នេះគឺជាវីដេអូបែបអប់រំមួយដែលបង្រៀនអ្នកគ្រប់គ្នាក៉ំឲ្យវាយតម្លៃនរណាម្នាក់តាមរយៈសំបកក្រៅ ឬ ការស្លៀកពាក់របស់ពួកគេ ត្រូវមើលលើទង្វើជាក់ស្ដែង ។

តាមរយៈវីដេអូនេះយើងបានឃើញបុរសម្នាក់ស្លៀកពាក់ចេញមកខុសប្លែកពីគេ ហើយស្ពាយត្រឹមតែកាតាបតូចមួយប៉ុនណោះ ឃើញដូចនេះប៉ូលិសយាមនៅតាមព្រលានយន្តហោះក៏មានការសង្ស័យរហូតឃាត់ខ្លួនគាត់ទៅសាកសួរ និងឆែកឆេ ខ្លាចក្រែងគាត់លាក់អាវុធ ឬ រត់ពន្ធគ្រឿងញៀន ។

ក្រោយការសាកសួរ ក៏ដូចជាឆែកឆេរ ប៉ូលិសមិនបានរកឃើញអ្វីដែលគួរឲ្យសង្ស័យនោះទេ ប៉ុន្តែប៉ូលិសមិនបានដោះលែងគាត់ភ្លាមៗនោះទេ ដោយឲ្យគាត់អង្គុយចាំនៅតុក្បែរជញ្ជាំងកញ្ចក់ ។ នៅពេលនោះគាត់ស្រាបតែប្រទះឃើញនារីម្នាក់ ពេលទទួលទានកាហ្វេស្រាប់តែមានអាការៈដូចជាស្ទះខ្យល់ ឃើញដូចនេះគាត់ក៏បានប្រាប់ទៅប៉ូលិសថាស្រ្តីម្នាក់នោះត្រូវការការជួយសង្គ្រោះ ប៉ុន្តែប៉ូលិសទាំងនោះមិនបានស្ដាប់គាត់នោះទេ ហើយព្យាយាមរារាំងគាត់ ។

ចង់ដឹងថាសាច់រឿងក្រោយមកទៀតយ៉ាងណា ក៏ដូចជាការពិតថាគាត់គឺជានរណា សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Don't Judge The Book by its cover(c) Tom Ed

Posted by Zen LAUGH on Monday, June 4, 2018

ប្រភព ៖ Facebook

 

អត្ថបទមួយផ្សេងទៀតរបស់ ចង់ដឹង ៖

សំនួរ​ទាំង​១០ដែលស្ដាប់ទៅងាយៗតែចម្លើយមិនប្រាកដថាស្រួលឆ្លើយនោះទេ ?

 

តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ប្រសិន​បើ​យើង​មិន​មុជទឹក​ ឬ​មិននិយាយ​រយៈពេល​១ឆ្នាំ​? ហើយ​ប្រសិន​បើ​នៅ​សុខៗ​ផែន​ដី​ស្រាប់​តែ​ឈប់វិលវិញ​? ពិត​ណាស់​ថា មនុស្ស​មួយចំនួន​ចូលចិត្ត​ស្វែង​រក​មើល​ផលវិបាក​ដោយ​ខ្លួន​ឯង ប៉ុន្តែ​សំនួរ​ទាំងនេះមើល​ទៅ​គួរ​ឱ្យ​ចង់​ដឹង។ វា​ប្រហែល​ជាល្អ​ប្រសិន​បើ​មាន​នរណា​ម្នាក់​ឆ្ងល់​ពី​សំនួរ​ទាំង​នេះ​ហើយ​មាន​ចម្លើយ​។ សំណាង​ខ្លាំង​ណាស់​ ដែល​អត្ថបទ​អ្នក​កំពុង​អាន​នេះ​មាន​ចម្លើយ​ទៅ​នឹង​សំនួរ​សួរ​ដុត​ដូចនេះ​។

១. តើនឹង​មានរឿង​អ្វី​កើតឡើង​ប្រសិនបើ​អ្នក​មិននិយាយអស់​រយៈពេល​១ឆ្នាំ?

ការ​ប្រាស្រ័​យទាក់ទង​គ្នា​​គឺ​ជាអ្វី​ដែល​មនុស្សគ្រប់គ្នា​ត្រូវការ​ និង​ដូចនេះ​ហើយ​វា​ពិបាក​ក្នុងការធ្វើ​មនុស្ស​ធម្មតា​ម្នាក់​អត់​និយាយ​រយៈពេល​មួយ​ឆ្នាំ​។ ប៉ុន្តែ​ប្រសិន​បើ​មាននរណា​ម្នាក់​សម្រេចចិត្ត​មិននិយាយ​ក្នុង​រយៈពេល​យ៉ាង​យូរនេះ អ្នក​ទាំង​នោះ​នឹងមានបញ្ហា​បន្តិច​បន្តួច​នោះ​ទេ។ មនុស្ស​ទាំង​នោះ​នឹង​មិនបាត់​បង់​សមត្ថភាព​ក្នុងការនិយាយ​នោះ​ទេ ហើយ​សាច់ដុំ​លើ​ផ្ទៃ​មុខ​ក៏​មិន​ជាប់​គាំ​ងដែរ​ ពីព្រោះ​តែ​យើង​នៅតែ​ធ្វើ​ចលនា​នៅ​ពេល​យើង​ញាំអាហារ ដុសធ្មេញ​ និង​បង្ហាញ​អារម្មណ៍។ យោង​ទៅ​តាមអ្នក​ជំនាញ​ មនុស្ស​អាច​នឹង​មាន​បញ្ហា​ទៅ​សម្លេង​របស់​ពួកគេបន្ទាប់​ពី​ការឈប់និយាយនេះ ប៉ុន្តែ​អ្វីៗ​នឹង​ត្រលប់ទៅ​ភាពដើមវិញ​ក្នុង​រយៈពេល​ដ៏ខ្លី។

២. តើនឹង​មានរឿង​អ្វី​កើតឡើង​ប្រសិនបើ​អ្នកមិនមុជទឹក១​ឆ្នាំ​ពេញ?

ការមិនមុជទឹក​មួយ​ឆ្នាំពេញ​មិនអាចធ្វើ​ឱ្យ​ស្លាប់ទេ ប៉ុន្តែ​គ្មាននរណា​គេ​អាចនៅ​ជិត​បាន​ទេ​ដោយ​សារ​ការធ្វើ​ដូចនេះ។ បាតេរីជាច្រើន និង​កោសិកា​ងាប់ជាច្រើន​ធ្វើ​ឱ្យ​អ្នកមាន​ក្លិន​ស្អុយ​ មាន​កើត​មុន​ច្រើន រមាស់ ស្អុយ​ក្រចក និង​មាន​អង្កែ​ច្រើន។ ហើយ​នឹង​ការ​ប្រឈម​មុខ​នឹង​ជម្ងឺ​មាន​ច្រើន ទោះបី​ជាអ្នក​មាន​របួស​តិច​ក៏​ដោយ​។ ទោះ​បី​ជាអ្នក​មុជទឹក​វិញ​ក៏​ដោយ​ ប៉ុន្តែ​វា​ត្រូវ​ការ​ពេល​ជាច្រើន​សប្តាហ៍​ដើម្បី​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ត្រលប់​មក​ភាពដើមវិញ។

៣. តើនឹង​មានរឿង​អ្វី​កើតឡើង​ប្រសិន​បើ​ផែន​ដី​ឈប់វិល?

សំនួរ​នេះ​ដូច​មាន​បុរស​ម្នាក់​ប្រាក់ទៅ​សុំ​ស្នេហ៍​នារី​ម្នាក់​ថា “ទោះជាផែនដី​ឈប់វិល ក៏បង​នៅតែ​ស្រលាញ់អូន”។ បើ​វា​កើត​មែន​តើ​មានរឿង​អ្វីកើតឡើងទៅ? រង្វិល​របស់​ផែន​ដី​មាន​ល្បឿន ១ ៦០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប៉ុន្តែ​យើង​មិន​បាន​ចាប់​អារម្មណ៍​នោះ​ទេ។ បើ​ផែនដី​ឈប់វិល​នោះ​ វា​នឹង​ធ្វើ​ឱ្យ​មាន​វិនាសកម្មយ៉ាង​ខ្លាំង។ អគារ ដើមឈើ ឡាន និង​វត្ថុនៅ​ក្នុង​ផែនដី​ទាំងអស់ នឹង​ហោះទៅរកទៅ​ខាងកើត​ហើយ​មាន​ខ្យល់​ខ្លាំង​។ ព្យុះ​ស៊ូណាមិញ​ និង​មាន​កំពស់​ខ្ពស់ជាង​ភ្នំ ភ្នំភ្លើង​នឹង​ផ្ទុះលើ​ដី​និង​ក្នុង​សមុទ្រ ដែល​នឹង​បំផ្លាញ​អ្វី​ៗទាំង​អស់។ វា​នឹង​ជាចុង​បញ្ចប់​នៃ​ជីវិតមនុស្ស។ ផែនដី​មួយចំហៀង​នឹង​ងងឹត​រយៈពេល​៦ខែ។ ផ្លូវ​មួយដែល​យើង​អាច​រស់នៅ​បាន​គឹត្រូវ​ផ្លាស់ទី​ពី​អឌ្ឍគោលមួយទៅ​អឌ្ឍមួយ​រយៈពេល​៦​ខែ​ម្តង​ ប៉ុន្តែ​មើលទៅ​មិនរស់​ទេ។

៤. តើនឹង​មានរឿង​អ្វី​កើតឡើង​ប្រសិន​បើ​គេហទំព័រ​ Google គាំងរយៈពេល​៣០នាទី?

នៅ​ខែ​សីហា​ ឆ្នាំ​២០១៣, គេហទំព័រ​ Google និង​សេវាកម្មរបស់​ទាំងអស់មិនដំណើរ​ការ​រយៈពេល​៥នាទី ហើយ​ចរាចរណ៍​តាម​អ៊ីនធើណែត​មានការ​ធ្លាក់ចុះ​ដល់​ ៤០%។ ដូច្នេះ វា​ងាយ​ស្រួល​ក្នុងការ​ទស្សន៍ទាយ​ថា​ប្រសិនបើ​ Google គាំង​៣០នាទី​នឹង​មាន​បញ្ហាច្រើន​ណាស់​កើតមានឡើង​។ ក្រុមហ៊ុន​ Google នឹង​បាត់​បង់​ប្រាក់​ចំណូល​យ៉ាង​ច្រើន និង​ក្រុមហ៊ុន​ដទៃទៀត​ដែល​ប្រើសេវាកម្មរបស់​ Google។ បើ​កើន​វិញ មាន​តែ​សេវាទូរស័ព្ទ និងផ្ញើសារ ហើយ​វាក៏​ប្រសើរ​ដែរ​សម្រាប់​ក្រុមហ៊ុន​ផ្សេងទៀត​ដែរ​រកស៊ីដូច Google។

៥. តើនឹង​មានរឿង​អ្វី​កើតឡើង​ប្រសិន​បើ​មនុស្ស​គ្រប់គ្នា​អាច​រស់​បាន​១០០ឆ្នាំ​?

ប្រសិនបើ​មនុស្ស​ម្នាក់ៗ​មាន​១០ឆ្នាំ​ច្រើន​ដង​ទៀត នឹងមាន​មនុស្ស​ចាស់​ច្រើនដែល​ធ្វើ​ឱ្យ​សង្គម​មានការ​ប្រែ​ប្រួល​ច្រើន​។ ឧទាហរណ៍ សាកលវិទ្យាល័យ​ជាច្រើន និង​មហាវិទ្យាល័យ​ជាច្រើន នឹងមាន​សិស្សនិសិត្ស​អាយុ​១៨​ឆ្នាំ​និង​៨០​ឆ្នាំ​រៀន​ជាមួយគ្នា។ ហើយ​មនុស្ស​ជាច្រើននឹង​រស់នៅ​តាម​ជនបទជាង​នៅទីក្រុង។ អាជីវកម្មជាច្រើន​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្តោតទៅ​លើ​មនុស្ស​ចាស់​ច្រើន និង​កំរិត​នៃការ​ប្រើប្រាស់​នឹង​កើន​ឡើងយ៉ាង​លឿន។ មនុស្ស​អាយុ ៨៥​ឆ្នាំ គឺ​មិន​មាន​ចំណង់​ចំណូលចិត្ត​លើ​អ្វី​ថ្មីៗ​ដូចក្មេងៗ​ទេ។

អត្រានៃ​បទឧក្រិដ្ឋ​នឹង​ថយ​ចុះ ពីព្រោះ​តែ​មនុស្ស​ចាស់​ធ្វើ​សកម្មភាពតិច​តួច។ ការ​មាន​កូន​ នឹង​ថយចុះ ហើយ​តួនាទី​របស់​មិត្តភាព​នឹង​មានសារៈសំខាន់​កាន់តែ​ខ្លាំង​ឡើង។

៦. តើនឹង​មានរឿង​អ្វី​កើតឡើង​ប្រសិន​បើ​អ្នក​ផឹកទឹក​ទឹកក្រូចកំប៉ុង​ជំនួស​ឱ្យ​ការផឹកទឹក?

ស្រម៉ៃថា​អ្នក​នឹង​ផឹកទឹកក្រូចកំប៉ុង​ជំនួស​ដោយ​ការ​ផឹកទឹក។ ច្បាស់​ណាស់​ថា វាមិនមែន​ជា​គំនិត​ល្អ​នោះ​ទេ ប៉ុន្តែនឹង​អ្វី​កើតឡើង​លើរាងកាយ​របស់​អ្នក​នោះ? ដំបូង ជាតិ​អាស៊ីត​នៅ​ក្នុង​ទឹកក្រូចកំប៉ុង នឹង​ចាប់​ផ្តើម​បំផ្លាញ​ធ្មេញ​របស់​អ្នក និង​ធ្វើ​ឱ្យ​បាត់តេរីនៅ​ក្នុង​មាត់​របស់​អ្នក​បំផ្លាញ​ធ្មេញ​របស់​អ្នក​។ ទឹកក្រូចកំប៉ុងមួយកំប៉ុង​ៗ​មាន​ជាតិ​ស្ករ ៤៥​ក្រាម ហើយ​ខួរក្បាល​របស់​អ្នក​ត្រូវការច្រើន​ជាងនេះ។ អ្នក​នឹង​កើនកាឡូរី ៥ ៤៣២ ជារៀងរាល់ថ្ងៃ ដែលវា​ស្មើ​នឹង​ការ​ញាំ​ pizza​ ខ្នាត​ធំ​២ប្រអប់។ នេះ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​ក្លាយ​ឡើង​ទម្ងន់ខ្លាំង។ លើស​ពីនេះ​ទៅទៀត ក្នុងទឹកក្រូច​កំប៉ុង​មានជាតិ​​​ Corn Syrup ច្រើន​ដែល​រាងកាយ​របស់​អ្នក​មិនអាច​រំលាយ​បាន។ វានឹង​ធ្វើ​ឱ្យ​មាន​ជម្ងឺ​ជាតិខ្លាញ់​ក្នុង​ថ្លើម និង​មាន​បញ្ហា​បេះដូង​ (Cardiovascular)។

៧. តើនឹង​មានរឿង​អ្វី​កើតឡើង​លើ​រាង​កាយរ​បស់អ្នក​ប្រសិន​បើ​អ្នក​រស់នៅ​លើភពព្រះ​អង្គារ៍​?

ការរស់នៅ​លើភព​ព្រះ​អង្គារ៍ គឺ​គ្មាន​ផល​ប្រយោជន៍​សម្រាប់​សុខភាពរបស់​អ្នកទេ។ ចំនួន​គ្រាប់​ឈាមក្រហមនៅ​ក្នុង​រាងកាយ​របស់​អ្នក​នឹង​ធ្លាក់ចុះ ពីព្រោះ​តែ​មាន​ទំនាញ​ទាបដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សាំក្នុង​រាងកាយ​របស់​អ្នក។ ជាតិ​វិទ្យុសកម្ម​នឹង​ធ្វើ​ឱ្យ​អ្នក​អាច​កើតមាន​ជម្ងឺ​មហារីក​១០%។ ជាតិ​គីមី​នៅ​ក្នុង​ដី​លើ​ភពអង្គារ៍ នឹង​ធ្វើ​ឱ្យ​មុខងារ​ក្រពេញ​ទេរ៉ូអ៊ីត​ធ្លាក់ចុះ។ ជាតិ​គីមី​ទាំងនោះ​នឹង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់ដល់​សួត​របស់​អ្នក​។

៨. តើនឹង​មានរឿង​អ្វី​កើតប្រសិន​បើ​អ្នកក្លូន (Clone) ​ខ្លួន​អ្នក?

អ្ន​កវិទ្យាសាស្ត្រ​ បាន​ធ្វើ​ការ​ក្លូន​សត្វ​បាន​ជោគជ័យ ប៉ុន្តែ​នឹងមាន​អ្វី​កើត​ឡើង​ប្រសិនបើ​គេ​អាច​ក្លូន​មនុស្ស​បាន? ផ្សេង​ពី​រឿង​ក្នុង​កុន​ជាច្រើន ការក្លូន​នេះគឺ​មិនមាន​រូបរាង​ដូច​អ្នក​ពិត​ប្រាកដ​នោះ​ទេ។ ទោះបីជា​រូបរាង​វា​ពឹង​ផ្អែក​លើ​សែន​ វាក៏​មក​ពី​បរិយាកាស​នៅ​ក្នុង​ស្បូន​ផង​ដែរ។ មនុស្ស​ក្លូន​នេះ ​ក៏​មិន​មាន​បុគ្គលិកលក្ខណៈដូច​អ្នក​ទាំងស្រុង​ដែរដោយ​សារ​តែមនុស្ស​ក្លូន​នេះមាន​បទពិសោធន៍​ជីវិត​ផ្សេង​គ្នា។ ហើយ​អ្វី​ដែល​គួរ​ឱ្យ​សោកស្តាយ​ទៀត​នោះ​គឺពួកគេ​មាន​សុខភាព​មិនល្អនោះ​ទេ។ សត្វ​ដែល​គេ​ក្លូន​ហើយ​ មាន​បញ្ហា​ខួរក្បាល បេះដូង និង​ថ្លើម និង​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ។

៩. តើនឹង​មានរឿង​អ្វី​កើតប្រសិន​បើមនុស្ស​អាច​ធ្វើដំណើរ​លឿន​ដូច​រន្ទះ?

មនុស្ស​ប្រភេទ​នោះ​ប្រហែលជាគិត​ថា​ពេល​វេលា​ដើរ​យូ ហើយចក្ខុ​​របស់​ពួកគេ​នឹង​មានការ​ប្រែប្រួល៖ ពួក​គេ​មើលឃើញ​ពិភពលោកជា​ផ្លូវ​ដ៏​ងងឹតមួយ។ ផ្កាយ​នៅ​ខាងមុខ​មាន​ពណ៌​ខៀវ និង​ផ្កាយ​នៅ​ខាងក្រោយមាន​ពណ៌​ក្រហម។ នៅ​ក្នុង​ល្បឿន​ជាក់​លាក់មួយ មនុស្ស​ម្នាក់នឹង​មើល​ឃើញ​ភាព​ងងឹត ពីព្រោះ​តែ​រលក​នៃ​ពន្លឺ​នៅ​ក្រៅ​ពី​ភាព​មើល​ឃើញ។

១០. តើនឹង​មានរឿង​អ្វី​កើតប្រសិន​បើសត្វដាយណូស័រ​មិនផុតពូជ?

សាកស្រម៉ៃ​ទៅ​មើល​កាលពី​៦៥លាន​ឆ្នាំ​មុន អាចម៍ផ្កាយ​បាន​ហោះ​ធ្លាក់ចុះ​មក​ផែនដី​ហើយ​មិន​បាន​សម្លាប់​សត្វដាយ​ណូស័រ។ សត្វ​ដាយណូស័រ​មាន​ជីវិត​រស់​នៅ​ធម្មតា ហើយ​ថនិកសត្វ​នឹង​មិនអាច​អភិវឌ្ឍន៍​ខ្លួន​ទៅ​ណាឆ្ងាយ​បាន​ទេក្រៅពី​ពួក​សត្វ​ល្អិត។ នៅពេល​ដែល​សត្វដាយណូស័រ​ផុត​ពូជ ថនិកសត្វ​ជាច្រើន​បាន​អភិវឌ្ឍន៍ខ្លួន​និងមាន​មុខងារ​ច្រើន​ជាងអ្វី​ដែល​ពួកគេ​មាន​ពេល​ឥលូវ។ ក្រោយមក វានរជាតិ​ បាន​វិវត្តន៍​ខ្លួន និង​រាប់រយលាន​ឆ្នាំ​មកទៀតក៏​កើត​មានវត្តមាន​របស់​មនុស្ស។ ប៉ុន្តែ​ប្រសិនបើវិនាសកម្មនោះមិនបានកើតឡើ​ង​នោះទេ ថនិកសត្វ​នឹង​មិន​អាច​ប្រយុទ្ធ​ឈ្នះ​សត្វ​ធំៗ​ទាំង​នោះ​ទេ។ ដូច្នេះហើយ អ្នក​ប្រហែលជាមិនអាច​កំពុង​អាន​អត្ថបទ​នេះ​ទេ។

ដកស្រង់៖Brightside 

Loading...
SHARE