កាលពីប៉ុន្មានម៉ោងមុននេះនៅលើផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស ទើបតែបង្ហោះនូវ MV ចម្រៀងមួយបទរបស់លោក Nico ដែលមានចំណងជើងថា “ថ្ងៃបែកគ្នា” ។

នៅថ្ងៃក្នុង MV នេះ Nico ត្រូវជួបនូវរឿងរ៉ាវស្នេហាប្រកាន់វណ្ណៈដែលរហូតធ្វើឲ្យគាត់ត្រូវបែកពីមនុស្សជាទីស្រលាញ់ ទាំងដែលអ្នកទាំង ២ ស្រលាញ់គ្នាស្ទើរតែលេប ។ ដោយសារតែការព្យាយាមបំបែកបំបាក់ពីម្ដាយរបស់ Nico ធ្វើឲ្យសង្សារជាទីស្រលាញ់របស់លោក សម្រេចចិត្តក្លែងធ្វើជាក្បត់ដើម្បីការពារកូននៅក្នុងផ្ទៃ ដែលធ្វើឲ្យ Nico ពិបាកចិត្តស្ទើរតែចង់ស្លាប់ ហើយថ្ងៃមួយគាត់ក៏ត្រូវរថយន្តបុកបណ្ដាលឲ្យក្លាយជាមនុស្សបាត់បង់សតិ ។

ចង់ដឹងថាសាច់រឿងឲ្យកាន់តែច្បាស់សូមទស្សនាទាំងអស់គ្នា ៖

[OFFICIAL MV] ថ្ងៃបែកគ្នា – នីកូ

ជីវិតមនុស្សគ្រប់គ្នាខ្លីណាស់ មិនទៀងទាត់ទេ! មានរឿងអីត្រូវប្រាប់ ត្រូវត្រូវបកស្រាយ ត្រូវសុំទោស គួរប្រាប់គ្នា! កុំទុកព្រោះយើងមិនប្រាកដថាថ្ងៃស្អែកយើងមានឱកាសនោះទេ! 🎬 OFFICIAL MV : ថ្ងៃបែកគ្នា► ទស្សនាវីដេអូនៅលើ YOUTUBE : youtu.be/RGcrBoDK12Iច្រៀងដោយ៖ នីកូនិពន្ធទំនុកច្រៀង និង Melody៖ អ៊ីនុនិពន្ធបទភ្លេង និងសម្រួលតន្ត្រី៖ មាស សុគន្ធដឹកនាំសម្ដែង៖ Por sovutha – Senki ថតដោយ៖ Nam thunaរៀបចំការផលិត៖ Senkiកាត់ត៖ SenkiFollow us now : facebook.com/RHM.Production Please subscribe: youtube.com/HangMeasVideo

Posted by Rasmey Hang Meas on Wednesday, May 16, 2018

គួរបញ្ជាក់ឲ្យដឹងផងដែរថា “ថ្ងៃបែកគ្នា” ជាចម្រៀងមួយបទដែលត្រូវបាននិពន្ធទំនុកច្រៀង និង Melody ដោយលោក អ៊ីនុ
និពន្ធបទភ្លេង និងសម្រួលតន្ត្រីដោយលោក មាស សុគន្ធ ហើយដឹកនាំសម្ដែង៖ Por sovutha – Senki ដោយមានការថតដោយ៖ Nam thuna និងរៀបចំការផលិត និងកាត់តដោយ Senki ៕

Loading...