ប្រទេសចិនគឺជាប្រទេសមួយដែលក្រុមហ៊ុនជាច្រើនចាត់ទុកជាទីផ្សារដ៏ធំបំផុតរបស់ពិភពលោកដោយសារតែចំនួនប្រជាជនដ៏ច្រើនលើសលប់របស់ប្រទេសមួយនេះ ។

មិនខុសពីក្រុមហ៊ុនដទៃ Marvel និង Walt Disney បានដាក់ការរំពឹងខ្ពស់ក្នុងការកើបចំណូលដ៏ច្រើនសន្ធឹកសន្ធាប់នៅលើទឹកដីដែលមានអាយុកាលយូរបំផុតមួយនៅក្នុងលោកមួយនេះក្នុងការចាក់បញ្ចាំងខ្សែភាពយន្ត Avengers: Infinity War ។ មិនខុសពីការរំពឹងទុក ត្រឹមតែការចាក់ផ្សាយត្រឹមតែមួយថ្ងៃផលិតកម្មយក្សមួយនេះបានរកចំណូលបានរហូដល់ទៅ ៦៦ លានដុល្លារ ដែលជាចំណូលដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់បំបែកកំណត់ត្រាទៀតផង ។

ទន្ទឹមនឹងការគាំទ្រខ្សែភាពយន្តវីរបុរសបែបច្នៃប្រឌិតដែលដកស្រង់ចេញពីសៀវភៅរឿងមួយនេះ ប្រជាជនចិនក៏បានដាក់រហ័សនាមថ្មីទៅឲ្យតួអង្គវីរបុរសនៅក្នុងខ្សែភាពយន្តនេះផងដែរ ហើយខាងក្រោមនេះគឺជារហ័សនាមទាំងនោះ ។

Captain America: កាពីទែនទ្រូងធំ

 

Spiderman: មនុស្សសត្វល្អិត 

Hulk: កន្ធាត់បៃតង

Thor: លោកបងញញួរ

Iron Man: កំប៉ុងដែក

Black Widow: អ្នកបងមេម៉ាយ

Hawkeye: បក្សីកន្ធាត់

ហើយពួកគេក៏បានហៅក្រុម Avengers ថា សហព័ន្ធនារី ផងដែរ

ប្រភព ៖ variety

Loading...
SHARE