ទស្សនាវដ្តី National Geographic ទើបតែបានដាក់ចេញនូវយុទ្ធនាការថ្មីឈ្មោះថា ផែនដី ឬប្លាស្ទិក? (Planet or Plastic?) ដែលបង្ហាញនូវព័ត៌មាន និងលាតត្រដាងនូវបញ្ហាដែលផែនដីកំពុងប្រឈម ហើយដែលយើងគ្រប់គ្នាត្រូវដឹង។ មនុស្សគ្រប់គ្នាដឹងថា បច្ចុប្បន្នមានប្លាស្ទិកច្រើនណាស់នៅក្នុងបរិស្ថាន ប៉ុន្តែនៅពេលដែលគេបោះចោលប្លាស្ទិក គេមិនសូវមានអារម្មណ៍ថាខុសនោះទេ។ ដូចនេះ ប្រសិនបើម្នាក់ៗយល់ថា ខ្លួនជាចំណែកមួយដែលបង្កើតនូវបញ្ហា ប្រហែលជាគេអាចជួយដោះស្រាយបញ្ហា។

គោលបំណងសំខាន់មួយរបស់យុទ្ធនាការថ្មីនៃទស្សនាវដ្តីនេះ គឺផ្លាស់ប្តូររបៀបដែលមនុស្សប្រើប្រាស់ប្លាស្ទិក និងផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្សពាក់ព័ន្ធនឹងបញ្ហានេះ រហូតឈានដល់ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកផងដែរ។ ទស្សនាវដ្តីបានសំរិតសំរាំងរូបភាពដាក់លើគម្របទស្សនាវដ្តី ដែលអាចបង្ហាញនូវការបំផ្លាញរបស់សំរាមប្លាស្ទិកទៅលើបរិស្ថាន និងជីវិតសត្វព្រៃ។  ចង់ដឹងថា រូបភាពនៅលើគម្របនោះពិសេសយ៉ាងណានោះ សូមទស្សនាខាងក្រោមទាំងអស់គ្នា។

ប្រភព៖ Boredpanda

Loading...
SHARE