ជាទូទៅមនុស្សម្នាក់ៗមានសាសនាដែលខ្លួនគោរពប្រតិបត្តិតាម លើកលែងតែមនុស្សមួយចំនួនដែលមិនគោរពសាសនាណាមួយជាក់លាក់។ ជាមួយគ្នានេះ នៅលើពិភពលោកយើងមានសាសនាជាច្រើន ទាំងសាសនាធំ (មានមនុស្សគោរពប្រតិបត្តិតាមច្រើន) និងសាសនាតូច (មានមនុស្សគោរពដើរតាមតិច)។ ដូចនេះ ពេលនេះសូមបង្ហាញនូវសាសនាដែលត្រូវបានចាត់ទុកថាជាសាសនាធំៗក្នុងពិភពលោកដោយសារមានអ្នកគោរពប្រតិបត្តិតាមច្រើនជាងគេ ដូចខាងក្រោម។

១០. សាសនាសិនតូ (Shintonism)

នេះជាសាសនាដ៏ល្បីមួយក្នុងចំណោមសាសនានៃប្រទេស និងប្រជាជនជប៉ុន។ នៅលើពិភពលោក សាសនានេះមានអ្នកគោរពប្រតិបត្តិប្រហែល ៤លាននាក់ ស្មើនឹង​ ០,០១% នៃប្រជាជនសរុបក្នុងពិភពលោក។

៩. សាសនាជេននិយម (Jainism)

នេះជាសាសនាចំណាស់មួយរបស់ប្រទេស និងប្រជាជនឥណ្ឌា។ នៅលើពិភពលោក សាសនានេះមានអ្នកគោរពប្រតិបត្តិប្រហែល ៤,៥លាននាក់ ស្មើនឹង ០,០៦%នៃប្រជាជនសរុបក្នុងពិភពលោក។

៨. សាសនាខុងជឺ (Confucianism)

សាសនានេះមានប្រភពនៅក្នុងប្រទេសចិន ដោយបច្ចុប្បន្នមានអ្នកគោរពប្រតិបត្តិតាមប្រហែល ៧លាននាក់ ស្មើនឹង០,១%នៃប្រជាជនសរុបក្នុងពិភពលោក។

៧. សាសនា Bahaism

នេះជាសាសនាដែលមានអ្នកគោរពប្រតិបត្តិតាមប្រហែល ៨លាននាក់ ស្មើនឹង០,១៥%នៃប្រជាជនសរុបក្នុងពិភពលោក។

៦. សាសនា Judaism

សាសនានេះមានអ្នកគោរពប្រតិបត្តិតាមប្រហែល ២០លាននាក់ ស្មើនឹង០,៣% នៃប្រជាជនលើពិភពលោកសរុប។

៥. សាសនា Sikhism

សាសនានេះមានអ្នកគោរពប្រតិបត្តិតាមប្រហែល 3០លាននាក់ ស្មើនឹង០,៤% នៃប្រជាជនលើពិភពលោកសរុប។

៤. សាសនាព្រះពុទ្ធ

សាសនានេះមានអ្នកគោរពប្រតិបត្តិតាមប្រហែល ៤០០លាននាក់ ស្មើនឹង៧% នៃប្រជាជនលើពិភពលោកសរុប។

៣. សាសនាហិណ្ឌូ (Hinduism)

នេះជាសាសនាដែលមានប្រភពកំណើតក្នុងប្រទេសឥណ្ឌា និងដែលមានអ្នកគោរពប្រតិបត្តិតាមប្រហែល ១ពាន់លាននាក់ ស្មើនឹង១៥%នៃប្រជាជនសរុបក្នុងពិភពលោក។

២. សាសនា អ៊ីស្លាម

សាសនានេះមានអ្នកគោរពប្រតិបត្តិតាមប្រហែល ១,៧ពាន់លាននាក់ ស្មើនឹង២៣%នៃប្រជាជនសរុបក្នុងពិភពលោក។

១. សាសនាគ្រិស្ត

នេះជាសាសនាដែលធំជាងគេក្នុងពិភពលោក ដោយអ្នកមានគោរពប្រតិបត្តិតាមរហូតដល់ទៅ ២,៥ពាន់លាននាក់ ស្មើនឹង ៣២%នៃប្រជាជនសរុបក្នុងពិភពលោក។

ប្រភព៖ The Daily Records

Loading...
SHARE