បច្ចុប្បន្នកម្មវិធី America’s Got Talent 2018 កំពុងត្រូវបានចាក់ផ្សាយជាផ្លូវការ ក្នុងនោះយើងឃើញថាមានបេក្ខជនជាច្រើនបានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យ រហូតដល់ធ្វើអោយគណកម្មការក៏ដូចជាទស្សនិកជនដែលបានទស្សនាផ្ទាល់ ក៏ដូចជាអ្នកដែលបានទស្សនាតាមការចាក់ផ្សាយមានការស្ងើចសរសើរជាខ្លាំង ។

ដោយឡែកថ្មីៗនេះក៏មានវត្តមាននៃបេក្ខជនដ៏លេចធ្លោមួយរូបទៀតគឺលោក Michael Ketterer ដែលគាត់បានបង្ហាញខ្លួនជាមួយឈុតសម្លៀកបំពាក់បែបសាមញ្ញ ជាមួយនិងការចាប់ផ្ដើមសំណេះសំណាលរវាងគណកម្មការគាត់បានបញ្ជាក់ពីមូលហេតុចម្បងដែលគាត់ចូលរួមក្នុងការប្រឡងកម្មវិធីនេះមិនត្រឹមតែដើម្បីខ្លួនគាត់នោះទេ ប៉ុន្តែវាការសម្រេចក្ដីសុបិន្តកូនៗរបស់គាត់ ហើយពួកគេសុទ្ធតែជាក្មេងដែលគាត់ទទួលមកចិញ្ចឹម ពួកគេធ្លាប់បាត់បង់ក្ដីសង្ឃឹមហើយមានកូនប្រុសម្នាក់ដែលមានបញ្ហាខួរក្បាល ដូចនេះគាត់មកលើឆាកនេះដើម្បីបង្ហាញថាគ្មានក្ដីសុនបិន្តណាមួយដែលមិនអាចសម្រេចនោះទេ ។

យ៉ាងណាក្រោយពីការសួរនាំចប់លោក  Michael Ketterer  ក៏ចាប់ផ្ដើមបញ្ចេញសមត្ថភាពគាត់ជាមួយនិងចម្រៀងមួយបទដែលមានចំណងជើងថា « To Love Somebody » គ្រាន់តែឃ្លាដំបូងគាត់បានធ្វើអោយអ្នកគ្រប់គ្នាស្លុងអារម្មណ៍សំនៀងដ៏ក្រអួនក្រអៅរបស់គាត់ រហូតដល់ឃ្លាដែលស្រែកឡើងខ្ពស់គឺអោយធ្វើទស្សនិកជនអង្គុយលែងជាប់ហើយឡើងឈរទះដៃស្ទើរតែគ្រប់គ្នា ។

ក្រោយបញ្ចេញសមត្ថភាពចប់លោក Simon Cowell ដែលជាគណៈកម្មការដែលតែងតែបង្ហាញមុខមាំបានចាប់ផ្ដើមមានមតិយោបល់ចំពោះការច្រៀងរបស់ Michael Ketterer ហើយក្រោយមកគាត់បាននិយាយឃ្លាមូួយម៉ាត់ចុងក្រោយថា « sometimes actions speak louder than words » រួចក៏ចុចប៊ូតុងមាស ដែលធ្វើលោក Michael Ketterer ក៏ដូចជាក្រុមគ្រួសារគាត់មានអារម្មណ៍រំភើបជាមួយជោគជ័យដ៏អស្ចារ្យនេះ ដែលវាគឺជាប៊ូតុងមាសដ៏កម្រមួយ។

វីដេអូ ៖

Loading...
SHARE