មនុស្សមួយចំនួនតែងតែមានអារម្មណ៍ថាមួម៉ៅហើយមានអារម្មណ៍ធុញថប់ជាខ្លាំងខណៈនៅជុំវិញមានមនុស្សជាច្រើនតែមូសបែរជាខាំអ្នកច្រើនជាងគេ ហើយចេះតែឆ្ងល់ថាតើខ្លួនមានអ្វីទាក់ទាញបានជាមូសចូលចិត្តអីយ៉ាងនេះ ? យ៉ាងណាខាងក្រោមនេះជាមូលហេតុខ្លះៗដែលបង្ហាញថាហេតុអ្វីមូសចូលចិត្តខាំអ្នក

1. ប្រភេទឈាម

មូសខាំយើងដើម្បីប្រមូលយកប្រូតេអីុនពីក្នុងឈាមរបស់មនុស្ស ដូចនេះហើយប្រភេទឈាមជាចំណុចដ៏ទាក៉ទាញ តាមការសិក្សាបង្ហាញថាឈាមប្រភេទ O គឺមានភាពទាក់ទាញដល់ទៅ២ដង បើប្រៀបធៀបនិងអ្នកដែលមានឈាមប្រភេទ A និង B ។

2. Carbon Dioxide

មធ្យោបាយសំខាន់មួយដែលមូសកំណត់ទីតាំងគោលដៅរបស់ពួកគេគឺដោយក្លិនកាបូនឌីអុកស៊ីតដែលបញ្ចេញក្នុងដង្ហើមរបស់មនុស្ស ពួកវាប្រើសរីរាង្គដែលហៅថា maxillary palp ដែលអាចដឹងពីក្លិនកាបូនឌីអុកស៊ីតដែលមានចម្ងាយ១៦៤ហ្វីត ។ ដូចនេះយើងតាមការសិក្សាបង្ហាញថាដោយសារកម្រិតនៃការដកដង្ហើមបង្ហាញថាមនុស្សធំមានភាពទាក់ទាញមូសច្រើនជាងក្មេងតូចៗព្រោះតែកត្តាដង្ហើម ។

3. ក្លិននៅលើខ្លួន

ក្រៅពីក្លិននៃកាបូនឌីអុកស៊ីតដែលចេញតាមដំណកដង្ហើម មូសក៏មានចំណាប់អារម្មណ៍លើ អាស៊ីតឡាក់ទិចអាស៊ីតអ៊ុយរិក អាម៉ូញាក់និងសារធាតុផ្សេងទៀតដែលបញ្ចេញតាមរយៈញើស ដោយសារតែការធ្វើលំហាត់ប្រាណខ្លាំងក្លាបង្កើនការប្រមូលផ្តុំជាតិអាស៊ីតឡាក់ទិកនិងកំដៅនៅក្នុងខ្លួនរបស់អ្នកដែលវាកាន់តែធ្វើអោយមូសចាប់អារម្មណ៍ខ្លាំងជាងមនុស្សធម្មតា ។

4. ការផឹកស្រាបៀរ

ការសិក្សាមួយបានរកឃើញថា អ្នកដែលផឹកស្រាបៀរគឺមានភាពទាក់ទាញខ្លាំងដល់មូស ដោយសារតែជាតិអាល់កុលបានធ្វើអោយសីតុណ្ហភាពនៃរាងកាយកើនឡើង ហើយក៏បញ្ចេញជាតិញើសផងដែរ ដូចនេះហើយក្លិនទាំងនោះសុទ្ធតែអាចទាក់ទាញមូស ។

5. ស្ដ្រីដែលកំពុងពរពោះ

នៅក្នុងការសិក្សាផ្សេងទៀតបានបង្ហាញថាស្ដ្រីមានផ្ទៃពោះទាក់ទាញមូសលើសធម្មតាដល់ទៅ២ដង ដោយពួកគេបញ្ចេញឧស្មន័កាបូនិចលើសធម្មតា២១ភាគរយ ហើយមានកម្ដៅលើសមនុស្សធម្មតា 1.26 អង្សារហ្វារិនហៃ ។

6. ពណ៌សម្លៀកបំពាក់ក៏ទាក់ទាញមូសផងដែរ 

យោងតាមការស្រាវជ្រាវរបស់ James Day ជាអ្នកជំនាញផ្នែកវេជ្ជសាស្ត្រមួយរូបបានសន្និដ្ឋានឃើញថាមនុស្សដែលស្លៀកសំលៀកបំពាក់ពណ៌ ខ្មៅងងឺត ពណ៌ខៀវនិងពណ៌ក្រហមស្រស់សុទ្ធតែទាក៉ទាញមូសច្រើនជាងពណ៌ដទៃ ។

Loading...
SHARE