ទោះបីជាយើងឈានចូលដល់វ័យចំណាស់ក៏ដោយ ក៏មិនមែនហួសពេលក្នុងការជួបស្នេហ៍ពិតនោះដែរ ដោយមូលហេតុផ្សេងៗជាច្រើន។ តាមស្ថិតិ ក្នុងរយៈកាល១០០ឆ្នាំកន្លងមក បុរសមានទំនោររៀបការនៅអាយុចន្លោះពី២៦ ទៅ២៨ឆ្នាំ ចំណែកស្រ្តីមានទំនោររៀបការនៅអាយុចន្លោះពី២២ ទៅ២៦ឆ្នាំ។  យ៉ាងណាក៏ដោយ មនុស្សម្នាក់ៗមានសិទ្ធិក្នុងការសម្រេចចិត្តថា គួររៀបការនៅអាយុប៉ុន្មាន និងជាមួយអ្នកណា និងចំណុចផ្សេងៗទៀតពាក់ព័ន្ធនឹងជីវិតអាពាហ៍ពិពាហ៍។ ដូចនេះ មិនថាគេត្រូវនៅលីវដល់អាយុប៉ុន្មាន ក៏គេនៅតែអាចស្វែងរកដៃគូ ហើយរៀបអាពាហ៍ពិពាហ៍កសាងគ្រួសារ។ ជាក់ស្តែង ខាងក្រោមនេះគឺជាគូស្នេហ៍វ័យចំណាស់ដែលទើបនឹងរៀបអាពាហ៍ពិពាហ៍ពេលខ្លួនមានវ័យចំណាស់ ដែលនេះសបញ្ជាក់ឱ្យឃើញថា ទោះបីអ្នកឈានចូលដល់វ័យចំណាស់ ហើយមិនទាន់មានដៃគូក៏ដោយ  ក៏កុំទាន់អាលអស់សង្ឃឹម ព្រោះអាចអ្នកអាចនឹងជួបស្នេហ៍ពិតនៅវ័យចំណាស់។

  1. Alton Nichols អាយុ៩១ឆ្នាំ និង Betty Hall អាយុ៨៤ឆ្នាំ បានរៀបអាពាហ៍ពិពាហ៍បន្ទាប់ពីបានជួបគ្នានៅកន្លែងមនុស្សចាស់ជរា

2. កូនកម្លោះអាយុ១០១ឆ្នាំ និងកូនក្រមុំអាយុ១០៣ឆ្នាំឈរថតរូបអាពាហ៍ពិពាហ៍ជាលើកដំបូង

3. អ្នកទាំងពីរទើបតែរៀបការ កូនកម្លោះអាយុ៩៤ឆ្នាំ ហើយកូនក្រមុំអាយុ៨៦ឆ្នាំ

4. គូស្នេហ៍ទាំងពីរនាក់នេះទើបតែរៀបការពិតប្រាកដ

5. នេះជាគូស្នេហ៍វ័យចំណាស់មួយគូទៀត

6. Ted អាយុ៩៨ឆ្នាំ ទីបំផុតទៅបានរៀបការជាមួយកូនក្រមុំរបស់លោកឈ្មោះ Jean

7. អ្នកទាំងពីររៀបការនៅពេលខួបអាយុ១០០ឆ្នាំរបស់កូនក្រមុំ

8. គូស្នេហ៍អាយុ៨៥ឆ្នាំ រៀបការម្តងទៀតបន្ទាប់ពីលែងលះអស់រយៈពេល៤៨ឆ្នាំ

9. គូស្នេហ៍នេះរៀបការនៅ ៧៥ឆ្នាំបន្ទាប់ពីស្នាមថើបដំបូងរបស់ពួកគេ

10. John Deurwaarder អាយុ៩៧ឆ្នាំ ជាបុរសពោះម៉ាយ និង Alta Lunsford អាយុ៧៨ឆ្នាំ ជាស្រ្តីមេម៉ាយ បានទាក់ទងគ្នារយៈពេល៥ខែ មុនរៀបអាពាហ៍ពិពាហ៍

11. គូស្នេហ៍វ័យចំណាស់ដែលបានរៀបការបន្ទាប់ពីជួបគ្នាបាន១ខែនៅកន្លែងចាស់ជរា

12. ៨០ឆ្នាំបន្ទាប់ពីជួបគ្នា Jose Riella អាយុ១០៣ឆ្នាំ និង Martina Lopez អាយុ៩៣ឆ្នាំ ទីបំផុតបានរៀបអាពាហ៍ពិពាហ៍

13. Larry Stahl អាយុ៨៤ឆ្នាំ និង Florence Stahl អាយុ៨៧ឆ្នាំ បានជួបគ្នានៅផ្ទះអ្នកចូលនិវត្តន៍

14. គូស្នេហ៍វ័យចំណាស់ដែលទើបរៀបការ

15. បន្ទាប់ពីទាក់ទងគ្នារយៈពេល១៥ឆ្នាំ គូស្នេហ៍វ័យ៩០ឆ្នាំនេះបានរៀបអាពាហ៍ពិពាហ៍

ប្រភព៖ Boredpanda

Loading...
SHARE