វាពិតជាទៅរួចដែលមនុស្សទាំងអស់មិនអាចមានចំណង់ចំណូលចិត្តដូចគ្នាលើការជ្រើសរើសអាហារដែលពួកគេទទួលទាន ប៉ុន្តែទោះជាយ៉ាងណាវាដូចជាមិនគួរឲ្យជឿទេដែលមនុស្សមួយក្រុមនេះបែរជាចូលចិត្តបរិភោគអាហារទាំងនេះ​​​​​ ៖

១ ចូលចិត្តបរិភោគក្រដាសបង្គន់

នារី​​អាយុ ៣៤ ឆ្នាំ​ម្នាក់​មក​ពី​រដ្ឋ Chicago សហរដ្ឋអាមេរិក ដែល​មាន​ឈ្មោះ​ថា Kesha ចាប់​ផ្ដើម​ចូល​ចិត្ត​បរិភោគ​ក្រដាស់​បង្គន់ ដោយ​ក្នុង​មួយ​ថ្ងៃ​នាង​​បរិភោគ​ស្ទើរ​តែ​អស់​មួយ​ដុំ។

២ ចូលចិត្តផលិតផលសម្អាតស្នាមប្រឡាក់

ស្ត្រី​មេផ្ទះអាយុ ៣០ ម្នាក់​ដែល​មាន​ឈ្មោះ​ថា Crystal ចូលចិត្តបរិភោគផលិតផល​សម្អាត​​ស្នាម​ប្រឡាក់។ គាត់​បាន​ប្រាប់​ថា​ គាត់​ចាប់​ផ្ដើម​ចូល​ចិត្ត​បរិភោគ​វា​ដោយ​សារ​តែ​ក្លិន​ក្រអូប​របស់​វា ។

ស្ត្រី​មេផ្ទះ​រូបនេះធ្លាប់​ត្រូវ​បាន​គ្រូ​ពេទ្យ​ព្រមាន​ជា​ច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ​អំពី​ការ​បរិភោគ​របស់​ទាំង​នោះ ប៉ុន្តែ​គាត់​នៅ​តែ​បន្ត​បរិភោគ ដែល​ធ្វើ​ឲ្យ​ធ្មេញ​របស់​គាត់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​អាក្រក់​ទៅ​ៗ ចំណែក​ឯ​សុខភាព​របស់​គាត់​កាន់​តែ​ពិបាក​និយាយ។

៣ ចូលចិត្តបរិភោគ​ថង់ប្លាស្ទិច

​យុវជន​វ័យ​ក្មេង​ដែល​មាន​ឈ្មោះ​ថា Robert គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​បរិភោគ​ថង់ប្លាស្ទិច ដោយ​គាត់​បាន​បរិភោគ​វា​ស្ទើរ​តែ​រាល់​ថ្ងៃ គាត់​ក៏​ត្រូវ​បាន​ក្រុម​វេជ្ជបណ្ឌិត​ព្រមាន​ពី​បញ្ហា​សុខភាព​ផង​ដែរ ប៉ុន្តែ​គាត់​មិន​បាន​បញ្ឈប់​ការ​បរិភោគ​វា​នោះ​ទេ គឺ​គ្រាន់​តែ​កាត់​បន្ថយ​តែ​ប៉ុណ្ណោះ។

៤ ចូលចិត្តបរិភោគជញ្ជាំងកុងផ្លាកេ

Nicole គឺ​នារី​ជនជាតិ​អាមេរិក​​ម្នាក់​ដែល​ចូលចិត្ត​បរិភោគ​ជញ្ជាំង​កុងផ្លាកេ កាល​ពី​នាង​អាយុ ៧ ឆ្នាំ​នាង​ធ្លាប់​ចង់​បរិភោគ​ដីស ក្តារខៀន ប៉ុន្តែ​ក្រោយ​មក​នាង​ក៏​បាន​ដឹង​ថា ជញ្ជាំង​កុងផ្លាកេ មាន​រស់​ជាតិ​ឆ្ងាញ់​ជាង ក្ដារ​ខៀន​ទៅ​ទៀត។

៥ ចូលចិត្តបរិភោគកែវ

បុរស​វ័យ​ក្មេង​រូបនេះគឺ​ជា​មនុស្ស​ដែល​ចូលចិត្ត បរិភោគ​កែវ ដោយ​មក​ដល់​ពេល​នេះ​គាត់​បាន​បរិភោគ​កែវ​មិន​តិច​ចាង ២៥០ កែវ​នោះ​ទេ.

៦ ចូលចិត្តបរិភោគផេះ និង ភក់

Natasha គឺ​ជា​នារី​ដែល​ចូលចិត្ត​បរិភោគ​ភក់ និង​ផេះ ។ ក្នុង​រយៈ​ពេល​ ៧ ឆ្នាំចុងក្រោយ​នេះ​នាង​បរិភោគ​ភក់ និង​ផេះ​មិន​ក្រោម​កន្លះ​តោន​នោះ​ទេ ក្នុង​មួយឆ្នាំៗ។

៧ ចូលចិត្តទំពារជ័យកៅស៊ូ

គេ​នាំ​គ្នា​ទំពា​ស្ករកៅ​ស៊ូ ចំណែក​ឯ​នារី​ម្នាក់​នេះ​វិញ​បែរ​ជា​ចូលចិត្ត​ទំពារ​ជ័រ​កៅស៊ូ​ទៅ​វិញ នាង​មាន​ឈ្មោះ​ថា Allison អាយុ ១៩ ឆ្នាំ។

៨ ចូលចិត្តបរិភោគក្រដាស

Andrea គឺ​ជា​ស្ត្រី​ស្បែក​ខ្មៅ​ម្នាក់​ដែល​ចូលចិត្ត​បរិភោគ​ក្រដាស​បំផុត ។

៩ ចូលចិត្តបរិភោគស្ព្រៃ​បាញ់​ខ្លួន

បើ​និយាយ​ពី​នារី​វ័យ ១៩ ឆ្នាំ​ឈ្មោះ​ថា Nicole នេះ​វិញ​កាន់​តែ​​លែង​និយាយ​ ពីព្រោះ​អ្វី​ដែល​នាង​ចូលចិត្ត​បរិភោគ​នោះ​គឺ​ជា​ស្ព្រៃ​​បាញ់​ខ្លួន។

១០ ចូលចិត្ត​បរិភោគ​ថ្ម

បុរស​ជនជាតិ ឥណ្ឌា​ម្នាក់​ឈ្មោះ​ថា Pakkirappa Hunagundi គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​បរិភោគ​ដុំ​ថ្ម ហើយ​គាត់​ចាប់​ផ្ដើម​បរិភោគ​វា​តាំង​ពី​គាត់​មាន អាយុ ១០ ឆ្នាំ​មក​ម្ល៉េះ គាត់​បាន​និយាយ​ថា​ការ​បរិភោគ​ថ្ម​មិន​ត្រឹម​តែ​មិន​ធ្វើ​ឲ្យ​គាត់​បាក់​ធ្មេញ​នោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​ធ្មេញ​គាត់​កាន់​តែ​រឹង​ម៉ាំ​ទៀត​ផង។