ប្រទេសចិនជាប្រទេសដ៏មានអាយុកាលដ៏ចំណាស់មួយ ហើយប្រទេសនេះជាប់ជាប្រទេសដែលមានប្រជាជនច្រើនបំផុតលើពិភពលោក ដោយសារមនុស្សច្រើនតម្រូវការជាច្រើនក៏កើតមានឡើង ដូចនេះហើយរឿងរ៉ាវប្លែកៗជាច្រើនក៏កើតមានឡើងដូចគ្នាផងដែរ ។

1. ប្រទេសចិនប្រើប្រាស់៤៥ពាន់លានចង្កឹះក្នុងមួយៗឆ្នាំ

នៅក្នុងប្រទេសចិនចង្កឹះប្រមាណជា៤៥ពាន់លានគូត្រូវបានគេប្រើនិងបោះចោលជារៀងរាល់ឆ្នាំ ។ តាមការគណនាឃើញថាចំណាយឈើអស់ 1.7 លានម៉ែត្រគូប ឬប្រហែលដើមឈើ២៥លានដើមជារៀងរាល់ឆ្នាំ ។

2. ទឹកកខ្វក់ក្នុងប្រទេសចិនគឺមានដល់ទៅ៧៥ភាគរយ

យោងតាមការស្រាវជ្រាវបញ្ជាក់ថាប្រភពទឹកនៅក្នុងប្រទេសចិនគឺមានដល់ទៅ៧៥ភាគរយដែលទទួលរងការបំពុលហើយក្នុងនោះសូម្បីតែទឹកនៅក្រោមដីមួយចំនួនក៏ទទួលផលប៉ះពាល់ពីការរុករ៉ែ ។

3. ការ៉េមប្រហែលជាប្រទេសចិនជាអ្នកបង្កើតដំបូងគេ

តាមការសិក្សាពីប្រវត្តិសាស្ត្របានរកឃើញថាប្រទេសចិនបានរកឃើញគម្រូជាការ៉េមតាំងពី២០០មុនគ.សម្ល៉េះ ដោយកាលនោះគេប្រទះឃើញវានៅរដូវរងាហើយ ដោយឃើញការកករវាងទឹកដោះគោនិងស្រូវត្រាំ ។

4. ជាង៥០ភាគរយនៃទំនិញក្លែងក្លាយនៅក្នុងសហភាពអឺរ៉ុបបានមកពីប្រទេសចិន

នៅក្នុងសហភាពអឺុរ៉ុបគឺរកឃើញថាមានផលិតផលក្លែងក្លាយជាច្រើនដែលត្រូវគេដឹងថាផលិតផលមកពីប្រទេសចិនដែលក្នុងនោះមានបារី សម្លៀកបំពាក់ក៏ដូចជាគ្រឿងបន្លាស់ផ្សេងៗ ។

5. ក្មេងៗជាង៤០០០នាក់ត្រូវគេដាក់ឈ្មោះទាក់ទងនិងកីឡាអូឡាំពិក

ការទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ ២០០៨ វាជាមោទភាពដ៏ធំបំផុតសម្រាប់ប្រទេស ដូចនេះហើយមានកុមារដល់ជាង៤០០០នាក់ដែលបានដាក់ឈ្មោះថា “Aoyun” ដែលមានន័យថា Olympic ដែលឈ្មោះពួកគេត្រូវបានដាក់តាំងពីអំឡុងពេលដែលខ្លួនឈ្នះឱកាសធ្វើជាម្ចាស់ផ្ទះអំឡុងឆ្នាំ២០០០មក ។

6. ប្រជាជនចិនមានអ្នកកាន់សាសនាគ្រឹះច្រើនជាងប្រជាជនអីុតាលីទៅទៀត

នៅក្នុងប្រទេសចិនមានប្រជាជនដល់ទៅ៥៤លាននាក់ដែលកាន់សាសនាគ្រិស្ត ដោយក្នុងនោះ៤០លាននាក់កាន់ប្រូតេស្ដង់ ហើយ១៤លាននាក់កាន់កាតូលិក ។ ទន្ទឹមនិងនេះប្រជាជនអីុតាលីចំនួន៦០លាននាក់ក្នុងនោះមាន៧៩ភាគរយដែលកាន់សាសនាគ្រិស្ត ដែលមានន័យថាប្រជាជន៤៧.៤លាននាក់ ដែលតិចជាងប្រជាជនចិន១២ភាគរយ ។

Loading...
SHARE