ជាទូទៅនៅពេលគេនិយាយពីតារាហូលីវូដ គេប្រាកដជាសរសើរពីជីវិតដ៏ពិសេសរបស់តារាទាំងនេះដែលអាចរកប្រាក់ចំណូលបានជាច្រើន មានកិត្តិយស ភាពហ៊ឺហា និងកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើពិភពលោក ប៉ុន្តែតាមការពិតទៅ នៅពីក្រោយជីវិតដែលមនុស្សគ្រប់គ្នាមើលឃើញ តារាហូលីវូដជាច្រើនបានជួបនូវរឿងរ៉ាវ ឬធ្វើនូវរឿងរ៉ាវមួយចំនួន​ដែលអ្នកគ្រប់គ្នាបានដឹងហើយ អាចនឹងប្តូរការគិតរបស់ខ្លួនកន្លងមកទៅលើតារាហូលីវូដ។

10. ការជួលអ្នកលួចតាមថតរូបតារា

នៅឆ្នាំ២០១៦ អ្នកថតរូបម្នាក់បានទម្លាយឱ្យដឹងថា តារាជាច្រើនបានជួល ឬទំនាក់ទំនងជាមួយអ្នកលួចតាមថតរូបតារា (Paparazzi) ដើម្បីថតរូបរបស់ខ្លួន​ ឬពិនិត្យមើលរូបថតរបស់ខ្លួន ឬកែរូបថតរបស់ខ្លួនឱ្យល្អជាមុនសិន ទើបបញ្ជូនរូបទាំងនោះទៅកាន់ទស្សនាវដ្តីឱ្យចុះបង្ហាញរូបថតខ្លួនជាមួយនិងព័ត៌មាន។

9. ការប្រើប្រាស់សារធាតុខុសច្បាប់

ពេលខ្លះ គេឱ្យតារាសម្តែងប្រុស ឬតារាសម្តែងស្រីប្រើថ្នាំខុសច្បាប់ ឬខុសសីលធម៌ដើម្បីជួយឱ្យការសម្តែងចេញមកបានល្អ។ Tinseltown ត្រូវបានគេនិយាយជាទូទៅថាជាសារធាតុដែលគេឱ្យតារាប្រើ។ ជាមួយគ្នានេះ តារាសម្តែងប្រុស Dennis Quaid បានលាតត្រដាងឱ្យដឹងថា លោកញៀននឹងកូកាអ៊ីន (Cocaine) ស្រដៀងអាភៀន មុនពេលដែលលោកក្លាយជាតារាដ៏ល្បី ហើយលោកក៏បាននិយាយថា ថ្នាំនេះត្រូវបានដាក់បញ្ចូលក្នុងថវិការរបស់ភាពយន្ត សម្រាប់ឱ្យលោកប្រើដើម្បីអាចឱ្យលោកសម្តែងបានល្អ។ សូម្បីតែលោក Jack Nicholson ក៏បាននិយាយថា លោកបានប្រើប្រាស់ថ្នាំដែរនៅក្នុងកិច្ចសម្ភាសន៍នៅឆ្នាំ១៩៨០។

8. ការយកតារាដែលមានរឿងមិនល្អមកផ្សព្វផ្សាយជាសាធារណៈ

នៅឆ្នាំ២០១៤ Kanye West និង Kim Kardashian មានរឿងមិនល្អពាក់ព័ន្ធនឹងការឈ្លោះគ្នាដើម្បីបានថត ប៉ុន្តែទស្សនាវដ្តីមួយបានសម្រេចជ្រើសអ្នកទាំងពីរមកដាក់នៅក្របមុខទស្សនាវដ្តី ទោះបីមានការគម្រាមពីអ្នកអានថានិងលែងគាំទ្រទស្សនាវដ្តី។ ទីបំផុត ចំណុចនេះបែរជាធ្វើឱ្យទស្សនាវដ្តីកាន់តែល្បីខ្លាំងទៅវិញ។ នៅក្នុងពិភពការកម្សាន្ត ការទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនគឺជារឿងចាំបាច់ ទោះបីពេលខ្លះជារឿងមិនល្អក៏ដោយ។

7. បញ្ហាការញុំាអាហារ

សម្ពាធដែលតម្រូវឱ្យតារាហូលីវូដមានសម្រស់ស្អាត រូបរាងស្គមស្អាត បានជំរុញឱ្យតារាមួយចំនួនមានបញ្ហាការញុំាអាហារ។ តារាសម្តែងស្រី Naomi Watts បានលាតត្រដាងឱ្យដឹងថា នាងត្រូវបង្អត់អាហារខ្លួនឯងដើម្បីត្រៀមលក្ខណៈឱ្យមានរូបរាងស្អាតនៅលើកម្រាលព្រំក្រហម និងធ្វើជាតារាម៉ូដែល ហើយខាងភ្នាក់ងារបាននិយាយថា ប្រសិនបើនាងស្រកទម្ងន់បន្តិច គេនឹងហ៊ានចំណាយលើនាងបន្ថែមទៀត។

6. Casting Couch មានជាច្រើនទសវត្សមកហើយ

Casting Couch នេះជាពាក្យសំដៅលើតារាដែលយកខ្លួនទៅបម្រើផ្លូវភេទដើម្បីអាចក្លាយជាតួសម្តែងអ្វីមួយ។​ ជាក់ស្តែងតារាសម្តែងហូលីវូដស្រីម្នាក់បានបង្ហើបឱ្យដឹងថា នៅពេលគេអញ្ជើញនាងទៅបង្ហាញខ្លួន នាងពិតជារំភើបមែនទែន ប៉ុន្តែពេលទៅដល់នាងបែរជាជួបនឹងរឿងនេះទៅវិញ។

5. Mafia (ក្រុមអ្នកលេង)

មានពាក្យចចាមរ៉ាមថា មានក្រុមអ្នកលេងឈ្មោះ Mickey Cohen គ្រប់គ្រងហូលីវូដជាសម្ងាត់។ នៅឆ្នាំ១៩៥០ ទស្សនាវដ្តី Life បានចុះផ្សាយ “Trouble in Los Angeles” ដែលផ្តោតលើ Cohen និងក្រុមរបស់លោកដែលគ្រប់គ្រងឧស្សហកម្មភាពយន្តនេះ។

4. Fixer អាចដោះស្រាយគ្រប់យ៉ាង

តារាត្រូវជៀសឱ្យឆ្ងាយពីបញ្ហា និងមានអាជីពដែលជោគជ័យដោយមិនមានរឿងអាស្រូវអ្វីទាំងអស់ ប៉ុន្តែជាក់ស្តែងពួកគេតែងជួបនឹងបញ្ហា និងស្ថានភាពអួរអាប់ក្នុងអាជីពដែលពួកគេមិនអាចដោះស្រាយបាន។ ដូចនេះពួកគេតែងហៅរក Fixer ដូចជាMichael Sitrick ដើម្បីជួយពួកគេ ដែលគេជាអ្នកមានទេពកោសល្យក្នុងបង្វែររឿងរ៉ាវអវិជ្ជមានរបស់តារាឱ្យទៅជារឿងវិជ្ជមានវិញ។

3. ភាពចាស់

នេះជាចំណុចសំខាន់មួយនៅក្នុងពិភពហូលីវូដ ដោយតារាស្រីមួយចំនួនយល់ថាពួកគេត្រូវលាក់បាំងអាយុពិតរបស់ខ្លួន។ ជាក់ស្តែងតារាសម្តែងស្រីម្នាក់ឈ្មោះ Junie Hoang បានប្តឹងវេបសាយមួយដែលបានបង្ហាញនូវអាយុពិតរបស់នាង។

2. ការកុហក

តារាចំណាយពេលភាគច្រើននៃជីវិតរបស់ខ្លួនលើការសម្តែងភាពយន្ត ដូចនេះហើយគេច្រើននៅឆ្ងាយពីដៃគូរបស់គេក្នុងពេលដ៏យូរ ហើយភាគច្រើននៅក្បែរអ្នកសម្តែងរួមគ្នា។ វាមិនមែនជារឿងចម្លែកទេ ដែលតារាមួយចំនួនមានចំណុចទន់ខ្សោយ និងពេលវេលាដែលពួកគេទន់ខ្សោយ ហើយចាប់ផ្តើមកុហក ហើយក្រោយមកក៏ក្លាយជារឿងអាស្រូវ រហូតដល់ពេលខ្លះត្រូវបែកបាក់ទំនាក់ទំនងស្នេហា ឬអាពាហ៍ពិពាហ៍។

1. បញ្ហារឿងកូន

គេពិតជាមានការភ្ញាក់ផ្អើលនៅពេលដឹងថា Eva Mendes បានលាក់បាំងនូវកូនរបស់ខ្លួនពីសាធារណជន និងសារព័ត៌មាន តែការពិតចំណុចនេះក៏កើតមានចំពោះតារាផ្សេងទៀតដែរ ដែលពេលខ្លះធ្វើឱ្យកូនមិនស្គាល់គ្នា និងមិនស្គាល់ពីអត្តសញ្ញាណរបស់គ្រួសារខ្លួនច្បាស់លាស់។

ប្រភព៖ Listverse