លោក ដួង វីរះសិទ្ធគឺជាចម្រៀងដែលពោរពេញទៅដោយទេព្យកោសល្យមួយរូបនៅក្នុងផលិតកម្ម ភ្លេងរីខត ដែលជាផលិតកម្មស្ថិតនៅក្រោមផលិតកម្មមេរស្មីហង្សមាស ។ ក្រៅពីសំឡេងដ៏ពិរោះក្រអួនក្រអៅ តារាចម្រៀងដែលទទួលបានពាន I am singer Cambodia រូបនេះក៏អាចនិពន្ធបទភ្លេង និងទំនុកច្រៀងបានដោយខ្លួនឯងផងដែរ ហើយបទចម្រៀងភាគច្រើនរបស់គាត់គឺជាបទចម្រៀងបែបមនោសញ្ចេតនា ។

បើគិតមកដល់ឥលូវលោកបានចេញចម្រៀងជាច្រើនបទរួចមកហើយនៅក្នុងផលិតកម្មភ្លេងរីខត ប៉ុន្តែក្នុងចំណោមបទចម្រៀងទាំងនោះបទចម្រៀងចំនួន ៥ បទរបស់លោកបានទទួលការគាំទ្រខ្លាំងបំផុត រហូតដល់មានការចូលទស្សនាមិនក្រោម ២ លានដងនោះទេ ។

បញ្ជាក់ នេះយើងរាប់តែវីដេអូដែលមានអ្នកមើលច្រើនបំផុតនៅលើ Channel តែមួយគត់ មិនរាប់បញ្ចូលចំនួនទស្សនាសរុបនៅលើវីដេអូដែលបង្ហោះដោយ Channel ដទៃឡើយ ហើយក្នុងចំណោមវីដេអូទាំងនោះខ្លះត្រូវបានបង្ហោះដោយផលិតកម្មរស្មីហង្សមាស ឯខ្លះត្រូវបានម្ចាស់ Channel មួយចំនួនយកទៅបង្ហោះត (ប៉ុន្តែបែរជាមានអ្នកមើលច្រើនជាងនៅលើ Channel ផ្លូវការរបស់ផលិតកម្មទៅទៀត) ។

១ ប្រុសចិត្តខ្មៅនេះសមតែស្លាប់ ចំនួនទស្សនាសរុប 2.9 លានដង នៅលើ Channel ឈ្មោះថា Song Lyrickh

២ ប្រយោគស្នេហ៍ ចំនួនទស្សនាសរុប 2.7 លានដង នៅលើ Channel ផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស

៣ បងក្រមិនសមគិតអនាគតអូន – ចំនួនទស្សនាសរុប 2.5 លានដង នៅលើ Channel ឈ្មោះថា NiTiNa Remix

៤ ទឹកភ្នែកព្រាននារី – ចំនួនទស្សនាសរុប 2.3 លានដង នៅលើ Channel ផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស

៥ ស្ទឹងសែនប៉ារីស – ចំនួនទស្សនាសរុប 2.1 លានដង នៅលើ Channel ឈ្មោះថា Kham Peng

ក្រៅពីបទចម្រៀងទាំង ៥ នេះ លោក ដួង វីរៈសិទ្ធ នៅមានបទចម្រៀងល្បីៗជាច្រើនទៀត ដែលមានអ្នកទស្សនាមិនក្រោម ១ លានដងដូចជបទ នាវាជីវិត , រំដួលក្រចេះ និង បទ សង្ឃឹមថាអូនជួបមនុស្សល្អ ជាដើម ។

ហើយកាលពីពេលថ្មីនេះ គាត់ទើបតែចេញនូវបទចម្រៀងមនោសញ្ចេតនាសោកសៅ ដ៏ពិរោះមួយបទទៀតដែលវាមានចំណងជើងថា “ចិញ្ចៀនផ្កាស្មៅ” ។

Loading...
SHARE