ទីក្រុងនីមួយៗក្នុងពិភពលោកតែងមានរចនាបថនៃការរៀបចំទីក្រុងរបស់ខ្លួនរៀងៗខ្លួន រាប់ចាប់ពីការលាបពណ៌សំណង់អគារនានានៅក្នុងទីក្រុងឡើង។ ក្នុងចំណោមនោះ មានទីក្រុងមួយចំនួននិយមរៀបចំសំណង់ក្នុងទីក្រុងឱ្យមានពណ៌ចម្រុះផ្សេង ដូចក្នុងរឿងព្រេងនិទាន។ ចង់ដឹងថា ទីក្រុងណាខ្លះដែលនិយមលាបពណ៌ចម្រុះ សូមទស្សនាខាងក្រោម។

  1. ទីក្រុង Chefchaouen ប្រទេស Morocco

ទីក្រុងនេះមានពណ៌ខៀវស្រាល ឬពណ៌ផ្ទៃមេឃស្ទើរតែពេញទីក្រុង ហើយមូលហេតុដែលគេនិយមលាបពណ៌នេះ គឺខុសៗគ្នាអាស្រ័យតាមប្រជាជនដែលអ្នកសួរ។

2. ទីក្រុង ប៊ូសាន ប្រទេសកូរ៉េខាងត្បូង

នៅក្នុងភូមិ Gamcheon ដែលជាទីទួលខ្ពស់មួយនេះគ្របដណ្តប់ដោយផ្ទះចម្រុះពណ៌របស់ប្រជាជន។

3. Bo Kaap នៅទីក្រុង Cape Town ប្រទេសអាហ្រ្វិកខាងត្បូង

ទីក្រុងនេះជាប់ចំណាត់ថ្នាក់ជាទីក្រុងស្រស់ស្អាតបំផុតមួយក្នុងពិភពលោក ហើយក៏ជាទីក្រុងដែលមានពណ៌ចម្រុះផងដែរ។

4. ទីក្រុង Cartagena ប្រទេស Colombia

នេះជាទីក្រុងចាស់បុរាណ ប្រកបដោយមន្តស្នេហ៍ និងពណ៌ចម្រុះបំផុតមួយក្នុងពិភពលោក។

5. ទីក្រុង Copenhagen ប្រទេសដាណឺម៉ាក

នេះជាទិដ្ឋភាពមួយនៅផែ Nyhavn ដែលអគារនៅទីនេះត្រូវបានលាបពណ៌ចម្រុះ និងភ្លឺៗយ៉ាងស្រស់ស្អាត។

6. ទីក្រុង Jaipur ប្រទេសឥណ្ឌា

ទីក្រុងនេះត្រូវបានស្គាល់ថាជាទីក្រុងផ្កាឈូក “Pink City” ដែលបង្កើតជាទិដ្ឋភាពដ៏ស្រស់ស្អាត។

7. ទីក្រុង Santorini ប្រទេសក្រិក

សំណង់អគារនៅទីក្រុងនេះមានលាបពណ៌ចម្រុះជាច្រើន​ ហើយភាគច្រើនជាពណ៌ស និងពណ៌ខៀវឬផ្ទៃមេឃ។ នៅពេលដែលមេឃស្រឡះល្អ គេអាចមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនៃទីក្រុងមួយនេះ។

8. តំបន់ Notting Hill នៃទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស

តាមពិតនៅទីក្រុងឡុងដ៏ ក៏មានផ្នែកខ្លះដែលមានពណ៌ចម្រុះស្រស់ស្អាតផងដែរ។

9. ទីក្រុង Burano ប្រទេសអ៊ីតាលី

នេះជាកោះតូចមួយដែលមានពណ៌ចម្រុះ និងមានទិដ្ឋភាពតាមដងព្រែកដ៏ស្រស់ស្អាតមិនចាញ់ទីក្រុង Venice ឡើយ។

10. ទីក្រុង Kathmandu ប្រទេសនេប៉ាល់

នេះក៏ជាទីក្រុងដែលមានពណ៌ចម្រុះស្រស់ស្អាតបំផុតមួយផងដែរ។ នៅពេលដែលអ្នកជិះយន្តហោះចុះចតក្នុងទីក្រុងនេះ អ្នកប្រាកដជាស្ងើចសរសើរនឹងទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ទីក្រុងនេះ។

ប្រភព៖ Tripsavvy

SHARE