មនុស្សជាច្រើនស្គាល់អត្តចរិតអ្នកដ៏ទៃច្បាស់ជាង អត្តចរិតរបស់ខ្លួនឯងទៅទៀត។ តាមទ្រឹស្ដីចិត្ត​វិទ្យាមាន​មធ្យោ​បាយមួយចំនួនដើម្បីរៀន និងស្គាល់ពីខ្លួនយើងបានយ៉ាងច្បាស់។ ការស្គាល់នូវអត្តចរិត​របស់​យើង​បាន​ច្បាស់ វាមិនត្រឹមតែផ្ដល់ទំនុកដល់ខ្លួនយើងទេ តែវាបានជារំលឹក និងដាស់តឿនយើង នៅពេល​យើង​ភ្លេច​ខ្លួនក្នុងការធ្វើអ្វីមួយដោយធ្វេសប្រហែស។

១.

ប្រសិនបើអ្នកគិតថា អាកប្បករិយារបស់ស្រ្តីរូបទី១ ជាអ្នកទទួលបានជោគជ័យជាងគេបំផុត មានន័យ​ថា​ អ្នកជា​មនុស្ស​ដែល​មានទំនុកចិត្ត និងចូល​ចិត្ត​ប្រឈម​ជាមួយនឹងបញ្ហា។ អ្នកហ៊ានប្រឈម​ជា​មួយ​នឹង​បញ្ហា​ទាំងនោះ ប្រកប​ដោយភាព​សុទ្ធិដ្ឋិនិយម សមាន​ចិត្តនិយម និងប្រកបដោយភាពទំនុកចិត្តខ្ពស់។

 

 

២.

អកប្បកិរិយាទី២ មានន័យថា​​ អ្នកជាមនុស្សមានមនោសញ្ចេតនាច្រើន ។  ហើយ អ្នកចូល​ចិត្តយក​មនោ​សញ្ចេតនាដើម្បីដោះស្រាយបញ្ហានានា ជាជាងការ​វិភាគរក​ហេតុផលត្រឹមត្រូវ។

៣.

អាកប្បកិរិយាទី៣មានន័ថា  អ្នកគឺជាមនុស្ស​ដែលចូលចិត្តស្ដាប់ហេតុផល​និងចូលចិត្តវិភាគអ្វី​គ្រប់យ៉ាង​ដើម្បី​ឲ្យដឹងបានលម្អិតមុនពេលចាប់ផ្ដើមសម្រេចចិត្តធ្វើអ្វីមួយ។ ដោយសារតែដូច្នេះហើយអ្នកត្រូវ ចំណាយ​​ពេលយូរដើម្បីធ្វើការ​សម្រេចចិត្តប៉ុន្តែការសម្រេចចិត្តដែលអ្នកធ្វើគឺតែងតែត្រឹមត្រូវ។

៤.

អាកប្បកិរិយាទី៤ មានន័យថា អ្នកជាមនុស្សមិនសូវមានមហិចតាទេ តែអ្នកអាចដឹងពី​សមត្ថភាពរបស់​អ្នក​ថា​តើអាចសម្រេចបានកម្រិតណា។ អ្នកតែងតែព្យាយាម និងតស៊ូក្នុងសម្រេចគោលដៅរបស់អ្នក។ អ្នកជា​មនុស្សជំនះគ្រប់ឧបស័គ្គដោយគិតថាអ្វីៗគ្រប់យ៉ាងអាចទៅរួច ប្រសិនបើមានការព្យយាម។ អ្នកជា​មនុស្ស​មិនចូលចិត្តអភិវឌ្ឍសមត្ថភាពខ្លួន តែមិនចូលចិត្តប្រឈមនឹងបញ្ហាទេ។

ដកស្រង់៖Brightside  

 

SHARE