• អ្នករុករករូបនេះ បានថតវីដេអូ និងរូបភាពនៃទិដ្ឋភាពក្រោមទឹករលកដែលកំពុងបោកបកជាច្រើនពាន់សន្លឹក
  • លោក Brandon Imbriale មកពីទីក្រុង Riverside រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក បានចាប់ផ្តើមថតរូបរបៀបនេះនៅពេលគាត់ទទួលកាមេរ៉ា GoPro មួយគ្រឿង
  • វាមិនមែនជារឿងងាយស្រួលនោះទេ គាត់ធ្លាប់ឆ្លងកាត់គ្រោះថ្នាក់ជាច្រើនលើកច្រើនសារ ដោយពេលខ្លះត្រូវរលាកជាមួយនឹងកាំរស្មីព្រះអាទិត្យ ហើយពេលខ្លះក្បាលក៏រងការបុកទង្គិចយ៉ាងខ្លាំងផងដែរ

អ្នកស្រាវជ្រាវ និងថតរូបម្នាក់បានផ្តិតយកទេសភាពដ៏អស្ចារ្យមួយដែលគ្រប់គ្នាមិនធ្លាប់បានចាប់អារម្មណ៍នោះគឺទិដ្ឋភាពនៅពីក្រោមទឹករលក ។

គាត់មានឈ្មោះថា Brandon Imbriale មកពីទីក្រុង Riverside រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក  ហើយគាត់តែងតែបង្ហោះនូវរូបថតដែលគាត់ថតបានចូលទៅក្នុងបណ្ដាញសង្គម Instagram ជាញឹកញាប់ ខណៈដែលអ្នកដែលចូលចិត្តស្នាដៃរបស់គាត់បាននាំគ្នាចុច Follow ដោយគិតមកដល់ពេលនេះមិនប្រហែលជា ១ពាន់នាក់ហើយ ។

គាត់បានបញ្ជាក់ថាដើមឡើយគាត់គ្រាន់តែជាអ្នកជិះស្គីលើរលកតែប៉ុនណោះ ដែលការជិះស្គីលើរលកនេះកើតឡើងដោយសារតែចំណងចំណូលចិត្តពីព្រោះតែគាត់បានធំធាត់នៅភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ាដែលជាកន្លែងដែលមានឆ្នេរសមុទ្រ ហើយគាត់តែងតែទៅលេងឆ្នេរសមុទ្រនោះញឺកញ៉ាប ហើយបានឃើញគេជិះស្គីលើរលក ដែលធ្វើឲ្យគាត់ចាប់អារម្មណ៍ជាខ្លាំង ។

គាត់បន្ថែមទៀតថា ប៉ុន្តែកាលពី ៥ ឆ្នាំមុនគាត់បានទទួលកាដូកាមេរ៉ា GoPro មួយគ្រឿងពីសាច់ថ្លៃរបស់គាត់នៅថ្ងៃគ្រិស្មាស ។ កាមេរ៉ានោះហើយ ធ្វើឲ្យគាត់បានចាប់ផ្ដើមនឹកឃើញនូវការថតរូបទិដ្ឋភាពក្រោមរលកនេះ ។

ជាមួយនឹងការថតរូបក្រោមទឹករលកនេះគាត់បាននិយាយថាវាពិតជាធ្វើឲ្យគាត់ភ្ញាក់ផ្អើល និងរំជួលចិត្តជាខ្លាំង ហើយគាត់ពិតជាពេញចិត្តនឹងវាខ្លាំងណាស់ ទើបគាត់សម្រេចចិត្តថត និងបង្ហោះដើម្បីចែករំលែកដល់អ្នកដែលមិនធ្លាប់បានឃើញ ។

ទស្សនាវីដេអូ ៖

ប្រភព ៖ dailymail

Loading...
SHARE