ការរកឃើញមួយទៀតដែលមិនធ្លាប់មានពីមុនត្រូវបានធ្វើឡើងដោយក្រុម​អ្នកវិទ្យាសាស្ត្រ ។ យោងតាមការសិក្សាថ្មីមួយ​ដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី​វិទ្យាសាស្ត្រ​ អ្នកជំនាញបាន​និយាយថាកន្លង​មក​មាន​ទឹក​នៅ​លើ​ព្រះចន្ទ​ គឺ​មាន​ប្រភព​មកពី​ផ្ទៃ​ខាង​ក្រោម​នៃ​ព្រះចន្ទ​។

ក្រុម​អ្នកវិទ្យាសាស្ត្រ​មិនបាន​ទៅ​ធ្វើ​ការរុករក​នៅ​ភពព្រះចន្ទ​ផ្ទាល់​តែ​ម្តង​នោះ​ទេ គឺពួកគេ​បាន​សិក្សាទៅលើកំទេច​ផ្កាយព្រះគ្រោះ​ដែល​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​ទ្វីប​អាព្រិចកាលពី​​១៣ឆ្នាំ​មុន ។ យោងតាមការសិក្សានោះលទ្ធផល​បាន​បង្ហាញ​ថាផ្កាយនោះ​មាន​ផ្ទុកទៅ​ដោយ​ជាតិ​រ៉ែ​ម្យ៉ាង​ដែលកកើតឡើងដោយមានចូលរួម​ពីសារធាតុទឹក ដែលមានន័យថាប្រហែល​ជា​មាន​ប្រភពទឹក​នៅ​ក្រោម​ស្រទាប់​នៃ​ភពព្រះចន្ទ។

ចំណែកការសិក្សាមួយទៀត ដែលត្រូវបាន​ធ្វើការបោះពុម្ភ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​ វិទ្យាសាស្ត្រ បាន​ពន្យល់​ពី​របៀប​ដែ​ល​ក្រុមអ្នក​ស្រាវជ្រាវ​រកឃើញ​ដាន​ moganite នៅ​ក្នុង​ផ្កាយព្រះគ្រោះ។

ការរក​ឃើញ​មួយនេះ​ គឺ​ធ្វើ​ដោយ​ក្រុមអ្ន​កវិទ្យាសាស្ត្រ​ជនជាតិ​ជប៉ុន​ដែល​ដឹកនាំ​ដោយ​លោក Masahiro Kayama ដែល​មក​ពី​ដេប៉ាតេម៉ង់​ផែនដី​និង​ភពវិទ្យាសាស្ត្រ​ នៃ​សកលវិទ្យាល័យតូហូគូ ។ លោក​ Kayama បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​ទៅកាន់ Space.com យ៉ាងដូច្នោះថា “នេះ​គឺជាលើកទីមួយ​ ដែលពួកយើង​អាច​បង្ហាញ​ភស្តុតាង​ថា​មាន​ទឹកកក​នៅ​ក្នុង​ Lunar material ” ។

Lunar material

រ៉ែ​ Moganite មាន​ជាតិទឹកពីព្រោះ​តែ​រ៉ែនោះ​កើត​ពី​រំហួត​ទឹក​ ដែលករណីនេះ​កើតមាន​នៅ​លើ​ស្រទាប់​ព្រះចន្ទ ។ ប៉ុន្តែ​នៅ​ក្នុង​ស្រទាប់​ក្រោម​នោះ​ទៀតទឹកទាំង​នោះ​មានទំរង់​ជាដុំទឹកកកពីព្រោះ​វានៅ​ឆ្ងាយពី​ពន្លឺ​ព្រះអាទិត្យ​ ។ តាម​អ្វីដែល​ពួក​គាត់​បាន​ពន្យល់​ រ៉ែ Moganite គឺ​កើតឡើង​ដោយ​មាន​វត្តមានរបស់​ទឹក ដែលជាភស្តុតាង​បង្ហាញ​ថាមានប្រភព​ទឹក​ច្រើននៅ​លើ​ឋាន​ព្រះចន្ទ។

ផ្កាយ​រណប Lunar Crater Observation និង Sensing Satellite ក៏បាន​រកឃើញ​ថា​មានទឹក​ក្នុង​រណ្តៅ​មួយ​នៅ​ក្បែរប៉ូល​ខាងត្បូង​របស់​ព្រះចន្ទដែរ​ ។ ហើយ​តាម​ការ​ស៊ើបអង្កេត​របស់​ជនជាតិឥណ្ឌា Chandrayaan-1 បាន​រកឃើញ​ភស្តុតាងស្រដៀងនេះ​ថា​មានទឹក​នៅក្នុង​ស្រទាប់​បរិយាកាស​របស់​ឋាន​ព្រះចន្ទ ។ ប៉ុន្តែ​លោក Kayama បាន​អះអាង​ថា​នៅ​មិនទាន់​មាន​ភស្តុតាង​ណាមួយបង្ហាញ​ថា​មាន​ទឹក​នៅស្រទាប់​កណ្តាល​និងទាប​នៅ​ឡើយ​ទេ។

គួរបញ្ជាក់​ផងដែរ​ថា Lunar meteorite (NWA2727) គឺ​ជា Lunar meteorite តែមួយ​គត់​ដែល​មាន​ជាតិរ៉ែ ​moganite ដែល​បាន​រកឃើញ​ដោយ​អ្ន​កវិទ្យាសាស្ត្រ​។

ផ្ទុយទៅវិញតារា​វិទូ​មួយចំនួនបាន​បង្ហាញគំនិតអវិជ្ជមានជ៉ំវិញការរកឃើញថានេះ​ប្រហែល​មកពី​ ឥទ្ធិពលអាចម៍ផ្កាយ​និង​ផ្កាយ​ដុះកន្ទុយ​ជាច្រើន​​ដែល​បាន​ហោះ​ឆ្លងកាត់​អស់រយៈពេល​រាប់ពាន់លានឆ្នាំច្រើនជាង ។ អ្នកជំនាញ​បាន​កត់​សម្គាល់ថាក្នុង​កំឡុង​ពេលនេះជាតិទឹក​មាន​ច្រើន​នៅ​លើផ្ទៃ​បរិយាកាសព្រះចន្ទ ។ ហើយ​នៅ​ចុង​បញ្ចប់​នោះវា​​បាននៅ​ជាប់​ទៅ​នឹង​ព្រះចន្ទ​នៅ​ពេល​ដែលវា​ចុះ​ត្រជាក់ ។ នៅពេលនោះអាចម៍ផ្កាយ​និង​ផ្កាយ​ដុះកន្ទុយប៉ះនឹង​ឋាន​ព្រះចន្ទបានបន្សល់​ថ្មដែលមាន​ជាតិទឹក​ទៅ​ក្នុង​លំហអាកាសនិង​ភពផែនដី ។

ឯអ្នកវិទ្យាសាស្ត្រមួយក្រុមទៀតក៏បានអះអាងផងដែរថា ​​ជាតិ​រ៉ែ Moganite ក៏មិន​មែន​មាន​ប្រភព​នៅលើ​ភពផែនដី​ដែរ ពីព្រោះ​តែ​យោងតាមបាតុភូត​អាកាសធាតុ​ដី ជាង​នេះទៅទៀតរ៉ែ​ ​moganite គឺ​បានត្រូវ​បានរកឃើញ​នៅក្នុង​ទ្វីប​អាព្រិច ដែលជា​តំបន់​ដែល​ខ្វះ​ប្រភពទឹក ដូចនេះជាជាអ្វីដែលយើងត្រូវសិក្សាបន្ត។ ដើម្បី​យល់ឱ្យ​ច្បាស់​ថាមាន​ជាតិទឹក​ប៉ុន្មាននៅក្រោម​ស្រទាប់​នៃផ្ទៃ​ព្រះចន្ទ​ បេសកម្មរុករកឋានព្រះចន្ទថ្មីមួយគួរតែត្រូវធ្វើឡើង ។

ចំណែកឯភូគព្ភវិទូ ២ រូបគឺលោក Gizmodo និង​លោក Noah Petro បានលើកឡើងនៅក្នុងកិច្ចសំភាសមួយយ៉ាងដូច្នោះថា យើងគួរតែយកគំរូថ្ម​ឋានព្រះចន្ទដែលបាន​យក​មក​ភពផែនដី​តាម​រយៈ​បេសកកម្ម​អាប៉ូឡូ ទៅ​ធ្វើ​ការ​សិក្សា​ដោយ​ប្រើវិធីសាស្ត្រ​ថ្មីដើម្បី​រក​វត្តមាន​របស់​ជាតិ​រ៉ែ Moganite ។ លោក​ Petro បន្តថា​គ្រាន់តែរកឃើញជាតិ​ Moganite នៅ​លើ Lunar Meteorite ហើយអះអាងថាព្រះចន្ទមានទឹក ហាក់បង្ហាញ​ថា ការយល់​ដឹង​អំពី​ផ្ទៃ​ឋាន​ព្រះចន្ទរបស់ក្រុមអ្ន​កវិទ្យាសាស្រ្ត​ទាំងនោះគឺនៅមានកម្រិត ។

 

ដកស្រង់ ៖ Ancientcode