ក្រោយ​ពី​ប្រកាស​ថា​នឹង​ត្រឡប់​មក​វិញ​របស់​Nokia​​បាន​ធ្វើ​អោយ​មនុស្ស​ជា​ច្រើន​ទន្ទឹង​រង់​ចាំ​វា​ ​បើ​ទោះ​ជា​គេ​ជា​ហ្វេន​របស់​Samsung Appleឬ​ក៏​Huawei​ក៏​ដោយ​ ដោយ​សារ​តែ​ម្នាក់​ៗ​សុទ្ធ​តែ​ធ្លាប់​មាន​ប្រវត្តិ​ជា​មួយ​នឹង​Nokia​មុន​ពេល​ងាក​មក​ប្រើ​ស្លាក​សញ្ញា​ផ្សេង។​នៅ​ពេល​នេះ​​ការ​រង់​ចាំ​របស់​យើង​គ្រប់​គ្នា​ក៏​បាន​មក​ដល់​ដោយ​សារ​តែ​Nokia ទើប​តែ​បញ្ចេញ​ស្មាត​ហ្វូន​ទី​មួយ​របស់​ខ្លួន​ហើយ​។​ Nokia 6 ​ជា​កូន​ច្បង​របស់​Nokia ដែល​ទើប​តែ​ដាក់​បង្ហាញ​នៅ​ក្នុង​ប្រទេស​ចិន​កាល​ពី​ ពីរ​​បី​ថ្ងៃ​មុន​នេះ។

អ្វី​ដែល​គួរ​អោយ​សោក​ស្ដាយ​Nokia 6 មិន​មែន​ជា​ស្មាត​ហ្វូន​លំដាប់​កំពូល​ទេ វា​គឺ​ជា​ទូរស័ព្ទ​ស្ថិត​ក្នុង​លំដាប់​មធ្យម​ប៉ុណ្ណោះ ដោយ​សារ​តែ​វា​បំពាក់​មក​ជា​មួយ​បន្ទះ​ឈីប​Snapdragon 430ដែល​វា​មិន​មែន​ជា​ឈីប​ដែល​មាន​ល្បឿន​លឿន​ដូច​Snapdragon 821ដែល​នៅ​លើGalaxy S7ឬ​Kirin 955ដែល​នៅ​លើ​P9 Plusទេ។​ទោះ​ជា​យ៉ាង​ណា​Nokia 6​នៅ​តែ​មាន​ចំណុច​លេច​ធ្លោ​របស់​វា​ផង​ដែរ ដោយ​សារ​តែ​វា​មាន​អេក្រង់​ទំហំ​ធំ​ល្មម​5.5 អ៊ីញ​ដែល​អាច​បង្ហាញ​រូប​ភាព​ដល់​កម្រិត​Full HDព្រម​ទាំង​កោង​ត្រង់​គែម​សង​ខាង​​ផង​ដែរ។​ Nokia 6​ក៏​មាន​រ៉េម​ធំ​រហូត​ដល់​4GB ​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​របស់​Andriod Nougat ចេញ​ពី​ប្រអប់​ស្រាប់​ ព្រម​ជា​មួយ​កាមេរ៉ា​ក្រោយ​16 MPដែល​មានAparture F/2.0 ទៀត​ផង។



នៅ​មិន​ទាន់​អស់​ទេ​Nokia 6 ស្រោប​ខ្លួន​ដោយ​លោហៈ​ មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​លើ​ប៊ូតុង​ខាង​មុខ​ផង​ដែរ​។​ជាមួយ​នឹង​លក្ខណៈ​សម្បត្តិ​ប៉ុណ្ណេះ​​Nokia 6មាន​តម្លៃ​រាង​គួរ​សម​បន្តិច​​ប្រមាណ​ជា​២៤៥​ដុល្លារ​សម្រាប់​នៅ​ទី​ផ្សារ​ប្រទេស​ចិន​ បើ​ប្រៀប​ធៀប​ជាមួយXioami ឬHuawei អី​វា​ប្រហែល​ជា​ថ្លៃជាង​បន្តិច​បើ​គិត​លើ​ស្មាតហ្វូន​ដែល​មាន​លក្ខណៈ​សម្បត្តិ​ប្រហែល​គ្នា​នេះ ហើយ​ទំ​រាំ​វា​មក​ដល់​ស្រុក​យើង​ទៀត​ វា​អាច​នឹង​តម្លៃ​ខ្ពស់​ជាង​នៅ​ចិន​៥០ដុល្លារ​ដល់​១០០​ដុល្លារ​ថែម​ផង​។ទោះ​យ៉ាង​ណា​ដោយ​ធ្លាប់​ជឿ​ជាក់​លើ​គុណ​ភាព​​យើង​នៅ​តែ​គាំ​ទ្រ​ការ​វិល​មក​វិញ​របស់​Nokia ចុះ​ប្រិយមិត្ត​យស់​យ៉ាង​ណា​ដែរ​?​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា:

រូបភាព ៖








Nokia E6 by HMD Global promo video from GSM Arena on Vimeo.

ប្រភព:GSMARENA