Godfrey Baguma ចាប់ផ្តើមមានប្រជាប្រិយភាពកើនឡើងយ៉ាងរហ័សបន្ទាប់ពីបានឈ្នះក្នុងកម្មវិធីជ្រើសរើសបុរសដែលមានសម្រស់ខុសប្លែកពីគេនៃប្រទេស Uganda។

ភាពល្បីល្បាញនេះបានចាប់ផ្តើមនៅពេលដែលគាត់បានចាប់យកអាជីពជាអ្នកសិល្បៈ ដែល​វា​ជា​ទីកន្លែងដែលគាត់បានក្លាយជាតារាដ៏ល្បីនៅប្រទេស Uganda។ គាត់​ទទួល​បាន​ភាព​ល្បីល្បាញ​ដូច​សព្វ​ថ្ងៃ​ក៏​ព្រោះ​តែគាត់​បាន​ទទួល​រង​នូវ​គ្រោះ​ថ្នាក់​​ពី​ប្រតិកម្ម​ថ្នាំ​​ ដែល​ជា​រឿង​ដ៏កំរមួយ​ហើយ​បណ្តាលអោយមុខរបស់គាត់ឡើងប៉ោងនិងក្បាល់គាត់តូច ប៉ុន្តែវាមិនអាចបញ្ឈប់ក្តីសុបិន្តរបស់គាត់នោះទេ។

ក្នុង​​ពេលថ្មីៗនេះ សុខភាពរបស់គាត់ត្រូវបានធ្លាក់ចុះ ចំណែក​ឯ​លោកវិជ្ជបណ្ឌិត Tony Wilson បានសម្រេចចិត្តជួយគាត់ក្នុងការធ្វើតេស្តរកពីមូលហេតុដែលបណ្តាលអោយគាត់ខូចទ្រង់ទ្រាយបែបនេះ។ Godfrey មាន​ការ​ព្រួយ​បារម្ភ​ថា​កូន​ៗ​របស់​កូន​អាច​នឹង​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺ​របស់​គាត់ ដែល​ធ្វើ​ឲ្យ​គាត់​សម្រេច​ចិត្ត​ធ្វើ​ការ​សាកល្បង។

ជាក់ស្តែង,​ គាត់បានទទួលរងនូវល័ក្ខខណ្ឌដ៏កំរមួយដែលគេហៅថា Fibrodysplasia.ជាមួយការទទួលថ្នាំដ៏ត្រឹមត្រូវ,​សុខភាពរបស់ Godfreyគឺអាចគ្រប់គ្រងស្ថានភាពបានហើយគាត់មិនអាចចម្លងជំងឺនេះទៅកូនរបស់គាតបានទេ។

តើFibrodysplasiaគឺជាអ្វី?

Fubridysokasua គឺជាជំងឺដែលនៅក្នុងជាលិការសាច់ដុំនិងជាលិការភ្ជាប់សសៃពួដូចជាសសៃពួនិងសសៃចងត្រូវបានជំនួសដោយសសៃចងជាលិការបន្តិចម្តងៗដែលបង្កើតដោយឆ្អឹង។ហើយឆ្អឹងខ្ចីត្រូវបានបង្កើតឡើងនៅក្រៅគ្រោងកំហិតចលនា៕