណៈដែលអ្នកនិពន្ធទំនុកច្រៀងគឺ អ្នកស្រី អេង អ៊ីតា ដែលជាភរិយារបស់លោក និងមានការរៀបចំនិងសម្រួលតន្ត្រីដោយ លោក ផល វឌ្ឍនៈ ហើយអ្នករៀបចំផលិតគឺ ETA MEDIA INNOVATION និង អសុរ ស្ទូឌីយូ ។

 

Loading...
SHARE