មនុស្សភាគច្រើនចាប់អារម្មណ៍នូវអ្វីដែលជាអាថ៌កំបាំង ហើយរមែងចង់បានចម្លើយចំពោះអាថ៌កំបាំងនោះថាបែបណា។ កាលពីពីរបីឆ្នាំមុន មានការហេតុការណ៍មួយចំនួនបានកើតឡើងដោយបង្កប់នូវភាពអាថ៌កំបាំងជាច្រើន ហើយដែលភាពអាថ៌កំបាំងនោះនៅបន្តមកដល់បច្ចុប្បន្ន។  តើជាហេតុការណ៍អ្វីខ្លះ ហើយមានភាពអាថ៌កំបាំងបែបណា?

ឆ្នាំ២០១៤៖ ការផ្ទុះភ្នំភ្លើង Bardarbunga ប្រទេសអាយឡែន

នៅដើមខែកញ្ញាមានការផ្ទុះភ្លើងនេះឡើង បង្កឲ្យមានកំអែលភ្នំភ្លើងរាលដាលក្នុងបរិវេណរហូតដល់ទៅ៣២ square mile ឬ៨២.៨៨គីឡូម៉ែត្រការ៉េ។ មានចំណុចបីកើតឡើងដោយមិននឹកស្មានដល់គឺ ការបញ្ចេញបរិមាណស្ពាន់ធ័រឌីអុកស៊ីតដែលមានគ្រោះថ្នាក់យ៉ាងច្រើន ការវិនាសអន្តរាយដ៏ធំ និងការមិនដឹងពីមូលហេតុនៅពីក្រោយការផ្ទុះនេះ។

ឆ្នាំ២០១៥៖ ជីវិតមនុស្សភពចម្លែកនៅលើព្រះចន្ទEnceladusរបស់ភពសៅរ៍

យើងគិតថាមានតែភពព្រះចន្ទរបស់ផែនដី និងភពអង្គារប៉ុណ្ណោះដែលអាចមានជីវិតរស់នៅ តាមពិតទៅព្រះចន្ទទី៦របស់ភពសៅរ៍ ក៏អាចជាកន្លែងអាចឲ្យមានជីវិតរស់នៅក្រៅពីផែនដីផងដែរ។

ឆ្នាំ២០១៤៖ ខ្យល់ព្យុះសង្ឃរា Twin Tornadoes

ខ្យល់ព្យុះនេះមានល្បឿន២០០mph បំផ្លាញក្រុងមួយទាំងមូលក្នុងរបៀបដែលស្នាមនៅលើផែនដីត្រូវថតបានដោយផ្កាយរណបរបស់អង្គការNASA។

ឆ្នាំ២០១៥៖ ប្រហោងនៅស៊ីបេរី

ប្រហោងដ៏អាថ៌កំបាំងនៅឧបទ្វីបYaman នេះធ្វើឲ្យអ្នកវិទ្យាសាស្រ្តចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះមិនដឹងពីមូលហេតុដែលនាំឲ្យកើតមាននូវប្រហោងនេះ។ មានទ្រឹស្តីលើកថា អាចបណ្តាលមកពីការលេចជ្រាបនូវសារធាតុមេតាន ឬការប្រែប្រួលកំដៅនៅក្នុងផែនដី។

ឆ្នាំ២០១៤៖ ការបាត់ខ្លួនរបស់យន្តហោះ MH370

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីនេះ បានបាត់ខ្លួនពេលកំពុងហោះហើរពីទីក្រុងកូឡាឡាំពួរទៅទីក្រុងប៉េកាំង។ មានប្រទេសជាច្រើនបានចូលរួមជួយស្វែងរកយន្តហោះនេះនៅមហាសមុទ្រឥណ្ឌា ប៉ុន្តែមិនឃើញនោះទេ។ វានៅតែជាអាថ៌កំបាំងថាតើយន្តហោះនោះបាត់ទៅណា ហើយមនុស្ស២៣៩នាក់នៅក្នុងយន្តហោះ មិនដឹងជាស្លាប់ឬយ៉ាងនោះទេ។

២០១៥៖ Space Debris: WT1190F

យានអវកាសនេះត្រូវបានសន្និដ្ឋានថាធ្វើដំណើរជុំវិញផែនដីកាលពីឆ្នាំ២០០៩ ហើយចាប់ពីពេលនោះមក អង្គការNASA ក៏បាត់ដានរបស់វា។ គេជឿថាយានអវកាសនេះបានបុកទង្គិចជាមួយនឹងផែនដី​ ប៉ុន្តែមិនមែននោះទេ។ ការបាត់ដាននៃយានអវកាសនេះនៅតែជាអាថ៌កំបាំង។

២០១៤៖ ការចូលHack រូបថតតារាល្បីនៅក្នុង ICloud

មានអ្នកប្រើប្រាស់4chan ដែលមិនស្គាល់អត្តសញ្ញាណម្នាក់ បានបង្ហោះរូបថតអាក្រាតតារាស្រីល្បីៗរបស់ហូលីវូដដូចជា Jennifer Lawrence, Scarlet Johansson, Kim Kardashian, Kate Upton និង McKayla Maroney ដែលនេះធ្វើឲ្យ FBI មានការងឿងឆ្ងល់ជាខ្លាំង។

២០១៥៖ ចម្លាក់ខូងលើដីដ៏អាថ៌កំបាំងដែលអាចមើលឃើញពីទីលំហ

ចម្លាក់នេះស្ថិតនៅប្រទេស Kazakhstan ដែលបង្ហាញពីអរិយធម៌អាយុកាល៨០០០ឆ្នាំ ប៉ុន្តែមិនថាជាអ្វីក៏ដោយ វាជាអាថ៌កំបាំងមួយយ៉ាងហោចណាស់ក៏សម្រាប់អ្នកបុរាណវិទ្យាដែរ។

២០១៤៖ សិស្សម៉ិចស៊ីកូដែលបាត់ខ្លួន

សិស្សម៉ិចស៊ីកូ៤៣នាក់ ត្រូវបានចាប់ជំរិត បន្ទាប់ពីរថយន្តក្រុងរបស់ពួកគេត្រូវបានប៉ូលិសខណៈពួកគេធ្វើបាតុកម្ម។ មានការលើកឡើងថា ប៉ូលិសបានឲ្យសិស្សទាំងនោះទៅកាន់ក្រុមចោរ ហើយវានៅតែជាអាថ៌កំបាំង។

២០១៥៖ ការរកឃើញដ៏អាថ៌កំបាំងនៅខាងក្រោម Stonehenge

តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ អ្នកស្រាវជ្រាវបុរាណវិទ្យាបានរកឃើញនូវបូជនីយដ្ឋានដែលមិនស្គាល់ចំនួន១៧នៅខាងក្រោម Stonehenge។ ការរកឃើញនេះ ធ្វើឲ្យ Stonehenge ដែលគេធ្លាប់តែគិតថាជារចនាសម្ព័ន្ធថ្មដែលឯងនោះ ក្លាយជាចម្ងល់សម្រាប់អ្នកស្រាវជ្រាវបន្ថែមទៀត។

ឆ្នាំ២០១៤៖ តើប្រទេសកូរ៉េខាងជើងនៅពីក្រោយការវាយប្រហារតាមព័ត៌មានវិទ្យាលើ SONY ឬយ៉ាងណា?

ប្រទេសកូរ៉េខាងជើងត្រូវបានគេសង្ស័យថា ជាអ្នកនៅពីក្រោយការវាយប្រហារតាមព័ត៌មានវិទ្យាលើក្រុមហ៊ុនភាពយន្ត SONY បន្ទាប់ពីប្រទេសនេះបានហាមឃាត់លើខ្សែភាពយន្តរឿង The Interview របស់ក្រុមហ៊ុនភាពយន្តនេះ។ យ៉ាងណាក៏ដោយ បញ្ហានេះនៅតែជាអាថ៌កំបាំងដដែល។

ប្រភព៖ Wittyfeed

Loading...
SHARE