ធម្មជាតិ​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​រូបរាង​មុខមាត់​ប្លែក​គ្នា​ ហើយ​ក្រៅ​ពី​នោះ​ក៏​បាន​ផ្ដល់​នូវ​ភាព​សមត្ថភាព​អស្ចារ្យ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​មាន​ភាព​ខុស​ប្លែក​ពី​អ្នក​ដទៃផង​ដែរ​​ ដូចនេះ​ហើយ​យើង​ខ្ញុំ​សូម​លើ​កយក​មនុស្ស​ទាំង​នេះ​មក​បង្ហាញ​ប្រិយមិត្ត​ឲ្យ​បាន​ស្គាល់​ ។

Ben Underwood

Ben បាន​កើត​នៅ​ឆ្នាំ​១៩៩២​ក្នុង​ទីក្រុង​កាលីហ្វនីញ៉ាសហរដ្ឋអាមេរិច​ ក្នុង​វ័យ​២​ឆ្នាំ​ Ben បាន​កើត​ជំងឺ​ម្យ៉ាង​ដែល​ធ្វើ​ភ្នែក​គេ​ក្លាយ​ទៅ​ជា​ស​ហើយ​មិន​អាច​មើល​ឃើញ​អ្វី​បាន​នោះ​ឡើយ​ ប៉ុន្តែ​ទោះ​បី​ជា​គ្មាន​ភ្នែក​ដែល​អាច​មើល​បាន​ក្ដី​ប៉ុន្តែ​ Ben បាន​បែរ​ជា​អាច​ប្រើ​ប្រាស់​សម្លេង​ចេញ​ពី​មាត់​របស់​គេ​ដើម្បី​អាច​ដឹង​ទី​តាំង​ផ្សេងៗ​ហើយមិន​តែ​ប៉ុណ្ណោះ​​គេ​ក៏​អាច​ធ្វើ​រឿង​រ៉ាវ​ផ្សេង​ជា​ច្រើន​ដូចជា​ជិះកង់​ លេង​បាល់​និងធ្វើ​រឿងផ្សេងៗ​ជា​ច្រើន​ទៀត​ដែល​មនុស្ស​មាន​ភ្នែក​ភ្លឺ​អាច​ធ្វើ​បាន​ ។

Wim Hof

លោក Wim Hof ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា​ ICE Man ព្រោះ​តែ​រាង​កាយ​ដ៍​អស្ចារ្យ​ដែល​ធន់ជាមួយ​អាកាស​ធាតុ​ត្រជាក់​​ ហើយ​គាត់​បាន​បំបែក​កំណត់​ត្រា​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​ការ​ហែល​ទឹក​នឹងការ​ដេក​ត្រាំក្នុង​ទឹក​កក​ជា​ដើម​ ។

Stephen Wiltshire

គាត់​គឺ​ជា​វិចិត្រករ​មួយ​រូប​ជនជាតិ​អង់គ្លេស​ គាត់​ត្រូវ​បាន​គេ​ដាក់រហស្សនាម​ថា​ Human Camera ដោយ​សារ​តែ​គាត់​អាច​គូរ​នៅ​ទិដ្ឋភាព​ដែល​គាត់​បាន​ឃើញ​តាម​រយៈ​ការ​ចង​ចាំ​ក្រោយ​ឃើញ​វា​បាន​តែ​ម្ដង​ប៉ុនោះ​ ។

Kim Peek

គាត់​មាន​សមត្ថភាព​ខួរ​ក្បាល​ដ៏​អស្ចារ្យ​ខុស​ប្លែក​ពីមនុស្ស​ទូទៅ​ ហើយគាត់​អាច​ប្រើ​ប្រាស់​ភ្នែក​ទាំង​គូ​របស់​គាត់​មើល​ក្រដាស​សៀវភៅ​សង​ខាង​ផ្សេង​គ្នា​បាន​យ៉ាង​ងាយ​ស្រួល​​ខុស​ពី​មនុស្ស​ធម្មតា​ ។ ហើយ​ភាព​អស្ចារ្យ​របស់​គាត់​ត្រូវ​បង្កើត​ជា​ខ្សែភាពយន្ត​មួយ​ដែល​មាន​ចំណង​ជើង​ថា​ Rain Man ។