DeadPool គឺជាខ្សែភាពយន្តដ៏ល្បីមួយរបស់ក្រុមហ៊ុន Marvel សហការជាមួយនឹង 20th Century Fox ដែលខ្សែភាពយន្តនេះរៀបរាប់ពីដំណើរជីវិតរបស់វីរបុរសកំពូលកូរ កំពូលដុត និងមានស្នៀតប្រយុទ្ធដ៏ជំនាញ ហើយក្នុងភាគទី១ដែលចេញកាលពីឆ្នាំ២០១៦ វាកើបប្រាក់ចំណូលបានដល់ទៅ 783.1លានដុល្លារឯណោះ ។

យ៉ាងណានៅថ្ងៃទី១៧ឧសភាខាងមុខនេះខ្សែភាពយន្ត DeadPool2 នឹងចាប់ផ្ដើមចាក់បញ្ចាំងតាមរោងភាពយន្តទំនើបនានានៅក្នុងប្រទេសកម្ពុជាយើងហើយ ដែលធ្វើអោយហ្វេនៗជាច្រើនរង់ចាំយ៉ាងអន្ទះជាពិសេសក្រោយបានមើលឈុត Trailer មួយចំនួន ។

ដោយឡែកកាលពីម្សិលមិញនេះនៅលើផេករបស់អតីតតារាបាល់ទាត់អង់គ្លេសដ៏ល្បីគឺ David Beckham បានបង្ហោះវីដេអូមួយ ដែលជាវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មរឿង Deadpool 2 ដែលជាការចូលរួមសម្ដែងដោយអតីតកីឡាករបាល់ទាត់ដ៏ល្បីល្បាញរូបនេះជាមួយនឹងលោក Ryan Reynolds (Deadpool) ។

នៅក្នុងវីដេអូនោះ បានចាប់ផ្ដើមដោយ Beckham អង្គុយទស្សនាវីដេអូរបស់ DeadPool ប៉ុន្តែពេលទស្សនានោះស្រាប់តែ Deadpool បាននិយាយពាក្យឌឺដងមួយចំនួនដាក់គាត់ បន្តិចក្រោយមក Deadpool ក៏បានផ្ញើសារមកកាន់គាត់ដើម្បីស៉ំទោស ប៉ុន្តែគាត់មិនបានឆ្លើយតបនោះទេ ។ ក្រោយពី Beckham មិនបានឆ្លើយតបសារ ក៏ស្រាប់តែលឺសម្លេងគោះទ្វារហើយពេលបើកក៏មានវត្តមាន DeadPool ដោយមាននំនិងទឹកដោះគោនៅនឹងដៃ ហើយគេបាននិយាយសុំទោស ប៉ុន្តែត្រូវ Beckham បិទទ្វារមិនឆ្លើយតប ហើយ Deadpool ក៏ព្យាយាមធ្វើរឿងជាច្រើនដើម្បីជាការស៉ំទោស ប៉ុន្តែ Beckham នៅតែបន្តបិទទ្វាមិនទទួលយកការស៉ំទោស ។ រហូតដល់ …

ចង់ដឹងថារហូតដល់ពេលណា សូមទស្សនាវីដេអូទាំងអស់គ្នា ៖

Deadpool 2

Meeting with an old friend…Ryan Reynolds #Deadpool2

Posted by David Beckham on Thursday, May 10, 2018

យ៉ាងណាចំណុចគួរអោយចាប់អារម្មណ៍ទៀតនោះគឺក្រៅផ្សព្វផ្សាយភាពយន្ត DP2 វាក៏បានផ្សព្វផ្សាយពីបាល់ទាត់ World Cup នៅរុស្សីដែលនិងចាប់ផ្ដើមនៅខែមិថុនាខាងមុខនេះផងដែរ ដោយក្នុងនោះ DeadPool បានពាក់អាវកីឡាបាល់ទាត់ជម្រើសជាតិកាណាដា (ជាប្រទេសកំណើតរបស់តារាសម្ដែង Ryan Reynolds) រួមជាមួយសំបុត្រ២សន្លឹកផងដែរ ។

Loading...
SHARE