កាល​ពី​ឆ្នាំ ២០១៦ ដែល​ទើប​តែ​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ រឿង​រ៉ាវ​ជា​ច្រើន​បាន​កើត​ឡើង ដែល​មាន​ទាំង​ល្អ និង​អាក្រក់ និង​ប្លែក​ៗ​ផង​ដែរ ក្នុង​ចំណោម​រឿង​ប្លែក​ៗ​ដែល​បាន​កើត​ឡើង​គេ​សង្កេត​ឃើញ​ថា នៅ​ប្រទេស​ចិន​សម្បូរ​រឿង​ប្លែក​ៗ​ច្រើន​ជាង​គេ​បំផុត ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​រឿង​ប្លែក​ៗ​ទាំង ១០ របស់​ចិន​ ដែល​ជាប់​ជា​កំពូល​រឿង​ប្លែក​ៗ​ប្រចាំ​ឆ្នាំ ២០១៦ ៖

១ សមាគមន៍​អ្នក​ព្យាបាល​ជំងឺ​ដោយ​ប្រើ​ប្រាស់​ទឹក​នោម នៅ​តែ​ខ្លាំង​ដោយ​មាន​សមាជិក​កើន​រហូត​ដល់ ៤០០០ នាក់​ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ហាម​ឃាត់

២ ស្ត្រី​ម្នាក់​បរិភោគ​ទុរេន​អស់ ៥ គីឡូ​រហូត​ដល់​ឈាម​ច្រមុះ​ ព្រោះ​តែ​ទិញ​វា​ទៅ​បរិភោគ ប៉ុន្តែ​ត្រូវ​បាន​គេ​ហាម​មិន​ឲ្យ​យក​ចូល​រថយន្ត​ភ្លើង

៣ ប្រហែល​​ឃើញ​នារី​បង្ហាញ​ម៉ូត​រថយន្ត​ស៊ិច​ស៊ី​ពេក​ហើយ បុរស​ម្នាក់​ទ្រាំ​មិន​បាន​អង្គុយ​សម្រេច​កាម​ខ្លួន​ឯង​ក្នុង​ព្រឹត្តិការណ៍​តាំង​បង្ហាញ​រថយន្ត​មួយ

៤ ខឹង​សង្សារ​សុំបែក​ព្រោះ​តែ​ខ្លួន​ធាត់ នារី​ម្នាក់​​ផ្ញើ​សាប៊ូ​មួយ​ដុំ​ដែល​យក​ចេញ​ពី​រាងកាយ​នាង​ក្រោយ​វះកាត់​​សម្រក់​ទម្ងន់​ទៅ​ឲ្យ​អតីត​មិត្តប្រុស និង​ម្ដាយ​បុរស​នោះ​ទុក​ប្រើ

៥ បុរស​ម្នាក់​ព្រោះ​តែ​ងប់ងល់​នឹង​ហ្គេម​ ដល់​ថ្នាក់​​ជុះ​ដាក់​ធុង​បណ្ដើរ លេង​ហ្គេម​បណ្ដើរ

៦ ធ្លាប់​តែ​ឭ​ពី​ស្នា​ត្រាំ​ពស់ តែ​នៅ​ចិន​មាន​ស្រា​ត្រាំ​ទីទុយ​ទៀត

៧ រូប​សំណាក់​​​យក្ស​របស់​លោក ម៉ៅ សេទុង ធ្វើ​ពី​មាស​មាន​តម្លៃ​ជាង ៣ លាន​យ័ន ត្រូវ​បាន​សាងសង​នៅ​ក្នុង​ខេត្ត Henan

៨ បះ​សក់​ជ្រោង​ ក្រោយ​បើក​ប្រអប់​កាដូ​ដែល​មិត្តភក្ដិ​ជូន​កាល​ពី ២៥ ឆ្នាំ​មុន ឃើញ​គ្រាប់​បែក​ដៃ

៩ គ្រូទាយ​ដៃ​ទិព្វ ស្ទាប់​សុដន់​មនុស្ស​ស្រី​អាច​ដឹង​ពី​អនាគត់​របស់​នាង

១០ បុរស​ម្នាក់​នាំ​ប្រពន្ធ​ទៅ​សម្រាល​កូន បែរ​ជា​ពេទ្យ​​ច្រលំ​​យក​ទៅ​វះកាត់​ឬសដូង​បាត ចុង​ក្រោយ​ទទួល​បាន​ការ​ប្រាក់​សង​ជំងឺ​ចិត្ត​ជា​ប្រាក់ ហើយ​បាន​ជា​ពី​ជំងឺ​ឬស​ដូង​បាត​ទៀត​ផង 

ប្រភព ៖ Shanghailist