កាលពីពេលថ្មីៗនេះបុរសជនជាតិប្រទេសម្នាក់ដែលមានឈ្មោះថា Torsten Schubert បានបង្ហោះវីដេអូមួយដែលមានរយៈពេល ៣៣ វិនាទី ជាមួយនឹងអារម្មណ៍ហួសចិត្ត ។

តាមរយៈវីដេអូនោះវាបានបង្ហាញពីទង្វើដ៏មិនខ្លាចស្លាប់របស់អ្នកបើកបររថយន្ត កាម៉ារីឆ្លាម 1 មួយគ្រឿង ដែលមិនព្រមឈប់ទុកឲ្យរថភ្លើងរត់ទៅផុត ដោយហ៊ានជិះកាត់មុខរថភ្លើងនោះ បើទោះបីជាគេបានដាក់ប៉ារ៉ាសនៅខាងមុខ ជាមួយនឹងសញ្ញាហាមឃាតយ៉ាងណាក្ដី ។ តែសំណាងល្អដែលអ្នកបើកបរនោះបានបើកផុត ក៉ំអីមិនដឹងថានឹងមានអ្នករបួស និងស្លាប់ប៉ុន្មាននាក់នោះទេ ។

ជាមួយនឹងវីដេអូនោះ លោក Torsten Schubert បានសរសេរយ៉ាងដូច្នេះថា “កម្ពុជា (ប្រជាជនកម្ពុជា)…ក៏មានអ្នកបើកបរឆ្កួតឡប់ដែរ…ខ្ញ៉ំដឹងថា, មិនមែនទាំងអស់ (ប្រជាជននៅកម្ពុជា) សុទ្ធតែបើកបរឆ្កួតឡប់បែបនេះទេ…ហើយការបើកបររបៀបនេះក៏មាននៅប្រទេសផ្សេងទៀតជាច្រើនដែរ” ។

Cambodia…sometimes very crazy driver…I know, not all are crazy…you can find this in different country's too

Posted by Torsten Schubert on Monday, April 30, 2018

Loading...
SHARE