ផែនដី​ក្នុង​ពេល​បច្ចុប្បន្ន​កំពុង​ទទួល​រង​ការ​បំពុល​យ៉ាង​ខ្លាំង ដោយ​សារ​មនុស្ស ហើយ​មនុស្ស​ក៏​កំពុង​ទទួល​រង​នូវ​ផលប៉ះពាល់​នៃ​ទង្វើ​របស់​ខ្លួន​ផង​ដែរ។ បើ​អ្នក​មិន​ចាប់​អារម្មណ៍​អ្នក​ប្រហែល​ជា​គិតថា​វា​ដូចជា​មិន​សូវ​ជា​គ្រោះ​ថ្នាក់​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​បើ​សិន​ជា​អ្នក​ដឹង​រឿង​រ៉ាង ១៥ យ៉ាង​នេះ អ្នក​ប្រហែល​​ជា​​នឹង​មាន​ការ​​ព្រួយបារម្មណ៍​យ៉ាង​ខ្លាំង ទន្ទឹម​នឹង​នោះ​សូម​បង្វែរ​ភាព​ភ័យ​ខ្លាច​របស់​អ្នក​ទៅ​ជា​ការ​ជួយ​គ្នា​ការ​ពារ​បរិស្ថាន​ទាំង​អស់​គ្នា។

១ ប្រជាជនចិន​មិន​តិច​ជាង ៧០០ លាន​នាក់​នោះ​ទេ​ដែល​កំពុង​តែ​ប្រើប្រាស់​ទឹក​កខ្វក់

២ ក្នុង​ចំណោម​ប្រេង ១ លាន​តោនដែល​បាន​ដឹង​តាម​កប៉ាល​​មាន ១ តោន​ត្រូវ​បាន​ហៀរ​ចូល​សមុទ្រ

៣ បើ​សិន​ជា​អ្នក​ចំណាយ​ពេល​មួយ​ថ្ងៃ​ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​នៅ​ទីក្រុង​ ប៉េកាំង វា​ស្មើរ​​​នឹង​អ្នក​​ជក់​បារី​ ១២ ដើម​ក្នុង​មួយ​ថ្ងៃ

៤ ខណៈ​ដែលចំនួន​ប្រជាជន​អាមេរិក​ស្មើរ​នឹង ៥ ភាគរយ​នៃ​ប្រជាជន​ពិភពលោក ពួកគេ​បាន​​បន្សល់​នូវ​សំរាម​ជាង ៣០ ភាគរយ​នៃ​សំរាម​ទូទាំង​ពិភពលោក និង ប្រើប្រាស់​ធនធាន​ធម្មជាតិ​អស់ ២៥ ភាគរយ​នៃ​ធនធាន​ធម្មជាតិ​ពិភពលោក

៥ ម្នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់​ ៨ នាក់​រៀងរាល់​ថ្ងៃគឺ​អាច​បណ្ដាល​មក​ពី​បញ្ហា​បំផុត​បរិស្ថាន

៦ ការ​គ្រប់​ដណ្ដប់​ដោយ​បរិយាកាស​ពុល​នៅ​ក្នុង​ប្រទេស​ចិន​ អាច​មើល​ឃើញ​ពី​ក្នុង​លំហ​អាកាស​មក

៧ សត្វ​សមុទ្រ​ជា​ច្រើន​បាន​លេប​ថង់​ប្លាស្ទិច​ដោយសារ​ពួកវា​គិត​ថា​នោះ​គឺ​ជា​ត្រី​ចៅហួយ (jellyfis)

៨ សំរាម​ជាង ១៤ ពាន់លា​នតោន​ត្រូវ​បាន​គេ​បោះ​ចូល​ទៅ​ក្នុង​សមុទ្រ​ជា​រៀងរាល់​ឆ្នាំ ហើយ​ភាគ​ច្រើន​នៃ​សំរាម​​ទាំង​នោះ​គឺ​ជា​ថង់​ប្លាស្ទិច

៩ ស្រូប​យក​ខ្យល់​អាកាស​នៅ​ក្នុង​ទីក្រុង Mumbai ពេញ​មួយ​ថ្ងៃ​​ស្មើរ​នឹង​ជក់​បារី ១០០ ដើម

១០ ប្រជាជន​ជាង ៣ លាន​នាក់ ស្លាប់​ស្ទើរ​រៀងរាល់​ឆ្នាំ​ដោយ​សារ​បញ្ហា​ទឹក​កខ្វក់

១១ បឹង Karachay របស់​រុស្ស៊ី​គឺ​ជា​បឹង​ដែល​រង​ការ​បំពុល និង​កខ្វក់​ជាង​គេ​បំផុត​ក្នុង​ចំណោម​បឹង​ទាំង​អស់​ក្នុង​ពិភពលោក

១២ ក្នុងឆ្នាំ ២០១២ កាកសំណល់ពី​គ្រឿង​អេឡិចត្រូនិច ជាង 49 លានតោនត្រូវបានបោះ​ចោល

១៣ ដប​ប្លាស្ទិច​ត្រូវ​ការ​ចំណាយ​ពេល ៥០០ ​ឆ្នាំ​ទើប​អាច​រលួយ​បាន

១៤ ជា​មធ្យម​កុមារ​ម្នាក់​​ក្នុង​ចំណោម​កុមារ​ទូទាំង​ពិភពលោក​បាន​ស្លាប់​រៀងរាល់ ៨ វិនាទី​ដោយ​សារ​ទឹក​កខ្វក់

១៥ ស្ទើរតែមួយភាគបីនៃខ្យល់​ពុល​ក្នុងទីក្រុង San Francisco គឺ​មក​ពីប្រទេសចិន

ប្រភព ៖ viralnova