សុបិន្ត​ពិ​ត​ជាក្លាយ​ជាការពិត​មែនប៉ុន្តែ​ត្រូវ​ចំណាយ​លុយ​ខ្លះ​!

អ្នក​ប្រហែល​ជា​កំពុង​រងចាំ​និយាយគ្នា​លេង​ជាមួយអ្នក​ឆុង​កាហេ្វ​ឱ្យ​អ្នក​នៅ​ពេល​ព្រឹក​ហើយ​មើល​ទៅ​។ តើ​អ្នក​នឹងមាន​អារម្មណ៍​យ៉ាង​ម៉េច​ទៅ​ប្រសិនបើ​កាហ្វេ​របស់​អ្នក​ឆុង​ដោយ​មនុស្ស​យន្ត​? នេះ​នឹង​ក្លាយ​ជាការពិតជាមួយ​នឹង​មនុស្ស​យន្ត​ក្នុង​តម្លៃ​ ២៥ ០០០ដុល្លារ​អាមេរិក​មាន​ឈ្មោះ​ថាកាហ្វេអ៊ិចដែល​អាច​ឆុង​កាហ្វេ​បាន​ ១២០​កែវក្នុង​រយៈពេល​តែ​មួយម៉ោង​ប៉ុណ្ណោះ។ ខ្ញុំ​មិន​ប្រាកដ​ដែល​ថា​ស្នាដៃ​ឆុង​កាហ្វេ​របស់​មនុស្ស​យន្ត​អាច​ប្រើធៀប​ជាមួយ​អ្នក​ឆុង​កាហ្វេ​នៅ​ StartBuckបាន​ ប៉ុន្តែ​ខ្ញុំ​ទាយ​ថាមនុស្ស​យន្ត​នេះអាច​យក​ឈ្នះ​បាន​។

មនុស្ស​យន្ត​នេះ​គឺ​ត្រូវ​បាន​ច្នៃ​ប្រឌិត​ឡើង​ដោយ​ក្រុមហ៊ុន Ammunition Group ក្រុមហ៊ុន​ដែល​ផលិតកាស​ចម្រៀង Beats។ មនុស្ស​យន្ត​នេះអាច​ឱ្យ​មនុស្ស​កុម្ម៉ុង​នៅ​លើ​កញ្ចក់​ Touch Screen មួយឬក៏​តាម​ App។ អតិថិជន​ នឹង​ទទួលបាន​សារ​បន្ទាប់ពី​កាហ្វេ​បាន​ឆុង​រួច។ មនុស្ស​យន្ត​នេះ​ មាន​ដៃ​ប្រាំមួយ​ក្នុងការបម្រើ​អតិថិជន។

សូមមើល​វីដេអូ​ខាងក្រោម៖

ដកស្រង់៖simplemost 

Loading...
SHARE