ជប៉ុន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ដែល​ចូល​បង្កើត​នូវ​អ្វី​ប្លែក​ៗ​ជា​ច្រើន ដែល​គ្រប់​គ្នា​នឹង​ស្មាន​មិន​ដល់ ទាំង​អាហារ របស់​ប្រើប្រាស់ ឧបករណ៍​អេឡិចត្រូនិច ឬ ហាង​អាហារ​ជា​ដើម។

ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​ហាង​កាហ្វេ​ទាំង ១៤ ដែល​អ្នក​អាច​នឹង​ពិបាក​រក​នៅ​ប្រទេស​ដទៃ ប៉ុន្តែ​មាន​នៅ​ក្នុង​ប្រទេស​ជប៉ុន ៖

១ ហាង​កាហ្វេ​អោប

សម្រាប់​អ្នក​ឯការ ឬ អ្នក​ដែល​ចង់​បាន​អារម្មណ៍​កក់ក្ដៅ អ្នក​អាច​ទៅ​កាន់​ហាង​កាហ្វេ​មួយ​នេះ​ដើម្បី​ទទួល​បាន​សេវាកម្មអោប ​ពី​បុគ្គលិក​ដ៏​ស្រស់​ស្អាត និង​សង្ហារ​ ​បន្ថែម​ពី​លើ​​​ការ​ទទួល​ទាន​កាហ្វេ​នៅ​នោះ ប៉ុន្តែ​មិន​អាច​លើ​ពី​អោប​បាន​នោះ​ទេ។

២ ហាង​កាហ្វេ​សត្វ​ឆ្មា

ហាង​កាហ្វេ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ពិសេស​​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​សត្វ​ឆ្មា អ្នក​អាច​ទៅ​ទទួល​ទាន​កាហ្វេ និង​ភេសជ្ជៈ​ផ្សេង នឹង​អង្គុយ​លេង​ជាមួយ​នឹង​សត្វ​ឆ្មា​ជា​ច្រើន​ក្បាល។

៣ ហាងកាហ្វេស៊ូម៉ូ

ស៊ូម៉ូ​គឺ​ជា​កីឡា​មួយ​ប្រភេទ​​​របស់​ជប៉ុន ហើយ​នៅ​ក្នុង​ហាង​កាហ្វេស៊ូម៉ូ អ្នក​អាច​ភ្លក់​រស់​ជាតិ​កាហ្វេ​បណ្ដើរ​ទស្សនា​ការ​ប្រកួត​ស៊ូម៉ូ​បណ្ដើរ។

៤ Elements Cafe ក្នុង​ទឹក​ដីដ៏​អស្ចារ្យ

ស្ដាប់​មើល​ទៅ​ដូចជា​ចម្លែក ប៉ុន្តែ​បើ​សិន​បើ​អ្នក​ធ្លាប់​បាន​ទស្សនា​ខ្សែភាពយន្ត Alice in Wonderland  គ្មាន​អ្វី​ត្រូវ​ចម្លែក​នោះ​ទេ ព្រោះ​ហាងកាហ្វេ​នេះ​ត្រូវ​បាន​តុបតែង​​ទៅ​តាម​ខ្សែភាពយន្ត​មួយ​នេះ ហើយ​ចំណែក​ឯ​អ្នក​បំរើ​នៅ​ក្នុង​ហាង​កាហ្វេ​ក៏​ត្រូវ​បាន​តុបតែង​ខ្លួន​ជា​តួ​អង្គ​Alice ផង​ដែរ។

៥ ហាង​កាហ្វេ​គុក​ងងឹត

សម្រាប់​អ្នក​ចូល​ចិត្ត​អារម្មណ៍​បែប​ព្រឺព្រួច​ហាងកាហ្វេ​នេះ​ប្រហែល​ជា​អាច​ទាក់ទាញ​អ្នក​បាន ពីព្រោះ​បរិយាកាស​នៅ​ទីនោះ​ត្រូវ​បាន​បង្កើត​ឡើង​ឲ្យ​ដូចជា​គុក​ងងឹត​អីញ្ចឹង ប៉ុន្តែ​កុំ​បារម្មណ៍​អ្នក​នឹង​មិន​រង​ទារុណកម្ម​នោះ​ទេ​បើ​សិន​ជា​ទៅ​ពិសា​កាហ្វេ​ហើយ​ឲ្យ​លុយ​ត្រឹម​ត្រូវ។

៦ ហាង​កាហ្វេ​ទីទុយ

មិន​ខុស​ពី​ហាង​កាហ្វេ​ឆ្មា ហាង​កាហ្វេ​ក៏​ធ្វើ​តម្រូវ​ទៅ​តាម​អ្នក​ចូល​ចិត្ត​សត្វ​ទីទុយ​ផង​ដែរ។

៧ ហាងកាហ្វេ រ៉ូបូត

ស្ដាប់​ឈ្មោះ​មើល​ទៅ​អ្នក​គិត​ថា​​ប្រហែល​ជា​នៅ​ទីនោះ​ប្រើប្រាស់​រ៉ូបូត​ដើម្បី​រត់តុហើយ ប៉ុនតែ​ការ​ពិត​មិន​ដូច្នោះ​ទេ ហាងកាហ្វេ រ៉ូបូត គ្រាន់​តែ​ធ្វើ​ការ​តុបតែង​ឲ្យ​ដូច​ជា​ពិភពរ៉ូបូត​អីញ្ចឹង ចំណែក​ឯ​អ្នក​រត់​តុ​ និង​អ្នក​ធ្វើ​ការ​នៅ​ក្នុង​កាហ្វេ​នោះ គឺសុទ្ធ​សឹង​តែ​ជា​នារី​ស៊ិចស៊ី​ស្លៀក​ពាក់​ខ្លី​ និង ឈុត​ប៊ីគីនី ។

៨ ហាងកាហ្វេ​ខ្មោច

គ្រាន់​តែ​ស្ដាប់​ឈ្មោះ​ក៏​ព្រឺ​សំបុរ​បាត់​ទៅ​ហើយ អ្នក​ណា​ខ្លះ​ចូល​ចិត្ត​ខ្មោច​អាច​ទៅ​ពិសារ​កាហ្វេ​នៅ​ក្នុង​ហាង​នេះ​បាន។

៩ Homemade Cafe

ហាងកាហ្វេ​នេះ​នឹង​ធ្វើ​ឲ្យ​ភ្ញៀវ​ដែល​ចូល​ទៅ​ពិសារ​កាហ្វេ​មាន​អារម្មណ៍​ថា​ខ្លួន​ដូចជា​ស្ថិត​នៅ​ក្នុង​ត្រកួល​អភិជន និង​រាជវង្ស ដោយ​មាន​នារី​ស្រស់​ស្អាត​ស្លៀក​ពាក់​ជា​អ្នក​បម្រើ​ជា​ច្រើន​រូប រង​ចាំ​បម្រើ​លោក​អ្នក​មិន​ឲ្យ​ទាស់​ចិត្ត​នោះ​ទេ។

១០ ហាង​កាហ្វេ​ពេទ្យ​ក្នុង​គុក

សម្រាប់​អ្នក​ចូល​ទៅ​ពិសារ​កាហ្វេ​នៅ​ក្នុង​ហាង​នេះគឺ​ត្រូវ​ចូល​ទៅ​ក្នុង​គុក​ដែល​គេ​បាន​រៀបចំ ចំណែក​ឯ​អ្នក​បម្រើស​គឺ​សុទ្ធ​សឹង​តែ​ជា​នារី​ស្រស់​ស្អាត​ស្លៀក​ពាក់​ឯកសណ្ឋាន​ជា​គិលានុបដ្ឋាយិកា ។ ចង់​សាក​ភ្លក់​រស់​ជា​ញ៉ាំ​កាហ្វេ​នៅ​ក្នុង​គុក​អាច​អញ្ជើញ​ទៅ​ហាង​នេះ​បាន។

១១ ហាង​កាហ្វេ​សត្វ​ល្មូន

ហាងកាហ្វេ​មួយ​នេះ​គឺ​បង្កើត​ឡើង​សម្រាប់​តម្រូវ​ចិត្ត​ដល់​អ្នក​ចូល​ចិត្ត​សត្វ​ល្មូន អ្នក​អាច​ចូល​ទៅ​ពិសា​កាហ្វេ​នឹង​លេង​ជាមួយ​សត្វ​ល្មូន​ជា​ច្រើន​ប្រភេទ​។

១២ ហាងកាហ្វេ​និនចា

និយាយ​ដល់​​ក្បាច់គុន​ជប៉ុន នណារ​ក៏​នឹង​ទៅ​ដល់​ក្រុម​និនចា​​ដែរ ចំណែក​ឯ​ហាងកាហ្វេ​មួយ​នេះ​គឺ​ត្រូវ​បាន​តុបតែង​ឲ្យ​ដូចទៅ​ក្នុង​ជំរុំ​ពួកនិនចា​អីញ្ចឹង សូម្បី​តែ​អ្នក​បម្រើ និង​ចុងភៅ​​ក៏​តែង​ខ្លួន​ជា​និនចា​ផង​ដែរ។

១៣ ហាងកាហ្វេ​បិសាច​ជញ្ជក់ឈាម

នរណា​ខ្លះ​ចូល​ចិត្ត​បិសាច​ជញ្ជក់​ឈាម ? ហាងកាហ្វេ​មួយ​នេះ​ប្រហែល​ជា​អាច​ឲ្យ​អ្នក​ពេញចិត្ត​បាន។

១៤ ហាងកាហ្វេ​ស្ទូច​ត្រី

ស្ទូច​ត្រី​បណ្ដើរ​ ពិសារ​កាហ្វេ​បណ្ដើរ អារម្មណ៍​មួយ​នេះ​អ្នក​ចូល​ចិត្ត​ស្ទួច​ត្រី​នឹង​ពិសារ​កាហ្វេ​ប្រាកដ​ជា​ចូល​ចិត្ត។