អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ដឹង និង​ឭ​ខ្លះ​ៗ​មក​ហើយ​អំពី ឌូបៃ ដែល​ជា​ទីក្រុង​មហាសេដ្ឋី​ក្នុង​ពិភពលោក ។ ប៉ុន្តែ​នៅ​មាន​រឿងរ៉ាវ​មួយ​ចំនួន​ទៀត​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង ហើយ​ក៏​ប្រហែល​ជា​មិនមាន​នរណា​ធ្លាប់​ប្រាប់​អ្នកនោះ​ទេ។

1. ១ ភាគ ៤ នៃ​ដងសន្ទួច (សាងសង់) ដែល​កំពុង​បញ្ឍរ​ក្នុង​ពិភពលោក​​គឺ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ឌូបៃ

ជា​ទីក្រុង​សេដ្ឋកិច្ច​ដ៏​មមាញឹក​មួយ​ការសាងសង​អគារ​ផ្សេង​ត្រូវ​បាន​ប្រព្រឹត្តិ​ធ្វើ​ទៅ​ស្ទើរ​រៀងរាល់​ថ្ងៃ ដែល​ធ្វើ​ឲ្យ​ដង​សន្ទួច (សាងសង់) រាប់​ពាន់​ រាប់​ម៉ឺន​​ដើម​ត្រូវ​បាន​បញ្ឈរ​ឡើង​ដើម្បី​​ធ្វើ​សកម្មភាព​ក្នុង​​​ដំណើរ​ការ​​នេះ ដែល​គេ​បាន​ធ្វើ​ការ​ស្រង់​ទិន្នន័យ​​រួច​រក​ឃើញ​ថា​ ២៤ ភាគ​នៃ​ចំនួន​ដង​ស្ទួច​​ក្នុង​ពិភពលោក​ដែល​កំពុង​បញ្ឃរ​គឺ​ស្ថិត​នៅ​ក្នុង​ទីក្រុង ឌូបៃ។

2. កោះ​រាង​ដូចជា​ធាងដូង​ស្ថិត​ក្នុង​ទីក្រុង ឌូបៃ កើត​ឡើង​ដោយ​ការ​ចាក់​ដី​ខ្សាច់​បំពេញ​ជាង ៩៥ លាន​គូប​

3. សណ្ឋាគារ Burj Al Arab ត្រូវ​បាន​តុបតែង​ដោយ​មាស​សុទ្ធ​ដែល​មាន​ទំហំ​រហូត​ដល់​ទៅ ១៧៩០ ម៉ែត្រការ៉េ

4. រថយន្ត​ប៉ូលិស​សុទ្ធ​សឹង​តែ​ជា​រថយន្ត​ស្ព័រ​តម្លៃ​កប់​ពពក

5. ច្រើន​ជាង ៨០ ភាគ​រយ​នៃ​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ទីក្រុង​ឌូបៃ គឺ​ជា​អ្នក​ទេសចរណ៍

6. យើង​​នៅ​តែ​អាច​មើល​ឃើញ​អគារ​ខ្ពស់​កប់​ពពក Khalifa tower បើ​យើង​ស្ថិត​នៅ​ក្នុង​បរិវេណ​ ៩៤ គីឡូម៉ែត្រ​ជុំវិញនោះ

7. ការ​ជួញ​ដូរ​មាស​នៅ​ទីក្រុង​ឌូបៃ​ក្នុង​ឆ្នាំ ២០១៣ មាន​ចំនួន​ច្រើន​ជាង ៤០ ភាគ​រយ​នៃ​ការ​ជួញ​ដូរ​មាស​សរុប​ក្នុង​ពិភពលោក

8. ទីក្រុង​ឌូបៃ​មាន​ទំហំ​ធំ​ជាង ទីក្រុង Monaco 2.25 ដង

9. កាល​ពី​ឆ្នាំ ២០១៣ ចំនួន​ភ្ញៀវទេសចរណ៍​នៅ​ក្នុង​ទីក្រុង​ឌូបៃ មាន​ច្រើន​ជាង​ប្រជាជន​រស់​នៅ​ក្នុង​ទីក្រុង Shenzhen ប្រទេស​ចិន​ទៅ​ទៀត

10. ត្រឹម​តែ អចលនទ្រព្យ របស់​មហាសេដ្ឋី​ ៤ រូប​នៅ​ក្នុង​ទីក្រុង​ឌូបៃ វា​ស្ទើរ​តែ​ស្មើរ​នឹង GDP សរុប​របស់​ប្រទេស ហុងឌូរ៉ាស

តាម​ការ​​ប៉ាន់​ប្រមាណ GDP (ផលិតផល​ក្នុង​ស្រុក​សរុប) របស់​ប្រទេស​ ហុងឌូរ៉ាស គឺ​មាន​ប្រមាណ​ជាង 18.8 ប៊ីលាន​ដុល្លារ (18.8 ពាន់លានដុល្លារ) ខណៈ​ដែល​អចលនទ្រព្យ​របស់​​​មហាសេដ្ឋី​ ៤ រូប​នៅ​ក្នុង​ទីក្រុង​ឌូបៃ​គឺ Abdul Aziz Al Ghurair, Majid Al Futtaim, Khalaf Al Habtoor និង​ Abdulla Al Futtaim បូក​បញ្ជូល​គ្នា​មាន​តម្លៃ 18.7 ប៊ីលាន​ដុល្លារ។