ក្រោយពីចេញ​ Teaser អស់​ជាង​ ២ ឆ្នាំ​ទី​បំផុត​បទ “លួចស្រលាញ់​សង្សារ​ខ្លួន​ឯង” របស់ Noly បាន​ចេញ​ជា​ Official Full Audio ហើយ។

ថ្វី​ត្បិត​តែយូ​​វា​បន្តិច​មែន​ ប៉ុន្តែ​បទ​ចម្រៀង​នេះ​នូវ​តែ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រងចាំ​ (បាន​ត្រឹម​តែ​ចាំ …) ហើយ​គ្រាន់​តែ​ចេញ​ភ្លាម​អ្នក​គាំទ្រ​របស់ Noly ហាក់​ពេញ​ចិត្ត​ស្ដូក​ជាមួយ​នឹង Full Version នេះ​ជា​ខ្លាំង​ ។ ខណៈ​ពេល​នេះ​បទ​ចម្រៀង​នេះ​កំពុង​តែ​ល្បី​យ៉ាង​ខ្លាំង ទាំង​អ្នក​ដែល​បាន​រង​ចាំ និង​អ្នក​ទើប​តែ​បាន​ឭ សុទ្ធ​តែ​សរសើរ​។

តោះ​ស្ដាប់​បទ លួចស្រលាញ់​សង្សារ​ខ្លួន​ឯង ទាំង​អស់​គ្នា ៖

ថ្វី​ត្បិត​តែ​បទ​ចម្រៀង លួច​ស្រលាញើ​សង្សាខ្លួន​ឯង​ ចេញ​មែន ប៉ុន្តែ​អ្នក​គាំទ្រ​ហាក់​មិន​អស់​ចិត្ត​​ចង់​ឲ្យ​អ្នក​ចម្រៀង​វ័យ​ក្មេង​រូប​នេះ​បញ្ចេញ​​បទ​ចម្រៀង​ជា​ច្រើន​ទៀត​ដែល​​​ធ្លាប់​បង្ហោះ​ Teaser ជា Full Version ដែរ ដែល​បទ​ទាំង​នោះ​មាន​ដូចជា ចាំ, កូនភ្លោះ, បង​នឹងត្រូវឆ្ងាយពេលសង្សារអូនត្រលប់, Crush និង បទ មនុស្ស​អរូប ​ជាដើម ។

បទ កូន​ភ្លោះ

បទ Crsuh

បទ មនុស្សអរូប

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ Noly ចាប់​ផ្ដើម​មាន​គេ​ស្គាល់​ជាមួយ​បទ Valentine Day ដែល​ជា​បទ​ចម្រៀង​នៅ​ក្នុង​ផលិតកម្ម​ស្វាងតារា ដែល​ពេល​នោះ​អ្នក​ចម្រៀង​រូប​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម Cartoon Emo ក្រោយ​ពី​បាត់​មួយ​រយៈ​​ក្រោយ​ពី​ស្វាតារា​បិទ​ទ្វា Noly ក៏​ចាប់​ផ្ដើម​ល្បី​ខ្លាំង​ជាមួយ​នឹង​បទ Happy Birthday ក្រោយ​មក​ក៏​មាន​បទ​ចម្រៀង​ជា​ច្រើន​ដូចជា Waiting for Valentine’s day, អារម្មណ៍​ត្រូវ​ការ​អូន និង និស្ស័យ​ ជាដើម៕

បទ Happy Birthday