នេះគឺជារឿងរ៉ាវពិតទាំង ១០ ដែលបានកើតឡើងកាលពីសម័យកាលបុរាណ ហើយត្រូវបានកត់ត្រាទុក និងតំណាលតៗគ្នា ហើយវាសុទ្ធសឹងតែជារឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ ខ្លះក៏បានបង្កប់នូវចំណេះ និងការអប់រំផងដែរ ។

១ នៅសម័យកាលចក្រភពរ៉ូមបុរាណ (មិនមានការបញ្ជាក់ឆ្នាំច្បាស់លាស់) មានឈ្មួញម្នាក់បានលក់គ្រឿងអលង្ការក្លែងក្លាយទៅឲ្យម្ចាស់ក្សត្រី ក្រោយដឹងការពិតឈ្មួញនោះក៏ត្រូវបានចាប់ខ្លួនហើយអធិរាជ Gallienus ក៏បានប្រកាស់ថា នឹងចាប់បុរសរូបនេះទៅឲ្យប្រយុទ្ធជាមួយតោនៅក្នុងឆាកប្រយុទ្ធ (Arena) ដែលធ្វើឲ្យបុរសនោះភ័យខ្លាចជាខ្លាំង ។ ថ្ងៃដាក់ទោសក៏បានមកដល់ ប៉ុន្តែនៅពេលទ្វាបានបើក អ្វីដែលចេញមកមិនមែនជាតោនោះទេ ប៉ុន្តែវាគឺជាសត្វមាន់មួយក្បាលទៅវិញ អធិរាជ Gallienus ក៏មានព្រះបន្ទូលថា “យើងធ្វើអ្វីដូចដែលអ្នកបានធ្វើតែប៉ុនណោះ” ។

២ ចោរប្លន់ធនាគារម្នាក់ឈ្មោះថា Charles Arthur Floyd ដែលមានរហ័សនាមថា “Pretty Boy” បានបំផ្លាញឯកសារបញ្ចាំជាច្រើនពាន់ឯកសារក្នុងពេលប្លន់ធនាគារមួយកន្លែង ដែលធ្វើឲ្យប្រជាជនដែលជាប់បំណុលរាប់ពាន់នាក់បានរួចខ្លួន ។

៣ ព្រះមហាក្សត្រ King Harald “Bluetooth” រាជានៃអាណាចក្រ Denmark និង Norway បានពិសារផ្លែ blueberries ដែលធ្វើឲ្យធ្មេញរបស់ទ្រង់ក្លាយជាពណ៌ខៀវ ។ ក្រោយៗមកក្រុមហ៊ុនផលិតបច្ចេកវិទ្យាតភ្ជាប់មួយក៏បានដាក់ឈ្មោះបច្ចេកវិទ្យាថ្មីរបស់ខ្លួនថា Bluetooth ដែលយកតាមព្រះនាមរបស់ព្រះមហាក្សត្រ Denmark និង Norway អង្គនោះ ជាងនេះទៅទៀត និមិត្តសញ្ញា Bluetooth ក៏ត្រូវផ្គ៉ំឡើងដោយដោតតួអក្សរពីរតួរនៃភាសា Nordic Runes ដែលអក្សរទាំង ២ នោះមានសូរដូចទៅនឹង អក្សរ H + B ចំណែកឯពណ៌នៃនិមិត្តសញ្ញាគឺយកតាមពណ៌ធ្មេញរបស់ព្រះអង្គពេលសោយ Blueberries ។

 

៣ Redbad គឺជាអធិរាជចុងក្រោយនៃអាណាចក្រ Frisia ដែលបានបដិសេធក្នុងការក្លាយខ្លួនជាគ្រិសសាសនិក ដោយទ្រង់គិតថាសុខចិត្តចុះនរកជាមួយនឹងដូនតាប្រសើរជាឡើងឋានសួគ៌ជាមួយនឹងសត្រូវ ។

៤ ក្រុមហ៊ុន The Dutch East India គឺជាក្រុមហ៊ុនដែលមានតម្លៃបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក បើសិនជាគិតក្នុងតម្លៃបច្ចុប្បន្ន ក្រុមហ៊ុនមួយនេះមានតម្លៃរហូតដល់ទៅ ៧,៤ ទ្រីលានដុល្លារ ឬ ៧,៤ពាន់ពាន់លានដុល្លារ ។

៥ នៅឆ្នាំ 539 មុនគ.ស ព្រះមហាក្សត្រ Cyrus The Great បានចេញព្រះរាជក្រឹត្យ ដែលគេស្គាល់ថាជាច្បាប់ស្ដីពីសិទ្ធិមនុស្សដំបូងគេបំផុតក្នុងលោក ។ ក្នុងច្បាប់នោះ ទាសករដែលបានដោះលែង ត្រូវបានអនុញ្ញាតឱ្យជ្រើសរើសសាសនាដែលពួកគេចង់បាន ហើយបានបង្កើតឱ្យមានសមភាពនៃការប្រកួតប្រជែងទៀតផង ។

៦ ស្ថាបនិកនៃស្បែកជើងម៉ាក Adidas មានឈ្មោះថា Adolf (adi) Dassler (das) ដែលជាអតីតនៃសមាជិកបក្ស Nazi អាល្លឺម៉ង ។

៧ ហ៉ីត្លែ បានកើតក្រោយ ណាប៉ូឡេអុង ១២៩ ឆ្នាំ ហើយកាន់អំណាច់ក្រោយ ណាប៉ូឡេអុងកាន់អំណាច ១២៩ ឆ្នាំ និងឈ្លានពានរុស្ស៉ីក្រោយអាប៉ូឡេងអុងឈ្លានពានរុស្ស៉ី ១២៩ ឆ្នាំ ។

៨ ព្រះនាង Cleopatra ត្រូវបានគេនិយាយតៗគ្នាថាជាបុគ្គលដែលបានបង្កើតប្រដាប់រំញ័រ (Sex Toy សម្រាប់មនុស្សស្រី) មុនដំបូងគេបង្អស់ ដោយប្រើប្រាស់ឃ្លោកដែលដាក់ឃ្ម៉ំជាច្រើនក្បាលនៅក្នុងនោះ ។

៩ ក្នុងកំឡុងទសវត្សឆ្នាំ ១៨០០ ស្វា baboon មួយក្បាលបានក្លាយជាបុគ្គលិកផ្លូវដែកមួយរូប ផ្នែកផ្តល់សញ្ញា ។ ថ្វីត្បិតតែជាសត្វស្វាក៏ពិតមែនប៉ុន្តែវាមិនដែលបង្កើតកំហុសម្ដងណាឡើយ ហើយវាធ្វើការនៅទីនោះពេញមួយជីវិតវាតែម្ដង ។

១០ នៅពេលដែលជិតបាត់បង់ជីវិត លោក Albert Einsten បានបដិសេធមិនព្រមធ្វើការវះកាត់នោះទេ ដោយគាត់បាននិយាយថា “ខ្ញ៉ំចង់ទៅនៅពេលដែលខ្ញ៉ំចង់ទៅ វាគ្មានន័យនោះទេដែលត្រូវពន្យាជីវិតដោយសិប្បនិម្មិតបែបនេះ ខ្ញ៉ំបានបំពេញកាតព្វកិច្ចក្នុងការចែករំលែកនូវអ្វីដែលខ្ញ៉ំគួរចែករួចហើយ ដល់ពេលដែលត្រូវទៅហើយ ហើយខ្ញ៉ំចង់ស្លាប់ដោយថ្លៃថ្នូរ” ។

ឯកសារយោង ៖ acidcow

Loading...