រូបថត​ខាង​លើ​នេះ​គឺ​​ជា​រូប​ថត​ដែល​​បាន​ថត​​តាំង​ពី​ជំនាន់​​ដែល​គ្មាន​កុំព្យូទ័រ គ្មានកាមេរ៉ា​ឌីជីថល ប៉ុន្តែ​មនុស្ស​ជា​ច្រើន​បាន​សួរ​ថា​តើ​ហេតុ​អ្វី​មនុស្ស​នៅ​ក្នុង​រូប​នោះ​ដាច់​ក្បាល​បែប​នេះ ? តើ​ពួកគេ​ពិត​ជា​ដក​ក្បាល​ចេញ​បាន​ពិត​មែន ? បើ​មិន​ដូច្នេះ​តើ​វា​ជា​រូបកាត់ត ហើយ​កាត់ត​របៀប​យ៉ាង​ម៉េច​បើ​គ្មាន​ Computer គ្មាន Photoshop ផង​ហ្នឹង?

អ្នក​អាច​មិន​ជឿ​ប៉ុន្តែ​វា​ជា​ការពិត បន្ទាប់ពី​​កាមេរ៉ា​ត្រូវ​បាន​បង្កើត​ឡើង​ ការ​ថត​រូប​បាន​ក្លាយ​ជា​រឿង​ដ៏​ពេញនិយម​មួយ ហើយ​របៀប​ថត​រូប​ដែល​គ្មាន​ក្បាល ឬ Headless Portraits Photography ក៏ត្រូវ​បាន​គេ​រក​ឃើញ​និង​ប្រើប្រាស់​ជា​ច្រើន​ផង​ដែរ គឺ​ចាប់​ពីឆ្នាំ ១៨០០ មក​ម្ល៉េះ។

បើ​ទោះ​បី​ជា​ពេល​នោះ​គ្មាន​បច្ចេកវិទ្យា​រីកចម្រើន​ដូច​បច្ចុប្បន្ន គ្មាន​កុំព្យូទ័រ និង​ គ្មាន​កម្មវិធី​កាត់ត (Photoshop) គេ​នៅ​តែ​អាច​បង្កើត​រូប​នេះ​បាន ដោយ​ប្រើប្រាស់​បច្ចេក​ទេស​បញ្ជូល​រូប​ថត​ពី​រសន្លឹក (ហ្វីល) បញ្ចូល​គ្នា ។ ដោយ​គេ​ជ្រើស​យក​ផ្នែក​ដែល​ចាំ​បាច់​មក​ច្របាច់​បញ្ចូល​គ្នា​តែ​ប៉ុណ្ណោះ។

ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏​មាន​រូប​ប្រភេទ​ទាំង​នេះ​មួយ​ចំនួន​ត្រូវ​បាន​គេ​សង្ស័យ​ថា ជា​រូបពិត ដោយ​មិន​​មាន​ការ​កាត់​បញ្ចូល (កាត់ក​ពិតៗ) ៕

headless photo

ខាង​ក្រោម​នេះ​ជា​រូបថត​ដែល​សង្ស័យ​ថា ពិត ខណៈ​អ្នក​ខ្លះ​យល់​ថា​វា​គ្រាន់​តែ​ជា​បច្ចេកទេស​​កាត់​បញ្ចូល