ចំណេះដឹងគឺមិនដែលចេះបញ្ចប់នោះទេ ទោះជាអ្នកបានអានសៀវភៅច្រើនឬតាមដានពត៌មានច្រើនក៏ដោយ តែយ៉ាងណាអានច្រើនអ្នកប្រាកដជាស្គាល់ច្រើន ដឹងច្រើន ទោះជាវាចាំបាច់ឬមិនចាំបាច់ក៏ដោយ ហើយថ្ងៃនេះយើងខ្ញុំសូមលើកយកចំណេះដឹងមួយចំនួនដែលអ្នកប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ឬមិនធ្លាប់បានដឹងពីមុនមក ។

លាតបាតដៃសន្ធឹងអ្នកអាចស្មានដឹងពីពីរង្វាស់មុំប្រហាក់ប្រហែលបាន

ទឹកមាត់ដែលបៀមអាចបំបាត់ការឈឺចាប់លឿនជាងថ្នាំដែលមានសារធាតុ Morphin ទៅទៀត ( ដែលគេអោយឈ្មោះថា Orpiorphin )

នៅពេលក្ដាប់ដៃអ្នកអាចរាប់ពីខែដែលដាច់ត្រឹមថ្ងៃ៣០និងថ្ងៃ៣១ លើកលែខែកុម្ភៈដែលមានត្រឹម២៨ឬ២៩ថ្ងៃ

ពណ៌ហាមឃាត់ដែលខួរក្បាលអ្នកមិនអាចស្រមៃចេញគឺ ក្រហមនិងបៃតង ខៀវនិងលឿង ។ ពេលអ្នកសាកល្បងស្រមៃរកពណ៌ខៀវនិងលឿងខួរក្បាលអ្នកនិងបង្ហាញចេញពណ៌បៃតងមិនខាន ។

នៅក្នុងអាយុ៦០ឆ្នាំអ្នកនិងបាត់បង់សមត្ថភាពនៃការបែងចែករសជាតិដល់ទៅពាក់កណ្ដាល

ច្រមុះអ្នកមិនអាចដឹងពីក្លិននោះទេពេលអ្នកំពុងគេងលក់

មនុុស្សមួយចំនួនប្រហែលគិតថាភ្លើងស្ដុបមានទំហំតូចប៉ុណ្ណោះ ប៉ុន្តែច្បាស់ណាស់វាធំជាងអ្វីដែលអ្នកធ្លាប់គិត

អាយុរបស់អ្នកគឺជាចំនួនតួរលេខដែលវិលជុំវិញព្រះអាទិត្យ

ពពកធម្មតាជាមធ្យមមានទម្ងន់ប្រហែល៥០០តោន ( ប្រហែលដំរីមាឌមធ្យម១០០ក្បាល ) ដោយឡែកពពកខ្មៅដែលបម្រុងនិងភ្លៀងគឺមានទម្ងន់ប្រហាក់ប្រហែលដំរី២០០,០០០ក្បាល នេះជាទំហំដែលអ្នកវិទ្យាប៉ានស្មានតាមទំហំនិងបរិមាណទឹកដែលមាន

នៅក្នុងឆ្នាំ ១៩៩១ លោក Scott Feld បានឃើញថាមិត្តភក្ដិរបស់អ្នកតែងតែមានមិត្តច្រើនជាងអ្នក យ៉ាងណាការរកឃើញគេអោយឈ្មោះថា Friendship paradox ( ប្រិយមិត្តក៏អាចអានពី Friendship paradox ដោយចុចនៅទីនេះ )

អ្នកដែលកើតក្នុងអំឡុងឆ្នាំ១៩៩០ គឺរស់នៅក្នុង២សហវត្សន៍ ២សតវត្ស ហើយ៣ទស្សនវត្ស អាយុមិនទាន់គ្រប់៣០ឆ្នាំនៅឡើយទេ

ប្រភព ៖ ប្រាយសាយ

Loading...