កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ខ្ញុំ​​សង្កេត​ឃើញ​ថា គេហទំព័រ​សារព័ត៌មានមួយ​​បាន​ចុះ​ផ្សាយ​នូវ​អត្ថបទ​មួយ(​​ដែល​ខ្ញុំ​សូម​មិន​បង្ហាញ​ឈ្មោះ​គេហទំព័រ​នោះ​ក៏​ដូចជា​ចំណង​ជើង​អត្ថបទ) ដែល​នៅ​ក្នុង​អត្ថបទ​បាន​លើក​យក​នូវ​ចំនួន​តួលេខ ៧ កោដិ​មក​​ប្រើប្រាស់​និង​បាន​បញ្ជាក់​បន្ថែម​​ថា ៧ កោដិ​នោះ​ស្មើរ​នឹង ៧០ លាន ។

ដោយសារ​បែប​នោះហើយ​មាន​លេង​ Facebook ខ្លះ​បានទៅ​បញ្ចេញ​មតិ​បែប​​មិន​យល់​ស្រប់​ថា ការពិត​ ៧ កោដិ ស្មើរ​នឹង ៧០០០ លាន ព្រោះ ១ កោដិ​ស្មើរ ១០០០ លាន ឯ​លេង​ Facebook ខ្លះ​ក៏​បាន​បញ្ចេញ​មតិ​បែប​ផ្ទុយ​នឹង​សារព័ត៌មាន​នោះ​ក៏​ដូចជា​អ្នក​ដែល​ថា ៧ កោដិស្មើរ ៧០០០ លាន​ថា ការ​ពិត​ ៧ ​កោដិ​ស្មើរ​នឹង ៧០០ លាន ។

ជាមួយ​គ្នា​នេះ​ដែល​ក៏​មាន​អ្នក​បញ្ចេញ​មតិ​បែប​យល់​ស្រប់​នឹង​ការ​ចុះ​ផ្សាយ​នោះ​ថា ៧ កោដិ​ស្មើរ​នឹង ៧០ លាន​ពិត​ជា​ត្រឹម​ត្រូវ​ ដោយ​បាន​លើក​យក​វចនានុក្រម​សម្ដេចជួន ណាត​មក​ធ្វើ​ជា​អំណះអំណាង​ទៀត​ផង ប៉ុន្តែ​ប៉ុណ្ណឹង​នៅ​មិន​ទាន់​ចប់​នោះ​ទេ ១ កោដិ​ស្មើរ​ប៉ុន្មាន​នូវ​តែ​ធ្វើ​ឲ្យ​ដែល​មាន​​ការ​ភ័ន្ត​ច្រលំ​ជជែក​គ្នា​បែក​ផ្សែង​ដដែល។

ការ​ពិត​ ៧ កោដិ​ស្មើ​ប៉ុន្មាន​ឲ្យ​ប្រាកដ ?

​បើយោង​តាម​វចនានុក្រម​សម្ដេច​ជួនណាត បាន​បង្ហាញ​ថា កោដិ គឺ​ជា​ភាសាបាលី ដែល​មាន​ន័យ​ថា ១០ លាន ដូចនេះ​ ៧ កោដិ​ស្មើនឹង ៧០ លាន​ពិត​ជា​ត្រឹម​ត្រូវ​ណាស់។

មក​មើល​ពី​របៀប​រាប់​រហូត​ដល់​អសង្ខេយ្យ​

ដកស្រង់ចេញពីសៀវភៅ «មាគ៌ាជីវិតនៃព្រះពោធិសត្វ»រៀបរៀងដោយ បណ្ឌិត កុល ផេង

ត្រង់ផ្នែក “តារាងរាប់គុណិតសង្ខ្យា”

១០ ដប់ ស្មើនឹង ១ រយ = 102

១០ រយ ស្មើនឹង ១ ពាន់ = 103

១០ ពាន់ ស្មើនឹង ១ ម៉ឺន = 104

១០ ម៉ឺន ស្មើនឹង ១ សែន = 105

១០ សែន ស្មើនឹង ១ លាន = 106

១០ លាន ស្មើនឹង ១ កោដិ = 107

១០ លាន កោដិ ស្មើនឹង ១ បកោដិ = 1014

១០ លាន បកោដិ ស្មើនឹង ១ កោដិបកោដិ = 1021

១០ លាន កោដិបកោដិ ស្មើនឹង ១ នហុតំ = 1028

១០ លាន នហុតំ ស្មើនឹង ១ និន្នហុតំ = 1035

១០ លាន និន្នហុតំ ស្មើនឹង ១ អក្ខោភិនី = 1042

១០ លាន អក្ខោភិនី ស្មើនឹង ១ ពិន្ទុ = 1049

១០ លាន ពិន្ទុ ស្មើនឹង ១ អព្វុទំ = 1056

១០ លាន អព្វុទំ ស្មើនឹង ១ និរព្វុទំ = 1063

១០ លាន នរិព្វុទំ ស្មើនឹង ១ អហហំ = 1070

១០ លាន អហហំ ស្មើនឹង ១ អពពំ = 1077

១០ លាន អពពំ ស្មើនឹង ១ អដដំ = 1084

១០ លាន អដដំ ស្មើនឹង ១ សោគន្ធិកំ = 1091

១០ លាន សោគន្ធិកំ ស្មើនឹង ១ ឧប្បលំ = 1098

១០ លាន ឧប្បលំ ស្មើនឹង ១ កុមុទំ = 10105

១០ លាន កុមុទំ ស្មើនឹង ១ បុណ្ឌរិកំ = 10112

១០ លាន បុណ្ឌរិកំ ស្មើនឹង ១ បុទុមំ = 10119

១០ លាន បុទុមំ ស្មើនឹង ១ កថានំ = 10126

១០ លាន កថានំ ស្មើនឹង ១ មហាកថានំ = 10133

១០ លាន មហាកថានំ ស្មើនឹង អសង្ខេ្យយ្យំ = 10140

១០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០ ០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០ ០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០ ០០០០០០០០០០០០០០០០០០០០០———-

របៀបរាប់ ៖ រាប់ពី ដប់ ទៅដល់ កោដិ ត្រូវគុណនឹងចំនួន១០ជានិច្ច តែចាប់ពីកោដិ រហូតដល់ អសង្ខេយ្យ ត្រូវគុណនឹងចំនួន១កោដិ (១០លាន) ជានិច្ច។

ក្នុង ១ អសង្ខេយ្យ = ១ ថែមសូន្យ ១៤០ ទៀត។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​សព្វថ្ងៃ​នេះ​ខ្មែរ​យើង​ក៏​ទើប​តែ​ប្រើប្រាស់​ប្រព័ន្ធ​លេខ​បែប​អន្តរជាតិ​​​ជា​ផ្លូវ​ការណ៍ នោះ​គឺ ប៊ីលាន (Billion) ដែល​ ១ ប៊ីលាន ស្មើរ​នឹង ១០០០ លាន ៕

 

Loading...
SHARE