កាលពីពេលថ្មីកន្លងទៅនេះតារាចម្រៀង Rebecca Black ដែលមនុស្សជាច្រើនធ្លាប់បានរិះគន់នាងកាលពីជាង ៧ ឆ្នាំមុនជាមួយនឹងបទចម្រៀង Friday ដែលជាបទចម្រៀងមានគេ Dislike ច្រើនបំផុតនោះ បានចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធី The Four ដែលជាកម្មវិធីប្រកួតប្រជែងតារាចម្រៀងអាជីពទាំងជើងចាស់ និងតារាចម្រៀងថ្មីៗ ។

នៅក្នុងពេលនោះ Rebecca Black ក៏បានរំលឹកពីរឿងរ៉ាវដែលបានកើតឡើងលើនាងកាលពី ៧ ឆ្នាំមុនទាំងទឹកភ្នែក ដែលធ្វើឲ្យទស្សនិកជនជាច្រើនមានអារម្មណ៍ក្តុកក្តួល និងរំភើប ។ ហើយការបង្ហាញខ្លួននៅក្នុងកម្មវិធីប្រកួតប្រជែងនោះនាងក៏ចង់ឲ្យអ្នកដែលធ្លាប់រិះគន់នាងកាលពីមុនបានឃើញថា Rebecca Black ដែលពួកគេបានរិះគន់ និងធ្លាប់មើលងាយ ក៏ជាធ្លាប់ថាមិនសមក្លាយជាអ្នកចម្រៀងនោះ នៅពេលនេះគឺមិនដូចគ្នានោះទេ គឺនាងបានអភិវឌ្ឍន៍ខ្លួនកាន់តែខ្លាំងជាងមុន ។

ទស្សនាវីដេអូ ៖

រំលឹករឿងរ៉ាវខ្លះ ៖

កាលពី ៧ ឆ្នាំមុន Rebecca Black គឺជាតារាចម្រៀងវ័យក្មេងវ័យ ១៣ ឆ្នាំម្នាក់ដែលមានកេរ្តិ៍ឈ្មោះល្បីគួរសម ប៉ុន្តែនៅពេលដែលនាងបានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា Friday វាបានធ្វើឲ្យនាងបាក់ទឹកចិត្ត សោកសៅ និងកើតទុក្ខជាខ្លាំង ព្រោះតែបទនោះបានក្លាយជាបទចម្រៀងដែលមានគេមិនចូលចិត្តច្រើនបំផុតនៅលើ Youtbe ដោយក្នុងចំណោមអ្នកវាយតម្លៃបទចម្រៀងនាងទាំងអស់អ្នកចុច Dislike មានរហូតដល់ទៅ ៨០ភាគរយទៅហើយ ខណៈដែលអ្នកចុច Like មានតែ ២០ ភាគរយប៉ុនណោះ ។

គួររំលឹកផងដែរថា Friday ត្រូវបាន Uploaded ចូល Youtube ដំបូងនៅថ្ងៃទី 10 ខែកុម្ភៈឆ្នាំ 2011 ប៉ុន្តែត្រូវលុបចេញពី Youtube វិញនៅថ្ងៃទី ថ្ងៃទី 16 ខែមិថុនាឆ្នាំ 2011 ដោយសារតែបញ្ហាជំលោះរវាងភាគីផលិតកម្ម ARK Music ជាមួយនឹងភាគី Rebecca Black ។ ប៉ុន្តែនៅថ្ងៃទី ថ្ងៃទី 16 ខែកញ្ញាឆ្នាំ 2011 បទចម្រៀងមួយបទនេះក៏ត្រូវបានបង្ហោះជាថ្មី ។

ទស្សនាបទ Firday :

ជាមួយនឹងបទចម្រៀងនោះ Rebecca Black ត្រូវបានគេតិះដៀលសព្វបែបយ៉ាង ដូចជា សម្លេងនាងមិនសមជាអ្នកចម្រៀង , ច្រៀងអត់ពិរោះទាល់តែប្រើ auto-tuning ជំនួយ , ស្ដាបចម្រៀងនាងធ្វើឲ្យគេឈឺត្រចៀក , ចម្រៀងស្អីគ្មានអត្ថន័យសោះឮតែ Yeah Yeah , វីដេអូចម្រៀងអន់ណាស់ ធ្វើស្ដាយលុយ , នាងមិនសមនៅក្នុងពិភពសិល្បៈនោះទេ និងពាក្យរិះគន់ជាច្រើនទៀត រហូតដល់មានអ្នកខ្លះបានផ្ញើសារគំរាមសម្លាប់នាង ក៏ដូចជាប្រាប់ឲ្យនាងចាកចេញពីពិភពសិល្បៈផងដែរ ។ ពាក្យទាំងនោះវាពិតជាឃោឃៅណាស់សម្រាប់ក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់ អ្នកសាកស្រមៃទៅមើលថានាងនឹងមានអារម្មណ៍បែបណាពេលអានពាក្យតិះដៀនទាំងនោះ ។ ជាពិសេស Youtuber និង បណ្ដាញផ្សព្វផ្សាយចំនួនបានប្រើប្រាស់ឈ្មោះ និងបទ Friday របស់នាងជាការលេងសើច និងវាយប្រហារនាងទៀតផង ដែលនៅពេលនោះនាងគឺជាផ្ទាំងស៉ីបដ៏ល្បីបំផុតនៅពិភពអ៉ីនធើណេត ។

យ៉ាងណាក៏ដោយក្ដីស្រលាញ់សិល្បៈនាងនៅពុះពាររាល់ឧបសគ្គហើយបន្តក្ដីស្រមៃរបស់នាង រហូតដល់នាងបានចេញចម្រៀងចំនួន ២ បទទៀតគឺ Person Of Interest , Sing It ក្នុងឆ្នាំដដែលនោះ ប៉ុន្តែមនុស្សមួយចំនួននៅតែតាមចងពារនាងដោយបន្តចុច Dislike បទចម្រៀងនាងបើទោះបីជាវាល្អជាងបទ Friday ឆ្ងាយក៏ដោយ ដែលធ្វើឲ្យបទ Person Of Interest ទទួលបានការ Dislikes ច្រើនជាង Likes ដល់ទៅ ២ដង ហើយក៏មានមនុស្សមួយចំនួននៅតែបន្តរិះគន់នាង និងលើកយករឿងរ៉ាវនៃបទ Friday មករំលឹងនាងដដែលជាដដែល ។

យ៉ាងណាក៏ដោយនោះគ្រាន់តែការវាយប្រហារនៅក្នុងពិភពអ៉ីនធើណេតតែប៉ុនណោះ សម្រាប់ជីវិតនៅខាងក្រៅនាងទទួលបានការលើកទឹកចិត្តជាច្រើន ហើយតារាល្បីៗមួយចំនួនក៏បានចូលរួមលើកទឹកចិត្តនាងផងដែរ ក្នុងនោះ Katy Perry និង Lady Gaga បានប្រកាសថាពួកនាងគឺជាអ្នកគាំទ្ររបស់នាង (Rebecca Black) ហើយនាងក៏មានអ្នកគាំទ្រជាច្រើនដែលនៅចាំផ្តល់កម្លាំងចិត្តផងដែរ ។ ដែលមានន័យថានៅក្នុងពិភពអ៉ីនធើណេតនាងត្រូវគេវាយប្រហារ ប៉ុន្តែក្នុងពិភពសិល្បៈជាក់ស្ដែងគឺនាងល្បី និងមានគេគោរពសរសើរ ។

ជាងនេះទៅទៀត Katy Perry ក៏បានចេញនូវបទចម្រៀងមួយបទដែលមានចំណងជើងថា Last Friday ហើយបានអញ្ជើញ Rebecca Black ឲ្យចូលរួមសម្ដែងផងដែរ ។

Rebecca Black និង Katy Perry ក្នុងបទ Last Friday Night

ទស្សនាវីដេអូចម្រៀង Last Friday Night ៖

ក្រោយៗមកបើទោះបីជាបទចម្រៀងរបស់នាងមិនសូវទទួលបានការចាប់អារម្មណ៍ខ្លាំងប៉ុន្តែនាងក៏នៅតែបន្ត ដោយពេលខ្លះចេញបទផ្ទាល់ខ្លួន ហើយក៏មានខ្លះ Cover ចម្រៀងរបស់តារាចម្រៀងល្បីៗផ្សេងទៀត ។

រហូតដល់ឆ្នាំ ២០១៣ បទចម្រៀងរបស់នាងមួយបទដែលមានចំណងជើងថា Saturday ដែលវាបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងដោយគិតមកដល់បច្ចុប្បន្ននេះមានអ្នកចូលទស្សនាជាង ៣០លានដង ប៉ុន្តែក៏នៅតែមានមនុស្សមួយចំនួនបន្តមិនពេញចិត្ត ហើយថែមទាំងបន្តការ Comment បែបលេងសើចដោយទាញរឿងបទ Friday មកជាមួយផងដែរក្នុងនោះមានអ្នកខ្លះបានបញ្ចេញមតិបែបឌឺដងថា អូស្មានថានរណា ម្ចាស់បទ Friday សោះ ។ ទោះយ៉ាងណាក៏ដោយមនុស្សភាគច្រើនបានសំដែងការអបអរសាទរ និងសរសើរនាងដែលបានអភិវឌ្ឍន៍ខ្លួនកាន់តែល្អប្រសើរបើទោះបីជាធ្លាប់ជួបព្យុះភ្លៀង ។ ហើយក្រោយៗមកក៏មានការបញ្ចេញបទចម្រៀងបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន ។

វីដេអូបទ Saturday ៖

គួរបញ្ជាក់ឲ្យដឹងផងដែរថាក្រោយស្ងាត់មួយរយៈ កាលពី ១ សប្ដាហ៍មុននាងទើបតែចេញបទចម្រៀងថ្មីមួយបទទៀតដែលមានចំណងជើងថា Satellite ៕

អត្ថបទដោយ ៖ ហ្វាតា (ចង់ដឹង)

Loading...
SHARE