ពី​មួយ​សម័យ​កាល​ទៅ​មួយ​សម័យ​កាល​​បែប​បទ និង​របៀប​រស់​នៅ​របស់​​មនុស្ស​បាន​ធ្វើ​ការ​ផ្លាសប្ដូរ​ឥត​ឈប់​ឈរ ដែល​ខ្លះ​បាន​កែប្រែ​ពី​អាក្រក​់​មក​ជា​ល្អ ឯ​ខ្លះ​បែរ​ជា​ធ្លាប់​តែ​ល្អ​បែរ​ជា​អាក្រក់​ទៅ​ៗ ទៅ​វិញ។

ខាង​ក្រោម​នេះ​គឺ​ជា​ការ​ពិត ៧ យ៉ាង​ដែល​កើត​ឡើង​ក្នុង​អតីត​កាល​ និង​ស្ទើរ​តែ​​លែង​មាន​ទៀត​ហើយ​ក្នុង​ពេល​បច្ចុប្បន្ន ដែល​ការ​ពិត​ទាំង​នោះ​អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ក្នុង​សម័យ​បច្ចុប្បន្ន​មាន​អារម្មណ៍​ភ័យ​ខ្លាច ព្រឺ​ដល់​ឆ្អឹង​ខ្នង​ពេល​បាន​ដឹង ៖

១ បើ​ទារក​កើត​មក​ជា​ស្រី​ គេ​នឹង​សម្លាប់​ភ្លាម​បន្ទាប់​ពី​កើត

នៅ​ក្នុង​សម័យ​កាល​​បុរាណ​នៃ​ចក្រភព​រ៉ូម ​ប្រជាជន​ភាគ​ច្រើន​មាន​ជីវភាព​ក្រីក្រ។ ​នៅ​ពេល​ដែល​ប្រពន្ធ​របស់​ពួកគេ​សម្រាល​បាន​កូន​ស្រី ពួកគេ​នឹង​សម្លាប់​កូន​ដែល​ទើប​នឹង​កើត​នោះ​ភ្លាម ពីព្រោះ​ពួកគេ​គិត​ថា​កូន​ស្រី​នឹង​ក្លាយ​ជា​បន្ទុក​របស់​ពួកគេ ខណៈ​ដែល​កូន​ប្រុស​អាច​នឹង​ជួយ​ជ្រុម​ជ្រែង​គ្រួសារ​បាន។

២ គ្មាន​នរណា​ម្នាក់​ហ៊ាន​ប៉ះពាល់ ឬ នៅ​ក្បែរ​ស្ត្រី​ដែល​កំពុង​មាន​រដូវ​នោះ​ទេ

នៅ​ក្នុង​សម័យកាល​ចក្រភព​រ៉ូម ពួកគេ​មាន​ជំនឿ​ថា ស្ត្រី​ដែល​កំពុង​មក​រដូវ​អាច​សម្លាប់​អ្វី​ៗ ទាំង​អស់​ដែល​ពួកនាង​សម្លឹង​មើល ពួកគេ​បាន​បន្ថែម​ថា សូម្បី​តែ​សត្វ​ឃ្មុំ​ដែល​កំពុង​ហើរ បើ​សិន​ជា​នា​ង​សន្លឹក​មើល ឃ្មុំ​នោះ​នឹង​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច។

ចំណែក​ឯ​ជនជាតិ​អេស៊ីប​បុរាណ វិញ​​នៅ​ពេល​ដែល​ស្ត្រី​មាន​រដូវ ពួកគេ​នឹង​ត្រូវ​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ខ្ទម​មួយ​ដាច់​ដោយ​ឡែក​ ហើយ​បុរស​មិន​អាច​ចូល​ទៅ​ក្នុង​នោះ​បាន​ទេ បើ​ហ៊ាន​ចូល​ពួកគេ​នឹង​ជួប​គ្រោះ​ថ្នាក់ ។ ចំណែក​ឯ​ជនជាតិ​អ៊ី​ស្រាអែល​វិញ​ ពួកគេ​នឹង​មិន​ប៉ះពាល់​ស្ត្រី​ដែល​កំពុង​មក​រដូវ​នោះ​ទេ ពីព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ពួកគេ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច។

៣ អស់​ហ្ស៊ីន​មុន​រៀបការ​នឹង​ទទួល​ទណ្ឌ​កម្ម​រហូត​ដល់​ស្លាប់

នៅ​ក្រុង​ទីក្រុង​អាតែនចក្រភព​ក្រិច​បុរាណ នៅ​ពេល​ដែល​បុរស​ជា​មេគ្រួសារ​រក​ឃើញ​ថា​ កូនស្រី​របស់​ខ្លួន​បាន​រួម​ភេទ​ជាមួយ​នឹង​មនុស្ស​ប្រុស​មុន​រៀបការ ពួកគេ​នឹង​លក់​កូន​ស្រី​នោះ​ទៅ​ធ្វើ​ជា​ទាសករ ហើយ​វា​គឺ​ជា​រឿង​ស្រប់​ច្បាប់​ទៀតផង។

ចំណែក​ឯ​កុល​សម្ព័ន​ Samoan វិញ​នៅ​ពេល​រៀបការ បុរស​ជា​ប្ដី​ត្រូវ​យក​ម្រាម​ដៃ​​ចាប់​ញែក​ប្រដាប់​ភេទ​​ភរិយា​បង្ហាញ​អ្នក​ចូល​រួម​ពីធី​រៀបការ​​ដើម្បី​បង្ហាញ​ថា ប្រពន្ធ​របស់​គេ​គឺ​នៅ​បរិសុទ្ធ បើ​សិន​ជា​នារី​ជា​ភរិយា​នោះ​គ្មាន​ភាព​បរិសុទ្ធ​ពីធី​រៀបការ​នោះ​នឹង​ត្រូវ​បញ្ចប់​ ឯ​កូន​ក្រមុំ​នឹង​ទទួល​ទណ្ឌកម្ម។

នៅ​ក្នុង​ចក្រភព​រ៉ូម បើ​ស្ត្រី​ដែល​ជា​សាសនិក​នៃ​ព្រះ Vesta (ព្រះនៃភាពបរិសុទ្ធ ផ្ទះ និងគ្រួសារ) បាត់បង​ព្រហ្មចារី​មុន​អាយុ ៣០ ឆ្នាំ​ពួកគេ​នឹង​ត្រូវ​យក​ទៅ​កប់​ទាំង​រស់។ ក្នុង​សម័យ​កាល​អ៊ីស្រាអែល​បុរាណ​រឹត​តែ​ឃោឃៅ បើ​សិន​ជា​ស្ត្រី​បាត់​បង់​ព្រហ្មចារី​មុន​ពេល​រៀបការ​ ពួកគេ​នឹង​ត្រូវ​គេ​យក​ដុំ​ថ្ម​គប់​រហូត​ទាល់​តែ​ស្លាប់។

៤ ស្ត្រី​ដែល​ជា​ទាសករ​ត្រូវ​គេ​រំលោភ​តាមចិត្ត

នៅ​ក្នុង​សម័យកាល​ចក្រភព​រ៉ូម​បុរាណ ស្ត្រី​ជា​ទាសករ​មិន​ត្រឹម​តែ​ត្រូវ​គេ​ប្រើប្រាស់​ឲ្យ​ធ្វើ​ជា​អ្នក​បំរើ​ក្នុង​ផ្ទះ​នោះ​ទេ ថែម​ទាំង​ជា​អ្នក​បំរើ​លើ​គ្រែ​ផង​ដែរ។ បុរស​អាច​រំលោភ​ស្ត្រី​ដែល​ជា​ទាសករ​តាម​ចិត្ត ​បុរស​​​អាច​នឹង​មាន​ទោស​បើ​សិន​ជា​ពួកគេ​រំលោភ​ស្ត្រី​ដែល​ជា​ទាសករ​របស់​អ្នក​ផ្សេង​ដោយ​គ្មាន​ការ​អនុញ្ញាតិ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​បើ​សិន​ជា​មាន​ការ​អនុញ្ញាតិ​ពួកគេ​នឹង​គ្មាន​ទោស​នោះ​ទេ។

ហើយ​ស្ត្រី​មួយ​ចំនួន​ដែល​ធ្វើការ​ដូចជា ស្ត្រី​ពេស្យា អ្នក​សិល្បៈ និង​អ្នក​រត់តុ បើ​សិន​ជា​មាន​ករណី​រំលោភ មិន​ថា​បែប​ណា​ក៏​ដោយ ពួកគេ​គ្មាន​សិទ្ធ​ប្ដឹង​ផ្ដល់​ចោទ​ប្រកាន់​ចំពោះ​អ្នក​ប្រព្រឹត្តិ​នោះ​ទេ ។

៥ ស្ត្រី​មិន​អាច​និយាយ​ទៅ​​កាន់​នរណា​ម្នាក់​ដោយ​គ្មាន​ការ​អនុញតិ​នោះ​ទេ 

នៅ​ក្នុង​សម័យកាល​ក្រិច​បុរាណ​ស្ត្រី​មិនត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ចេញ​ក្រៅ​ផ្ទះ ឬ និយាយ​ជាមួយ​នឹង​អ្នក​ក្រៅ​ដោយ​គ្មាន​ការ​អនុញ្ញាតិ​នោះ​ទេ បើ​សិន​ជា​ចង់​ចេញ​ទៅ​ក្រៅ​លុះ​ត្រា​តែ​មាន​សមាជិក​គ្រួសារ​​ដែល​ជា​បុរស​ណា​ម្នាក់​ទៅ​ជាមួយ។ ចំណែក​ឯ​ដាណឺម៉ាក​សម័យកាល​បុរាណ ស្ត្រី​ណា​ដែល​មិន​ស្ដាប់​ហើយ​លួចចេញ​ទៅ​ក្រៅ​ នឹង​ត្រូវ​គេ​ប្រើប្រាស់​ឧបករណ៍​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា shrew’s fiddle ដាក់​ពាក់ករ​នឹង​ដៃ​ នឹង​អូស​ដង្ហែ​តាម​ផ្លូវ​ដើម្បី​បង្ហាញក្មេងៗ​​កុំ​ឲ្យ​យក​តម្រាប់​តាម​ពេល​ដែល​ធំឡើង។

៦ ស្ត្រី​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​សម្លាប់​កូន​របស់​ខ្លួន

 

ការ​សម្លាប់​ទារក​ដែល​ទន់ខ្សោយ​មិន​មែន​កើត​មាន​តែ​ក្នុង​ទីក្រុង Sparta (ទីក្រុងស្ថិត​នៅភាគ​ខាង​ក្បូងនៃ​ចក្រភពក្រិច) តែ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​នៅចក្រភព​រ៉ូម និង​ចក្រភព​ដទៃ​ទៀត​ជា​ច្រើន។

បើ​សិន​ជា​ស្ត្រី​ជនជាតិ​រ៉ូម​បង្កើត​បាន​កូន​ដែល​ខ្វះ​អវយវៈ ខ្វាក់ ឬ ទន់ខ្សោយ​ពួកគេ​នឹង​ត្រូវ​បង្ខំ​ឲ្យសម្លាប់​កូន​នោះ​ភ្លាម ។ ចំណែក​ឯ​នៅ​អ៊ី​ស្រអែល​ក៏​មិន​ខុស​គ្នា​ដែរ នៅសម័យ​កាល​ក្រោយ​នេះ​គេ​បាន​រក​ឃើញ​លូចំណាស់​មួយ​ដែល​នៅ​ក្នុង​នោះ​សុទ្ធ​សឹង​ដែល​ជា​សាកសព​ទារក​យ៉ាង​ហោច​ណាស់​ក៏ ១០០ នាក់​ដែរ ដែល​គេ​ជឿ​ថា​ត្រូវ​បាន​សម្លាប់​បន្ទាប់​ពី​កើត​មក​ភ្លាម។

៧ កូន​ក្រមុំ​ត្រូវ​បាន​គេ​ចាប់​ពង្រត់​ជា​រឿយៗ

នៅ​តំបន់​ខ្លះ​ក្នុង​ប្រទេស​ចិន ការ​ចាប់​ពង្រត់​កូន​ក្រមុំ​នៅ​ថ្ងៃ​រៀបការ​​តែង​តែ​កើត​ឡើង​ជា​រឿយ​ៗ រហូត​ដល់​ឆ្នាំ ១៩៤០ ចំណែក​ឯ​ជប៉ុន​ក៏​សម្បូរ​ករណី​បែប​នេះ​ដែរ ដែល​វា​កើត​ឡើង​ក្នុង​កំឡុង ១៩៥៩ នៅ​អ៊ីស្រាអែល​វិញ​នៅ​ក្នុង​ឆ្នាំ ១៨០០ ការ​លួច​កូន​ក្រមុំ​ថ្ងៃរៀបការ​គឺ​កើត​មាន​ឡើង​ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ ចំណែក​ឯ​ចក្រភពរ៉ូម​ក៏​មិន​ខុស​គ្នា​ដែរ។

៨ ស្ត្រី​ផិតក្បត់​មាន​ទោស​ធ្ងន់ធ្ងរ

ស្ត្រី​ដែល​រៀបការ​រួច​ហើយ​ហ៊ានលបលួច​ទៅ​ដេក​ជាមួយ​នឹង​បុរស​ដទៃ គឺ​ប្រឈម​មុខ​នឹង​ការ​ស្លាប់​គ្រប់​ពេល​វេលា ។ បុរស​ជនជាតិ​រ៉ូម នៅ​ពេល​ដែលតាម​ទាន់​​ស្ត្រី​ជា​ប្រពន្ធ​កំពុង​តែ​ដេក​ជាមួយ​នឹង​បុរស​ដទៃ​ក្នុង​កាលៈទេស​ៈមួយ​ចំនួន​គឺ​អាច​សម្លាប់​ប្រពន្ធ​របស់ខ្លួន​ដោយ​គ្មាន​ទោស.

ក្នុង​មជ្ឈឹមសម័យ ក្នុង​ប្រទេស​មួយ​ចំនួន​ស្ត្រី​ផិតក្បត់​អាច​នឹង​មិន​ត្រូវ​បាន​សម្លាប់​នោះ​ទេ គឺ​គ្រាន់​តែ​ដាក់​ទោស​ដោយ​​កាត់​សុដន់ ជាមួយ​នឹង​ឧបករណ៍​ “Breast ripper” ឬ បញ្ចូន​ចូល​ទៅ​ក្នុង​គុក​តែ​ប៉ុណ្ណោះ។

៩ ស្ត្រី​ត្រូវ​ស្លាប់​ទៅ​តាម​ប្ដី

នៅ​ក្នុង​ប្រទេស​ឥណ្ឌា​សម័យ​កាល​មុន ស្ត្រី​ជា​ភរិយា​នឹង​ត្រូវ​គេ​យក​ទៅ​សម្លាប់​នៅ​ពេល​ដែល​ប្ដី​របស់​ពួកគេ​បាន​ស្លាប់ ។ប្រភព ៖ Topratedviral

SPONSORED

SK Online Shop

ម៉ូត​ពេញ​និយម

CODE : FW017
Price : 35$

» ចុច​ត្រង់​នេះ​ដើម្បី​មើល​ ម៉ូដ​និង​ពណ៌​ផ្សេង​ទៀត