LF LC គឺជាគំរូរថយន្តស្ព័រដ៏ប្រណីតមួយរបស់ក្រុមហ៊ុនផលិតរថយន្តប្រណិតរបស់ជប៉ុន Lexus ដែលស្ថិតនៅក្រោមក្រុមហ៊ុនមេ Toyota ។

បច្ចុប្បន្ននេះ LF LC កំពុងតែស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍នៅឡើយទេ ហើយក្រុមហ៊ុនក៏មិនទាន់បញ្ជាក់ពីកាលបរិច្ឆេតដែលវានឹងមានវត្តមាននៅក្នុងទីផ្សារផងដែរ គ្រាន់តែអ្នកវិភាគជាច្រើនបានលើកឡើងថា ក្រុមហ៊ុនមួយនេះអាចនឹងបញ្ចេញលក់វាក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខ ។

 

បើមើលតាមរូបរាងរបស់ LF LC យើងអាចនិយាយបានថាវាពិតជាសាកសមនឹងក្លាយជារថយន្តសេដាន់ស្ព័រដ៏ប្រណិតណាស់ ដោយសារតែការរចនារូបរាងមានភាពទាក់ទាញ និងទំនើបទាន់សម័យ ។ ជាមួយនឹងចង្កៀងបំភ្លឺផ្លូវបែបស៉ិចស៉ី (ភ្នែក ៣ ) អមជាមួយនឹងភ្លើងស៉ីញ៉ូប្រដេញរូបរាងជាចំណិតខែ ជាមួយនឹងប៉ាណា (Grill) បែបសំណាញ់ថ្មី បានធ្វើឲ្យមុខរបស់រថយន្តនេះកាន់តែមានអំណាច និងស៉ិចស៉ីបំផុត ។

 

ងាកមកមើលអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺរចនាទ្វាបួនដែលមើលមួយភ្នែតច្រលំទ្វា ២ នេះតែម្ដង ដែលធ្វើឲ្យវាមើលទៅហាក់ដូចជារថយន្តស្ព័រជាងរថយន្តសេដាន់ ។ ជាងនេះទៅទៀតទ្វាទាំង ៤ របស់រថយន្តនេះគឺគ្មានដៃទ្វានោះទេ ដោយ Lexus នឹងប្រើប្រាស់បច្ចេកវិទ្យាថ្មីដែលមិនត្រូវការទ្វាសម្រាប់ទាញបើកនោះទេ (ប៉ុន្តែគេមិនបានបង្ហើបថាបច្ចេកវិទ្យានោះដំណើរការយ៉ាងដូចម្ដេចនៅះទេ) ។

ចំណែកឯផ្នែកខាងក្រោយក៏មិនអន់នោះដែរ ដោយវាត្រូវរចនាជាមួយរូបរាងបែបថ្មី ជាមួយនឹងភ្លើងស្ដុបពណ៌ក្រហមលក្ខណៈជាខ្សែប្រដេញស្ទើរពេញផ្ទៃខាងក្រោយ អមជាមួយនឹងក្រូមពណ៌ប្រាក់ភ្លឺរលោងខ័ណចែកនៅចន្លោះកណ្ដាល ដែលធ្វើឲ្យវាកាន់តែមានភាពទាក់ទាញ និងស៉ិចស៉ីហួសពីការំពឹងទុក ។

ផ្ទៃខាងក្នុងរបស់រថយន្តមួយនេះក៏ប្រណិតមិនធម្មតាដែរ ដោយតាបឡូត្រូវបានគ្រប់ដណ្ដប់ស្ទើរតែពាសពេញទៅដោយស្បែកប្រណិត ជាមួយនឹងអេក្រង់បង្ហាញដំណឹងដែលមានផ្ទៃធំទូលាយ ដូចជារថយន្តសម័យកាលអនគតក្នុងរឿងវិទ្យាសាស្ត្រអីញ្ចឹង ហើយសូម្បីតែកៅអីអង្គុយក៏មើលទៅមានផាសុខភាព និងពោរពេញដោយប្រណិតភាពផងដែរ ។ ឯកៅអីខាងក្រោយគឺ ឌីហ្សាញមកបែប Hightlcass ឬ Businesslcass ដែលតម្រូវសម្រាប់តែមនុស្សពីរនាក់អង្គុយតែប៉ុនណោះ ។

អ្វីដែលកាន់តែពិសេសម្រាប់រថយន្តមួយនេះគឺ វានឹងប្រើប្រាស់ម៉ាស៉ីនប្រព័ន្ធ Fuel Cell ដែលជាប្រភេទម៉ាស៉ីនប្រើប្រាស់ អ៊ីដ្រូសែន ហើយទាញយកអុកស៉ីសែនពីបរិស្ថានជ៉ំវិញបូកបញ្ចូលគ្នាបំឡែងជាថាមពលអគ្គិសនី ហើយបំភាយចេញមកវិញជាទឹក ជាងនេះទៀតម៉ាស៉ីនប្រភេទនេះក៏ភ្ជាប់មកជាមួយនឹងប្រព័ន្ធហាយប្រ៊ីដផងដែរ ដែលធ្វើឲ្យវាក្លាយជារថយន្តដែលមហាសន្សំសំចៃ និងមិនប៉ះពាល់បរិស្ថានដូចទៅនឹង Toyota Mirai ផងដែរ ។

ទស្សនាវីដេអូខ្លះទាក់ទងនឹងរថយន្ត Lexus LF FC :

ទស្សនាពីរូបរាងខាងក្រៅ ៖

ទស្សនាពីរូបរាងខាងក្នុង និងបច្ចេកវិទ្យារបស់វា ៖

 

សម្រាប់អ្នកដែលមិនទាន់យល់ពីដំណើរការម៉ាស៉ីន Fuel Cell អាចទស្សនាវីដេអូខាងក្រោមនេះបាន ៖

អត្ថបទដោយ ៖ បញ្ញា
ឯកសារយោង ៖ Lexus

Loading...