នៅក្នុងប្រទេសនីមួយៗតែងតែមានរឿងព្រេងក៏ដូចជាការដំណាលខុសៗពីគ្នា ដែលក្នុងនោះមានរៀបរាប់ទាក់ទងនិងអាទិទេពបិសាច ក៏ដូចជាសត្វចម្លែកៗផងដែរ ហើយថ្ងៃនេះយើងខ្ញុំសូមលើកយកសត្វចម្លែកខ្លះដែលត្រូវបានកត់ត្រាក្នុងសៀវភៅរឿងព្រេងនានាពីជុំវិញពិភពលោក ។

1. Hobbits

Hobbit ជាឈ្មោះនៃអំបូរមនុស្សតូចៗដែលគេជឿថាធ្លាប់មានវត្តមាននៅលើផែនដីបើយោងតាមភស្តុតាងមួយចំនួន ។ ជាក់ស្ដែងអំឡុងឆ្នាំ ២០០៣ ក្នុងការរុកនៅលើដែនកោះ Flores ក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រទះឃើញឆ្អឹងលលាដ៏ក្បាលមួយមានទម្រង់ដូចជាមនុស្ស គ្រាន់តែវាមានទំហំតូចជាងមនុស្សធម្មតាដល់ទៅ៣ដង ។

2. Tasmanian Tiger

សត្វខ្លា Tasmanian គឺមើលទៅមានសភាពដូចជាខ្លានិងចចក ប៉ុន្តែសត្វនេះត្រូវគេរៀបរាប់ក្នុងរឿងព្រេងថាជាសត្វដ៏ចង្រៃដោយវាត្រូវបានគេរៀបរាប់ជាសត្វបរិវារបស់បិសាច Tasmanian  ។ យ៉ាងណាគេសន្និដ្ឋានថាវាមានវត្តមានតាំង២០០០ឆ្នាំមុន ។

3. សត្វនាគ

សត្វនាគគឺត្រូវបានរៀបរាប់នៅក្នុងរឿងព្រេងតាមបណ្ដាប្រទេសជាច្រើន តែយ៉ាងណារូបសណ្ឋានវាគឺត្រូវបានគេរៀបរាប់ខុសប្លែកពីគ្នាតាមបណ្ដាប្រទេសនីមួយៗ តែក្នុងនោះចំណុចដែលដូចគ្នាគឺវាជាសត្វនេះវាចេះហោះហើយអាចព្រួសភ្លើងបាន ។ តែយ៉ាងណាការសិក្សាតាមគម្រូសត្វនាគតាមបណ្ដាប្រទេសមួយចំនួនពួកគេបែរ​ជា​គិតថា​បច្ចុប្បន្ន​វា​វិវត្តន៍ទៅសត្វ Komodo dragons ។ ប៉ុន្តែយោងតាមអំបូរសត្វនាគតាមជំនឿក្នុងប្រទេសមួយ​ចំនួន​កម្ពុជានិងចិនជាដើម សត្វនោះអាចផុតពូជឬលាក់ខ្លួននៅកន្លែងអាថ៌កំបាំងដ៏ជ្រៅណាមួយ ស្របពេលដែលគ្មានអ្នកស្រាវជ្រាវដឹងថាវាមានវត្តមានពិតឬអត់នោះឡើយព្រោះគ្មានភស្ដ័ុតាងអ្វីទាល់តែសោះ ។

4. Moa

Moa ជាសត្វបក្សីដែលធំជាងបក្សីធម្មតា ប៉ុន្តែមិនអាចហោះបាន និងមានរូបរាងស្រដៀងសត្វអូទ្រីសបច្ចុប្បន្ន តែមានទំហំធំជាងអូទ្រីស។ វាមានកម្ពស់ប្រហែល៤ម៉ែត្រ និងទម្ងន់ ២២៥គីឡូក្រាម។ វាត្រូវបានបាត់បង់ប្រហែលឆ្នាំ១៥០០។

5. Bigfoot

Bigfoot ក៏ជាសត្វចម្លែកមួយក្នុងរឿងព្រេងផងដែរ ដោយមនុស្សជាច្រើនជឿថាវាអាចមានពិតប្រាកដ ដោយមានមនុស្សមួយចំនួនធ្លាប់អះអាងធ្លាប់បានឃើញផងដែរ ដោយពួកគេបានរៀបរាប់ថាវាមានកម្ពស់ដល់ទៅ៨ហ្វីត មានរោមពណ៌ក្រហម ហើយមានសម្រែកខ្លាំងៗផងដែរ ។ យ៉ាងណាគិតមកដល់ពេលនេះគេរកឃើញដានជើងប្រមាណជា៩០០ដែលសង្ស័យថាជាដានជើងរបស់ Bigfoot ។

6. Kraken

Kraken គឺជាឈ្មោះសត្វចម្លែកមួយនៅក្នុងសមុទ្រដែលធ្លាប់បានគេដំណាលគ្នាតៗគ្នា ថាវាមានសណ្ឋានដូចជាមឹកយក្សដែលមានដៃវែងៗហើយក្នុងសម័យដើមគេចាត់ទុកវាជាសត្វបិសាចដែលអាចកម្ទេចសំពៅដែលឆ្លងកាត់សមុទ្រ តាមការបញ្ជាក់មួយចំនួនបង្ហាញថាវាបានបង្ហាញវត្តមានក្នុងអំឡុងសតវត្សទី១៣ ។

7. Imoogi, the Korean Dragon

រឿងព្រេងរបស់ប្រទេសកូរ៉េជារឿយៗនិយាយអំពី Imoogi ដែលយោងតាមរឿងព្រេងកូរ៉េបានបញ្ជាក់ថាវាជាសត្វពស់ធំៗដែលរស់នៅក្នុងរូងភ្នំ ហើយពួកវាចំណាយពេល១០០០ឆ្នាំមុនពេលក្លាយជាសត្វនាគដែលអាចហោះបាន ។

យ៉ាងណាអំបូរពស់យក្សធ្លាប់ត្រូវបានគេប្រទះឃើញនូវអាមេរិកខាងត្បូង ដែលគេរកឃើញថាវាមានប្រវែង៤៥ហ្វីត ហើយទម្ងន់ប្រមាណជា២២០០ផោន ។ ដោយសារវាធំបែបនេះទើបធ្វើអោយគេងឿងឆ្ងល់ថាវាជាអំបូរសត្វនាគដូចជារឿងដំណាល Imoogi របស់កូរ៉េឬអត់ទេ ។

8. The Abominable Snowman

នៅជួរភ្នំហិមាល័យក្នុងតំបន់មួយចន្លោះនេបាល់និងទីប៉េធ្លាប់មានរឿងទាក់ទងនិងសត្វចម្លែកមួយដែលមានឈ្មោះថា Abominable Snowman ដោយនៅឆ្នាំ១៩២១មានមនុស្សអះអាងថាបានប្រទះឃើញវាមានសក់ពណ៌ប្រផេះហើយមានកម្ពស់ប្រមាណជា៦ហ្វីត ។ ដោយឡែកយោងតាមសៀវភៅរឿងព្រេងក៏មានរៀបរាប់ទាក់ទងនិងវា​ផងដែរ ដែលក្នុងរឿងព្រេងនោះបានចាត់ទុកថាជាព្រះនៃការប្រមាញ់នៃតំបន់ទឹកកក ។

ប្រភព ៖ ប្រាយសាយ

Loading...
SHARE