យើងគ្រប់គ្នាស្រម៉ៃឃើញអនាគតដែលពោរពេញដោយសេចក្តីសុខ និងភាពសុខស្រួលសម្រាប់ការរស់នៅ បើទោះបីជាអាចនឹងមានគ្រោះមហន្តរាយកើតឡើងក៏ដោយ។ យ៉ាងណាក៏ដោយ សន្មតថាអនាគតរបស់យើងនឹងល្អប្រសើរតាមរយៈការច្នៃប្រឌិតបង្កើតថ្មីនានាដែលជួយដល់ការរស់នៅរបស់យើង ជាពិសេសការច្នៃប្រឌិតបង្កើតថ្មីទាំង១០ខាងក្រោម។

១០. មនុស្សយន្តដែលរហ័សរហួន

 

ថ្មីៗនេះអ្នកវិទ្យាសាស្រ្តបានបង្កើតនូវមនុស្សយន្តដែលមានសមត្ថភាពក្នុងការរក្សាលំនឹង ដើរ រត់លើទីដីដែលមិនរាបស្មើ។ ដូចនេះ គ្មានអ្វីជាមន្ទិលសង្ស័យទៀតឡើយដែលថាក្នុងពេលអនាគតដ៏ខ្លី មនុស្សយន្តនឹងក្លាយជាមិត្ត សត្វចិញ្ចឹម អ្នកជួយ ឬក៏ដៃគូជីវិតផងក៏មិនដឹង។ ការបង្កើតមនុស្សយន្តដែលរហ័សរហួនគឺជាជំហានទៅមុខមួយ។

៩. Neuromorphic Chips និង បច្ចេកវិទ្យា AI

 

ខួរក្បាលមនុស្សគឺជាម៉ាស៊ីនដែលដំណើរការខ្លាំងបំផុតនៅលើពិភពលោក។ វិស្វកម្ម Neuromorphic គឺជាបំណងមួយក្នុងការធ្វើត្រាប់តាមរបៀបដែលខួរក្បាលរបស់មនុស្សបំពេញមុខងារបានយ៉ាងលឿន និងមានប្រសិទ្ធភាព។ តាមរយៈនេះ គេនឹងអាចបង្កើតនូវឧបករណ៍បម្លែងព័ត៌មានដែលលឿនខ្លាំងបំផុតសម្រាប់ប្រើក្នុងទូរស័ព្ទដៃ កុំព្យូទ័រ និងមនុស្សយន្ត។

៨. ថ្មរ៉ាឌីកាល់សរីរាង្គ

 

បច្ចុប្បន្នទូរស័ព្ទស្មាតហ្វូនគឺជារបស់ដែលពេញនិយម និងមានឥទ្ធិពលបំផុតលើការរស់នៅរបស់មនុស្ស។ ក្នុងនោះគុណវិបត្តិតែមួយរបស់វាគឺថ្ម ដែលហាក់ផ្ទុកថាមពលបានរយៈពេលកាន់តែខ្លីទៅៗ។ ថ្មរ៉ាឌីកាល់សរីរាង្គ (Organic Radical Battery – ORB) នឹងត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហានេះ។

៧. រថភ្លើង Hyperloop

 

រថភ្លើងប្រភេទនេះត្រូវបានស្នើគំនិតឡើងក្នុងគោលបំណងបង្កើតនូវការដឹកជញ្ជូនអ្នកដំណើរ និងទំនិញដែលមានល្បឿនលឿនខ្លាំងដូចយន្តហោះ តាមរយៈការប្រើរថភ្លើងបើកបរកាត់តាមបំពង់សុញ្ញាកាសដែលជួយឱ្យរថភ្លើងអាចធ្វើដំណើរបានលឿន។ បំពង់នេះអាចស្ថិតនៅលើដី ឬក្រោមដី។ ប្រព័ន្ធនេះនឹងអាចជួយកាត់បន្ថយគ្រោះថ្នាក់ សន្សំសំចៃថាមពល និងមានភាពស្ងប់ស្ងាត់ផងដែរ។

៦. ទូរសព្ទគែមស្ដើត

 

បច្ចុប្បន្ននេះក្រុមហ៊ុនជាច្រើនបានបង្វែរទិសដៅរបស់ខ្លួនទៅរកបរិបទនៃបច្ចេកវិទ្យាអេក្រង់ថ្មី ដែលជាប្រភេទអេក្រង់ទូរសព្ទដែលលាទសន្ធឹងស្ទើរពេញផ្ទៃខាងមុខនៃទូរសព្ទ ដែលមានន័យថាវាមានគែមកាន់តែតូច ឬ ស្ដើងជាងមុន ។ ហើយបច្ចុប្បន្ននេះស្ទើរតែគ្រប់ក្រុមហ៊ុនផលិតទូរសព្ទទាំងអស់សុទ្ធតែបំពាក់នូវអាក្រង់ប្រភេទនេះសម្រាប់ទូរសព្ទស៊េរីថ្មីរបស់ខ្លួន មិនយូរមិនឆាប់ទូរសព្ទស៊េរីក្រោយៗមកទៀតអានឹងគ្មានគែមក៏ថាបាន មានន័យថាផ្ទៃខាងមុខគឺជាអេក្រង់ដែលអាចបង្ហាញរូបភាពទាំងអស់តែម្ដង ។

៥. ការធ្វើកសិកម្មបញ្ឈរ

គេរំពឹងថាចំនួនមនុស្សនៅលើផែនដីនឹងកើនដល់៩ពាន់លាននាក់នៅឆ្នាំ២០៥០ ហើយ៨០ភាគរយនឹងរស់នៅក្នុងទីក្រុង។ ចំនួនប្រជាជនដ៏ច្រើននឹងបំផ្លាញផែនដី លើកលែងតែយើងរកឃើញនូវវិធីជួយសង្រ្គោះផែនដី។ របស់សំខាន់មួយសម្រាប់មនុស្សក្រៅពីខ្យល់ និងទឹកនោះ គឺអាហារ ប៉ុន្តែដើម្បីបានអាហារគេត្រូវធ្វើកសិកម្ម ហើយដើម្បីធ្វើកសិកម្មគេត្រូវការដីដែលអាចនាំឱ្យមានការកាប់ព្រៃឈើ។ ឆ្លើយតបនឹងបញ្ហានេះ បច្ចេកវិទ្យាធ្វើកសិកម្មបញ្ឈរជាជម្រើលដ៏ល្អ។

៤. Headsets ដែលអាចមើលឃើញស្តែងៗ ឬ ហៅថា VR

 

ដំបូងការច្នៃប្រឌិតបង្កើតថ្មីនេះផ្តោតទៅលើអ្នកលេងហ្គេម ហើយវាក៏សមស្របបំផុតសម្រាប់អ្នកលេងហ្គេមផងដែរ។ យ៉ាងណាក៏ដោយ វាក៏ត្រូវការការកែលម្អឱ្យប្រសើរឡើងដើម្បីដោះស្រាយបញ្ហាមួយចំនួនផងដែរ ដើម្បីអាចត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយទាំងការកម្សាន្ត និង ការទំនាក់ទំនង ។

៣. ផ្ទះដែលត្រូវបានផលិតស្រាប់ៗ

 

មនុស្សកាន់តែច្រើនឡើងរស់នៅក្នុងទីក្រុង ហើយតម្លៃអចលនទ្រព្យក៏កើនឡើងខ្លាំងផងដែរ។ ដូចនេះហើយការផលិតផ្ទះគឺត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហានេះ។ ផ្ទះត្រូវបានគេផលិតនៅរោងចក្រ បន្ទាប់មកយកមកតម្លើងនៅនឹងកន្លែង។ ដោយសារតែផ្ទះបែបនេះត្រូវបានគេផលិតឡើងក្នុងបរិមាណយ៉ាងច្រើន ដូចនេះហើយគេងាយស្រួលនឹងផលិត ហើយចំណាយលុយតិច។

២. រថយន្តដែលបើកបរដោយខ្លួនឯង

 

មានមនុស្សជាច្រើនបានស្លាប់ក្នុងគ្រោះថ្នាក់រថយន្តជារៀងរាល់ឆ្នាំ ដោយសារការងងុយដេក និងគ្រឿងស្រវឹង។ ការបង្កើតរថយន្តដែលបើកបរដោយខ្លួនឯងនេះ នឹងជួយដោះស្រាយបញ្ហាការខ្ជិលបើករ និងការមិនអាចបើកបរបាន។ យ៉ាងណាក៏ដោយ ការច្នៃប្រឌិតបង្កើតថ្មីនេះត្រូវការការកែលម្អ និងសិក្សាបន្ថែមជាច្រើនទៀត។

១. ការបោះពុម្ព 3D

 

នេះជាបច្ចេកវិទ្យារកឃើញថ្មីមួយដ៏ពិសេស ដែលគ្រូពេទ្យអាចបោះពុម្ពនូវសរីរាង្គខាងក្នុងរបស់អ្នកជម្ងឺដូចជាបេះដូងជាដើម ហើយធ្វើការសាកល្បងវះកាត់ មុននឹងធ្វើការវះកាត់ពិតប្រាកដដោយមិនមានកំហុស។ ក្រៅពីវិស័យសុខាភិបាលនេះ ការបោះពុម្ព 3D ក៏មានសារៈប្រយោជន៍ក្នុងវិស័យជាច្រើនទៀតផងដែរ។

ប្រភព៖ Wonderslist

SHARE