ពួក​យើង​ធ្លាប់​ឃើញ​មនុស្ស​យន្ត​ល្អិតៗ​​ចេះ​ហោះ​ ដើរ​លើដី​ និង​ចេះ​ហែលទឹក​។ ប៉ុន្តែ​ពួក​វា​មិន​អាច​ធ្វើ​អ្វីបាន​ដោយ​ខ្លួន​ឯង​នោះទេ។ មកដល់​ពេល​ឥលូវ​នេះ មនុស្ស​យន្ត​តូចៗ​ទាំងនោះ​ មាន​ភ្ជាប់​ជាមួយ​ខ្សែភ្លើង​នៅ​ពី​ក្រោយ​។

(Credit: Mark Stone/University of Washington)អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​មក​ពី​សកលវិទ្យាល័យ​ Washington បាន​បង្កើត​មនុស្ស​យន្ត​ប៉ុន​សត្វល្អិត​ដែល​ឥតមាន​ខ្សែ​មួយ។ មនុស្ស​យន្ត​នោះ​មាន​ឈ្មោះ​ថា RoboFly មាន​ទម្ងន់​ត្រឹម ១៩០ មីលីក្រាម​។ វា​ធ្ងន់​ជាង​ឈើ​ចាក់​ធ្មេញបន្តិច​ និង​មាន​ទំហំ​ធំជារុយ​បន្តិច​។

តើ​មនុស្សយន្ត​ហោះ​ដោយ​របៀបណា?

គំនិត​មួយនេះ​ គឺ​ត្រូវ​បាន​គេ​ស្នើ​ជាលើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៩៨៩ ដោយ​លោក Rodney Brooks និង​លោក Anita Flynn។ ប៉ុន្តែ​ការងារនេះ​ចាប់​ផ្តើម​ធ្វើ​នៅក្នុង​ឆ្នាំ​២០០០ ជាមួយ​និង​គម្រោង Berkeley Micro Robotic Fly។

ដើម្បី​បង្កើត​ RoboFly នេះ​ឡើង អ្នក​ស្រាវជ្រាវ​បាន​ដក​ខ្សែ​ភ្លើង​សម្រាប់​ប្រព័ន្ធ​ Lasers។ នៅ​ពេល​ដែល​ប្រព័ន្ធ​ Lasers ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធសូឡា​នៅ​ខាង​លើ​មនុស្សយន្តនោះ​ អ្នក​ស្រាវជ្រាវបាន​ផ្តល់​ថាមពល​ទៅ​មនុស្ស​យន្ត​តាម​ទំរង់​ជា​ភ្លើង ដែល​សូឡា​នោះ​បំលែង​ភ្លើង​នោះជាថាមពល​ដែលអាច​ប្រើប្រាស់​បាន។ ប្រព័ន្ធ​ Laser នោះ​មិនផ្តល់​ថាមពល​គ្រប់គ្រាន់​ដើម្បី​ឱ្យមនុស្ស​យន្ត​ ហោះ​បាន​នោះ​ទេ។

នៅ​ពេល​ដែល RoboFly បាន​ហោះឡើង​នោះ ក្រុម​អ្នក​ស្រាវជ្រាវ​ចង់​ឱ្យ​មនុស្សយន្ត​គ្រប់គ្រង​ស្លាប​ដោយ​ខ្លួន​ឯង​។ ដើម្បី​ធ្វើ​ដូចនេះ​បាន ពួកយើង​បាន​បន្ថែម​ Microcontroller ដើម្បី​គ្រប់​គ្រង​ ហើយ​ចុង​ក្រោយ​វា​ហោះ​ដោយ​ខ្លួន​វា​។

មនុស្សយន្ត​នេះ​ មាន​អត្ថប្រយោជន៍​សម្រាប់​បេសកកម្ម​ស្វែង​រក និង​ការ​     សង្គ្រោះ​នានា ការគ្រប់គ្រង​បរិស្ថាន និង​ការគ្រាំទ្រដល់​កសិកម្ម។ អ្នក​ស្រាវជ្រាវ​បាន​គិត​ថា មនុស្សយន្ត​ទាំងនោះ​មាន​សមត្ថភាពខ្ពស់​ក្នុងស្វែង​រក​ឧស្ម័ន​មេតាន​ដែល​បាន​លេច​ធ្លាយ។

សូមមើល​វីដេអូខាងក្រោម

ប្រភព៖Discovermagazine.com 

SHARE