មនុស្សជាច្រើនចូលចិត្តស្តាប់បទ Close ហើយអ្នកទាំងអស់គ្នាប្រហែលធ្លាប់បានលឺបទនេះនៅតាមផ្សារទំនើប,​​​ភោជនីយដ្ឋាន,​ឬក្នុងហាងកាហ្វេជាដើម សូម្បី​តែ​អ្នកសិល្បនិងតារា YOUTUBE ជាច្រើន​ក៏​បានយកបទចម្រៀងនេះមកធ្វើបទភ្លេងនិងច្រៀងខ្លួនឯង​ (Cover) ដែរ។

អ្នក​ទាំងអស់គ្នាធ្លាប់លឺប្រធានាធីបតីច្រៀងដែរឬទេ? ចុះ​ជឿ​ទេ​ថា​លោក Duterte ច្រៀង​បទ Closer ? តាមពិតទៅគឺពួកគេកំរនិងច្រៀងចំរៀងណាស់ ប៉ុន្តែមនុស្សជាច្រើនបានធ្វើវាឡើងដើម្បី​កម្សាន្ត ដោយ​ពួកគេ​បានកាត់​យក​ពាក្យ​ដែល​ប្រធានាធិបតី​រូបនេះបាន​និយាយ​ក្នុង​ពេល​ថ្លែង​សុន្ទរកថា មក​ផ្គុំ​ចូល​គ្នា​ទៅ​តាម​ទំនុក​ច្រៀង​នៃ​បទ​ចម្រៀង Closer ​។ ហើយ​រឿង​នេះ​ក៏​មិន​មែន​ទើប​តែ​កើត​ឡើង​ចំពោះ​លោក Duterte ដែរ សូម្បី​តែ​អតីត​​​ប្រធានាធិបតី​របស់​​សហរដ្ឋអាមេរិក លោក Obama ក៏​ធ្លាប់​ត្រូវ​បាន​គេ​ធ្វើ​បែប​នេះ​ដែរ។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា លោក Rodrigo Duterte ដែល​ជា​ប្រធានាធីបតីនៃប្រទេសភីលីពីន​​រូប​នេះ បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់​ផ្អើលបន្ទាប់ពី​លោក​បាន​ធ្វើសង្គ្រាមប្រឆាំងថ្នាំញៀន និង​បង្កើត​ឲ្យ​មាន​​មានភាពចម្រូងចម្រាស់ជាច្រើនផងដែរ​តាម​រយៈ​ការ​ជេរ​ និង​ប្រើ​ពាក្យ​មាក់​ងាយ​ទៅ​ដល់​អតីត​ប្រធានាធិបតី​របស់​អាមេរិក​លោក Obama និង​មន្ត្រី​ទូត​របស់​អាមេរិក​ផង​ដែរ ជាពិសេស​គឺ​ការ​ប្រើប្រាស់​ពាក្យ​ធ្ងន់​ៗ​​ចំពោះ​អង្គការ​សហប្រជាជាតិ​ដែល​បាន​រិះគន់​សកម្មភាព​របស់​លោក ផង​ដែរ៕

ប្រែសម្រួល ៖ លីហួ
ប្រភព ៖ Viral4real