ទោះបីអ៊ិនធឺណេតអាចឱ្យយើងមើលឃើញនូវវត្ថុសិល្បៈ និងវិចិត្រសាលតាំងវត្ថុសិល្បៈដែលស្រស់ស្អាតជាច្រើនជុំវិញពិភពលោកក៏ដោយ ក៏អាចមិនពិសេសដូចបានមើលឃើញដោយផ្ទាល់ភ្នែកឡើយ។ តួយ៉ាង បើយើងអាចមើលរូបគំនូរ ឬរូបចម្លាក់ជិតៗ និងផ្ទាល់ភ្នែក យើងនឹងទទួលបាននូវអារម្មណ៍ពិសេសខុសប្លែកពីមើលតាមអ៊ិនធឺណេត។ ដូចនេះ អ្នកគួរជ្រើសរើសវិចិត្រសាលណាមួយខាងក្រោមនេះ ដើម្បីទៅទស្សនាវត្ថុសិល្បៈល្បីៗ និងស្អាតៗអស្ចារ្យជាច្រើនក្នុងពិភពលោក ព្រោះវិចិត្រសាលតាំងវត្ថុសិល្បៈទាំងនេះត្រូវបានចាត់ទុកថាល្អបំផុតក្នុងពិភពលោក។

  1. សារមន្ទីរ British Museum នៅទីក្រុងឡុងដ៏ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៧៥៣

2. Louvre នៅទីក្រុងប៉ារីស ដែលជាវិចិត្រសាលតាំងវត្ថុសិល្បៈដ៏ល្អបំផុតមួយមិនគួរមើលរំលងពេលទៅលេងទីក្រុងប៉ារីស

3. សារមន្ទីរ Natural History Museum នៅទីក្រុងឡុងដ៏ ដែលជាវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រឈានមុខគេមួយក្នុងពិភពលោកផងដែរ ហើយបច្ចុប្បន្នមានអ្នកចូលទស្សនាជាង៥លាននាក់រៀងរាល់ឆ្នាំ

4. Galleria degli Uffizi នៅប្រទេសអ៊ីតាលី ដែលមាននូវស្នាដៃសិល្បៈដ៏អស្ចារ្យជាច្រើន

5. សារមន្ទីរ Vatican Museums City នៅប្រទេសអ៊ីតាលី ដែលជាសារមន្ទីរមានមនុស្សចូលទស្សនាច្រើនបំផុតនៅអ៊ីតាលី ដោយមានរូបចម្លាក់ គំនូរ និងវត្ថុបុរាណជាច្រើនទៀត

6. សារមន្ទីរ State Hermitage Museum នៅប្រទេសរុស្ស៊ី ដែលមានវត្ថុសិល្បៈរបស់ពិភពលោកចំនួនជាង៣លាន

7. សារមន្ទីរ National Palace Museum នៅតៃវ៉ាន់ ដែលប្រមូលផ្តុំនូវស្នាដៃសិល្បៈរបស់ចិនជាច្រើន ដោយក្នុងនោះមានសា្នដៃសិល្បៈចិននៅបុរេប្រវត្តិជាង ៨០០.០០០។

8. សារមន្ទីរ National Archaeological Museum នៅប្រទេសក្រិក ដែលមាននូវវត្ថុសិល្បៈពិសេសៗរបស់ក្រិកជាច្រើន

9. សារមន្ទីរ Metropolitan Museum of Art នៅញូវយ៉ក ដែលប្រមូលផ្តុំនូវវត្ថុសិល្បៈមកពីអាហ្រ្វិក អឺរ៉ុប អាស៊ី និងតំបន់អ៊ីស្លាម

10. សារមន្ទីរ Museo Nacional del Prado នៅប្រទេសអេស្ប៉ាញ ដែលប្រមូលផ្តុំនូវស្នាដៃគំនូររបស់អេស្ប៉ាញ និងរបស់អឺរ៉ុបជាច្រើនកាលពីសតវត្សទី១២

ប្រភព៖ The Daily Records

Loading...
SHARE