ការថតរូបមួយសន្លឹកឲ្យបានស្អាតមិនគ្រាន់តែកាន់កាមេរ៉ាតម្លៃថ្លៃ ហើយទាញថតៗនោះទេ វាទាមទារនូវចំណេះដឹងដែកជាមូលដ្ឋានគ្រឹះនៃការថតរូបដូចជា ស្គាល់ពីដំណើរការរបស់ Apecture , ISO ឬ Shutter Speed ជាដើម ជាងនេះទៅទៀតការសិក្សាពីពន្លឹះក៏ចាំបាច់ផងដែរ ចំណែកឯការប្រើប្រាស់មុខងារសំខាន់ដែលមាននៅលើកាមេរ៉ានោះក៏ជារឿងសំខាន់ផងដែរ ។ ហើយអ្វីដែលសំខាន់បំផុតក្នុងការថតរូបឲ្យបានស្អាត និង ទាក់ទាញនោះគឺភាពច្នៃប្រឌិត ។

ហើយនៅក្នុងអត្ថបទមួយនេះខ្ញ៉ំនាំអារម្មណ៍ប្រិយមិត្តមកទស្សនាវីដេអូដែលបង្ហាញពីភាពច្នៃប្រឌិតរបស់អ្នកជំនាញថតរូបមួយចំនួននៅក្នុងប្រទេសចិន ដែលវីដេអូទាំងនេះជាការប្រមូលផ្ដ៉ំនូវវីដេអូដែលបង្ហាញពីគំនិតច្នៃប្រឌិតជាច្រើនដែលត្រូវបានគេចែករំលែកនៅលើ Tik Tok ។

បើនិយាយពីសកម្មភាពពេលកំពុងថតគឺពិតជាប្លែកខ្លាំងណាស់ ដែលល្មមធ្វើឲ្យមនុស្សមួយចំនួនគិតថាពួកគេធ្វើរឿងឆ្កួតៗ ប៉ុន្តែបើសិនជាបានឃើញលទ្ធផល ឬរូបថតដែលពួកគេថតបាន គ្រប់គ្នានឹងសរសើរមិនដាច់ពីមាត់មិនខាន ពីព្រោះតែវាពិតស្រស់ស្អាត និងមានភាពទាក់ទាញខ្លាំងណាស់ ។

មុននឹងទស្សនាវីដេអូខ្ញ៉ំសូមនាំអារម្មណ៍ប្រិយមិត្តមកមើលទស្សនារូបថតខ្លះដែលប្រៀបធៀបពីសកម្មភាពពេលថត និងរូបថតដែលទទួលបាន ដែលដកស្រង់ចេញពីក្នុងវីដេអូជាមុនសិន ៖

1

2

3

4

5

6

 

តោះឥលូវទស្សនាវីដេអូទាំងអស់គ្នា ៖

ប្រភព ៖​ Facebook

Loading...
SHARE