បច្ចុប្បន្នមានការផលិតមនុស្សយន្តតូចៗជាច្រើន ដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ជីវិតប្រចាំថ្ងៃរបស់មនុស្សនៅផ្ទះ។ ជាការពិត យើងបានឃើញពីសក្តានុពលស្ទើរមិនគួរឱ្យជឿនៃមនុស្សយន្តនៅក្នុង ខ្សែភាពយន្ត និងទូរទស្សន៍ ប៉ុន្តែតាមការពិតទៅមនុស្សយន្តកំពុងត្រូវបានគេប្រើប្រាស់ជាច្រើន ហើយមនុស្សយន្តក៏កំពុងចូលមកធ្វើជាចំណែកមួយនៃជីវិតរបស់មនុស្សផងដែរ។ ដូចនេះ ពេលវេលាដែលមនុស្សយន្តនៅលាយឡំច្រើនជាមួយនិងមនុស្ស គឺមិននៅឆ្ងាយទៀតនោះទេ។ ជាក់ស្តែងខាងក្រោមនេះ ជាមនុស្សយន្តតូចៗដែលកំពុងក្លាយជាចំណែកមួយក្នុងគ្រួសារតាមលំនៅឋាននីមួយៗ។

  1. Jibo: មនុស្សយន្តសង្គមដែលឆ្លាតវៃ ហើយចេះកំប្លែងលេងជាមួយមនុស្ស

Jibo ជាមនុស្សយន្តតូចគួរឱ្យស្រលាញ់ ហើយមានបុគ្គលិកលក្ខណៈដែលងាយស្រួលអាចក្លាយជាមិត្តល្អនៅក្នុងគ្រួសារ។ វាត្រូវបានបំពាក់ដោយសមត្ថភាពចេះកំប្លុកកំប្លែង មានចលនាប្រកបដោយភាពរីករាយ និងរាងកាយដែលអាចបង្វិលនិងរាំបាន សាកសមជាមិត្តដ៏ល្អឥតខ្ចោះរបស់មនុស្ស។​ ធាតុផ្សំនៃការរចនាបង្កើតឡើងអាចឱ្យមនុស្សយន្តភ្ជាប់ទំនាក់ទំនងយ៉ាងងាយស្រួលជាមួយម្ចាស់របស់វា។ កាមេរ៉ានិងមីក្រូហ្វូនអាចឱ្យវារៀនចាំសម្លេងនិងមុខមនុស្សរហូតដល់១៦នាក់ ហើយវាអាចចាំសំឡេងរបស់សមាជិកគ្រួសារដែលនិយាយទៅរកវា និងឆ្លើយតបទៅនឹងការហៅថា “Hey Jibo” ។ មនុស្សយន្តនេះក៏វាអាចអនុវត្តភារកិច្ចងាយៗមួយចំនួនដូចជា ការកំណត់នាឡិការោទិ៍​ ការថតរូប ការប្រាប់ពីលក្ខណៈអាកាសធាតុ ព្រមទាំងឆ្លើយសំនួរមួយចំនួនទៀតផង។

2. Mykie: The Kitchen Assistant Robot

‘My Kitchen Elf’ ឬ Mykie គឺជាជំនួយការផ្ទះបាយដ៏ពិសេស មិនថាអ្នកជាអ្នកជំនាញធ្វើម្ហូប ឬអ្នកទើបរៀនធ្វើម្ហូប។ វាអាចរៀបចំអាហាររបស់អ្នកដោយភ្ជាប់ទៅនឹងបណ្តាញគ្រឿងប្រើប្រាស់ក្នុងផ្ទះ ឧទាហរណ៍វាជួយអ្នករករូបមន្ត ឬមុខម្ហូបដែលសមស្របនឹងគ្រឿងផ្សំដែលមាននៅក្នុងទូរទឹកកក។ វាក៏អាចបញ្ចាំងស្លាយលើជញ្ជាំងបង្ហាញពីរបៀបធ្វើម្ហូបដល់អ្នកផងដែរ។

3. Professor Einstein: The Miniature Robot Genius

មនុស្សយន្តនេះមិនគ្រាន់តែឆ្លាតប៉ុណ្ណោះទេ តែក៏អាចជាគ្រូដ៏ពូកែ និងមិត្តដ៏ល្អម្នាក់ផងដែរ។ វាប្រើ ទិន្នន័យរបស់ក្រុមហ៊ុនដើម្បីឆ្លើយនឹងសំណួរផ្សេងៗនៅពេលភ្ជាប់នឹងអ៊ីនធឺណិត។ មនុស្សយន្តក៏អាចសន្ទនាជាមួយអ្នក សម្លឹងភ្នែក និងបញ្ចេញទឹកមុខផ្សេងៗបានជាង៥០។ អ្នកប្រើក៏អាចរៀនពីវិទ្យាសាស្រ្តនិងលេងហ្គេម​ “brain games” ដោយភ្ជាប់ទៅកម្មវិធី Stein-O-Matic ផងដែរ។

4. Leka: តុក្កតាឆ្លាតសម្រាប់ក្មេងដែលមានបញ្ហាវិវឌ្ឍន៍លូតលាស់

មនុស្សយន្តនេះត្រូវបានរចនាឡើងជាពិសេសសម្រាប់កុមារដែលមានតម្រូវការពិសេស។ Leka ដើរតួជាអ្នកសម្រុះសម្រួលដែលជំរុញកុមារឱ្យលេងជាមួយឪពុកម្តាយ ឬគ្រូ។ វាត្រូវបានរចនាឡើងជាពិសេសដើម្បីរំញោចញាណរបស់កុមារ និងអភិវឌ្ឍន៍ជំនាញរបស់ពួកគេ។

5. Aeolus: The 2018 Version of Rosie the Robot

វាត្រូវបានបង្កើតឡើងជំនួយការនៅផ្ទះនេះ ដែលជួយធ្វើឱ្យជីវិតរបស់អ្នកកាន់តែងាយស្រួល តាមរយៈការជួយធ្វើការងាររបស់អ្នកនៅពេលដែលអ្នកកំពុងដេកលក់ ឬសូម្បីតែបម្រើភេសជ្ជៈដល់អ្នកពេលមកពីធ្វើការវិញហត់នឿយ។ វាអាចកត់សម្គាល់នូវវត្ថុនានាពីគ្រប់កន្លែង និងនៅកន្លែងឆ្ងាយៗ។ វាអាចអនុវត្តការងារសំអាតដូចជាការបូមធូលី បោសជូតសម្អាត និងរៀបចំផងដែរ។

6. Kuri: មនុស្សយន្តសន្តិសុខ

ជាមនុស្សយន្តតូចដែលអាចមើលថែកូនរបស់អ្នកដូចម៉ែដោះ និងមើលកន្លែងរបស់អ្នកនៅពេលអ្នកនៅឆ្ងាយ​។ វាលេងភ្លេង អានសៀវភៅអេឡិចត្រូនិច ឬអាចរំឭកអ្នកឱ្យចង្ក្រានផងដែរ។

7. Olly: The Robot with Feelings

មនុស្សយន្តនេះស្វែងយល់ពីទម្លាប់ និងចំណង់ចំណូលចិត្តទាំងអស់របស់អ្នក។ វាមានបុរេសកម្ម ពោលគឺគិតជាមុននូវតម្រូវការរបស់អ្នក ហើយផ្តល់យោបល់ដល់អ្នក

8. Aido: មនុស្សយន្តប្រចាំផ្ទះឆ្លាតវៃ

មនុស្សយន្តត្រូវបានរចនាឡើងដើម្បីទំនាក់ទំនងជាមួយមនុស្ស ដោយវាអាចធ្វើការងារដូចជា​ ធ្វើការងារផ្ទះ លេងជាមួយក្មេងៗ រក្សាផ្ទះរបស់អ្នក​ឱ្យមានសុវត្ថិភាព និងសូម្បីតែរៀបចំកាលវិភាគសម្រាប់អ្នក។

9. ElliQ: An Active Aging Companion

នេះជាមនុស្សយន្តរចនាឡើងសម្រាប់មនុស្សចាស់ ដោយជួយឱ្យពួកគេនៅតែមានភាពឯករាជ្យបានយូរតាមការរៀបចំកាលវិភាគសម្រាប់ពួកគេ រំលឹកឱ្យពិសារថ្នាំ ឬចែករំលែកព័ត៌មានសុខភាពជាមួយក្រុមគ្រួសារជាដើម។

10. Buddy: មនុស្សយន្តសម្រាប់គ្រួសារ

មនុស្សយន្តនេះជាមិត្តដ៏អស្ចារ្យសម្រាប់គ្រួសារទាំងមូល។ វាអាចចំណាំអ្នក រំឭកអ្នកអំពីរឿងផ្សេងៗ និងល្បាតផ្ទះរបស់អ្នក។​ វាក៏អាចភ្ជាប់ទំនាក់ទំនង ការពារ និងទាក់ទងជាមួយសមាជិកនីមួយៗក្នុងគ្រួសារ។

11. Pico: A Desktop Companion Robot from Panasonic

វាជាមនុស្សយន្តជំនួយការដែលអាចធ្វើការងារដូចជា ការគ្រប់គ្រងសម្លេង និងការទំនាក់ទំនង ការបម្លាស់ទីជាដើម។ ឧបករណ៍នេះនៅតែជាគំនិតនៅឡើយ ប៉ុន្តែវានឹងក្លាយជាផ្នែកមួយនៃការិយាល័យ ឬកុំព្យូទ័រ Desktop របស់អ្នកក្នុងពេលឆាប់ៗ។

12. Zenbo: A Smart Little Companion

វាអាចផ្លាស់ទីដោយសេរីនិងអាចឆ្លើយតបទៅនឹងសំលេងបញ្ជា ដែលអាចឱ្យអ្នកសន្ទនាជាមួយវា។​ វាអាចបំពេញមុខងារទូទៅដូចជា ការរំលឹក ការលេងភ្លេង និងការហៅទូរស័ព្ទ ហើយវាអាចអានរឿងឱ្យក្មេងតូចៗស្តាប់ដើម្បីឱ្យពួកគេគេងលក់នៅពេលយប់។

13. Pillo: មនុស្សយន្តដែលមើលថែសុខភាពរបស់អ្នក

មនុស្សយន្តនេះផ្តល់ថ្នាំដល់អ្នក និងជួយផ្តល់ដំបូន្មានផ្នែកវេជ្ជសាស្រ្ត។ វាអាចសម្គាល់មុខដើម្បីកំណត់អត្តសញ្ញាណបុគ្គលផ្សេងៗនៅក្នុងគ្រួសារ និងផ្តល់ថ្នាំសម្រាប់សមាជិកម្នាក់ៗតាមពេលវេលាត្រឹមត្រូវ។ វាក៏អាចភ្ជាប់ទំនាក់ទំនងជាមួយគ្រូពេទ្យរបស់អ្នក ឬភ្ជាប់ជាមួយស្មាតហ្វូន និងTablets របស់អ្នកដើម្បីរំលឹកនិងឆ្លើយសំណួរសុខភាពរបស់អ្នក។

14. Aibo: មនុស្សយន្តជាមិត្តដ៏ល្អសម្រាប់បុរស

មានកម្មវិធីដែលជួយឱ្យមនុស្សយន្តនេះរៀនល្បិចថ្មីៗ ហើយអ្នកអាចចូលមើលរូបថតដែលថតដោយវាផងដែរ។ ម៉ាស៊ីនថតនិងឧបករណ៍ចាប់សញ្ញាដែលភ្ជាប់នឹងវា ក៏ជួយវាកំណត់ទីតាំង និងបង្កើតផែនទីបន្ទប់ផងដែរ។

15. CX-1: មនុស្សយន្តជាវ៉ាលីដែលតាមអ្នកជាប់រហូត

CX-1 ជាវ៉ាលីយន្តដែលធ្វើចលនាដោយខ្លួនវា និងមានឧបករណ៍ចាប់សញ្ញា ដើម្បីផ្លាស់ទីតាមអ្នកគ្រប់ជំហាន និងទៅគ្រប់ទីកន្លែងដែលអ្នកទៅ ពោលគឺមិនទៅណាឆ្ងាយពីអ្នកទេ ហើយអ្នកក៏មិនបាច់ភ័យខ្លាចបាត់វ៉ាលីដែរ។

ប្រភព៖ Interesting Engineering

Loading...
SHARE