រឿង​អបិយជំនឿ​ទាក់ទង​នឹង​ខ្មោច​​ព្រាយបិសាចគឺ​មិន​មែន​​កើត​មាន​តែ​នៅ​ស្រុក​យើង ឬ ទើប​តែ​កើត​មាន​ក្នុង​ពេល​បច្ចុប្បន្ន​នោះ​ទេ វា​បាន​កើត​ឡើង​ជា​យូរ​យារ​ណាស់​មក​ហើយ ប៉ុន្តែ​មក​ដល់​សព្វ​ថ្ងៃ​អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​មិន​ទាន់​អាច​បក​ស្រាយ​ច្បាស់​លាស់​អំពី​វា​នៅ​ឡើយ។

ក្រុម​អ្នក​វិទ្យា​សាស្រ្ត​ខ្លះ​បាន​ហៅ​ការ​​មើល​ឃើញ ឬ ឭ​ពី​ខ្មោច​ព្រាយ​បិសាច​​នេះ​គ្រាន់​តែ​ជា​ការ​ស្រមើ​ស្រមៃ​របស់​មនុស្ស​ប៉ុណ្ណោះ ប៉ុន្តែ​ការ​បក​ស្រាយ​នេះ​នៅ​មិន​ទាន់​គ្រប់​​គ្រាន់​សម្រាប់​ដោះ​ស្រាយ​នូវ​ចង្ងល់​ដ៏​ស្មុគស្មាញ​នេះ​ទេ ។

ងាក​មក​មើល​រូបថត​ខ្មៅស​​ចំនួន ១៣ សន្លឹក​ដែលខ្លះជារូបថតសម័យមុន ឯខ្លះជារូបថតទើបតែថតក្នុងកំឡុងពេល ១០ ឆ្នាំចុងក្រោយនេះ ដែលរូបថតទាំងនេះនឹង​ធ្វើ​ឲ្យ​អ្នក​ដែល​បាន​មើល​​ហើយ​ព្រឺសម្បុរ​ព្រោះ​តែ​រូបថត​នីមួយ​ៗ​សុទ្ធ​តែ​ថត​ជាប់​ព្រលឹង​ខ្មោច ៖

១ រូបថតជ៉ំគ្នារបស់ក្រុម​ទាហាន​ជើង​អាកាស

នេះ​ជា​រូបថត​របស់​ក្រុម​ទាហាន​ជើង​អាកាស ហើយ​អ្វីដែល​ធ្វើ​ឲ្យ​​គ្រប់​គ្នា​ព្រឺសម្បុរ​នោះ​គឺ​នៅ​ពេល​ដែល​គេ​យក​រូបថត​នោះ​មក​ពិនិត្យ​ឲ្យ​ច្បាស់​គេ​បាន​រក​ឃើញ​ទាហាន​ម្នាក់​ទៀត​ដែល​មាន​ឈ្មោះ​ថា Feddie Jackson ដែល​ការ​ពិត​ទាហាន​រូបនេះ​បាន​ទើប​តែ​​ស្លាប់​​ដោយ​សារ​ធ្្លាក់​យន្ត​ហោះ​ពីរ​ថ្ងៃ​មុន​ថ្ងៃ​ដែល​ថត​រូប​នេះ។

២ រូបថត​ដែល​ថត​នៅ​ក្នុង​មន្ទីរ​ពេទ្យ Waverly Hills

នេះ​ជា​រូបថត​ដែល​ថត​នៅ​ក្នុង​មន្ទីរ​ពេទ្យ Waverly Hills ដែល​ជា​មន្ទីរ​ពេទ្យ​វិកល​ចរិក​មួយ ។ ហើយ​រូប​ខ្មោច​ស្រី​ដែល​បង្ហាញ​ខ្លួន​មុខ​បន្ទប់​ក្នុង​រូបថត​នោះ​ត្រូវ​បាន​គេ​ជឿ​ជាក់​ថាគឺ​ជា​នាង Mary Lee ដែល​ជា​អ្នក​ជំងឺ​ដែល​បាន​ស្លាប់​នៅ​ក្នុង​បន្ទប់​នោះ។

៣ ស្រមោលបុរសនៅក្នុងព្រះវិហារ

រូបថត​មួយ​សន្លឹក​នេះ​ត្រូវ​បាន​ថត​នៅ​ក្នុង​ព្រះវិហារ​សាសនាគ្រិស​មួយ​ដែល​មាន​ឈ្មោះ​ថា Eastry Church នៅ​ក្នុង​ឆ្នាំ 1956 ។ នៅក្នុងរូបថតនោះគេសង្កេតឃើញថាមានស្រមោលបុរសម្នាក់កំពុងតែអង្គុយនៅលើកៅអីនៅក្នុងវិហារ ។

៤ ខ្មោចស្រីមកធ្វើការ

នេះជារូបថតដែលថតចេញពីវីដេអូនៃកាមេរ៉ាសុវត្ថិភាពក្នុងការិយាល័យធ្វើការមួយកន្លែងក្នុងអគារសលាក្ដី Lincoln County Courthouse នៃរដ្ឋ North Carolina ។ តាមរយៈរូបថតនេះគេសង្កេតឃើញមាននារីម្នាក់កំពុងតែឈរនៅក្នុងបន្ទប់ការិយាល័យខណៈដែលនោះជាពេលដែលគ្រប់គ្នាចេញពីធ្វើការអស់ទៅហើយ ចំណែកឯបន្ទប់ក៏ត្រូវបានចាក់សោរទៀត ។ តើនារីនោះគឺជានរណា ? វាគឺជាសំនួរដែលបុគ្គលិកនៅទីនោះបានសួរគ្នាទៅវិញទៅមក ហើយក៏ជាសំណួរដែលធ្វើឲ្យពួកគេម្នាក់ៗព្រឺក្បាលផងដែរ ។

៥ នារីស្លៀកពាក់សនៅក្នុងព្រះវិហារ

នេះ​ជា​រូបថត​ដែល​ថត​នៅ​ក្នុង​ឆ្នាំ ១៩៦៤ នៅ​ក្នុង​ព្រះ​វិហារ​សាសនាគ្រិស​មួយ​កន្លែង​ក្នុង​ចក្រភពអង់គ្លេស ។ អ្នក​ដែល​បាន​ថត​រូប​នោះ​បាន​និយាយ​ មុន​ដំបូង​គាត់​មាន​អារម្មណ៍​ថា រូបចំលាក់​នៅ​ក្នុង​ព្រះវិហារ​នោះ​ហាក់​បី​ដូចជា​មាន​ចលនា ហើយ​គាត់​ក៏​បង្វែរ​កាមេរ៉ា​ដែល​ប្រើ​សម្រាប់​ថត​ក្នុង​ពិធី​នៅ​ពេល​នោះ​សំដៅ​ទៅ​រក​ ប៉ុន្តែ​វា​បាន​ធ្វើ​ឲ្យ​លោក​កាន់​តែ​ព្រឺ​សម្បុរ​ជាង​រូបចម្លាក់​មាន​ចលនា​ទៅ​ទៀត​នោះ​គឺ គាត់​បែរ​ជា​ថត​ជាប់​នារី​ម្នាក់​ស្លៀក​រ៉ូប​ពណ៌​ស កំពុង​តែ​អង្គុយ​អោន​មុខ​ចុះ​ហើយ​បែរ​ខ្នង​មក​រក​គាត់ ខណៈ​ដែល​នៅ​ខាង​ក្រៅ​វា​គ្មាន​អ្វី​ទាំង​អស់។

៦ ស្រមោលក្បាលមនុស្ស

នេះជារូបថតដែលថតនៅពេលដែលកំពុងរុករកក្រុមទាហានជើងទឹក និង កងនាវិកផ្សេងៗទៀតដែលបានបាត់ខ្លួនដោយគ្មានមូលហេតុ ។ ក្រោយការស្វែងរកដោយចំណាយពេលដ៏យូរគេមិនបានទទួលលទ្ធផលអ្វីទាំងអស់ ដោយសារតែគ្មានសូម្បីតែសាកសព មនុស្សម្នាក់ ប៉ុន្តែអ្វីដែលចម្លែកនោះគឺរូបថតមួយសន្លឹកដែលត្រូវបានថតក្នុងកំឡុងពេលនោះបែរជាបង្ហាញឲ្យឃើញពីមុខមនុស្សជាច្រើនជាលក្ខណៈស្រមោលព្រាលៗ ។

៧  ខ្មោចនៅចាំជណ្ដើរ

នៅ​សារមន្ទីរ​មួយ​កន្លែង​ត្រូវ​បាន​អ្នក​យាម​ប្រាប់​ថា​តែង​តែ​ឭ​សូរ​សម្លេង​សំរឹប​ជើង​ឡើង​ជណ្ដើរ​ ខណៈ​ដែល​ចេញ​ទៅ​មើល​គ្នា​អ្នក​ណា​ទាំង​អស់ ដើម្បី​ស្វែងរក​ការ​ពិត​គេ​ក៏​បាន​ប្រើប្រាស់​កាមេរ៉ា​ដើរ​ថត​នៅ​កន្លែង​ដែរ​ឧស្សាហ៍​ឭសូរ​សំឡេង​សំរឹប​ជើង​នោះ​នៅ​ពេល​យប់ ជា​លទ្ធផល​ពួកគេ​បាន​រូបថត​មួយ​សន្លឹក​ដែល​ថត​ជាប់​មនុស្ស​ស្រី​ម្នាក់​ស្លៀក​រ៉ូប​ពណ៌​ស​ដែល​មើល​ទៅ​ដូចជា​កំពុង​តែ​ឡើង​ជណ្ដើរ។

៨ ព្រលឹងខ្មោចអ្នកយាមអគារ

នេះ​ជា​រូបព្រលឹង​ខ្មោច​ដែល​កំពុង​ស្ថិត​នៅ​លើ​អគារ​ជាន់​ទី ៣ មនុស្ស​ជា​ច្រើន​ជឿ​ជាក់​ថា​ព្រលឹង​ខ្មោច​នោះ​គឺ​ជា​អ្នក​យាយម​អគារ ហើយ​គេ​កំពុង​ការ​ពារ​អាគារ​នោះ​កុំ​ឲ្យ​មាន​ការ​វាយ​កំទេច។

៩ ព្រលឹងខ្មោចម្ចាស់កៅអី

នេះ​ជា​រូបថត​មួយ​សន្លឹក​ដែល​ក្រុមគ្រួសារ​មួយ​បាន​ថត​នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​របស់​ពួកគេ​ដើម្បី​រក្សា​ទុក​ជា​អនុស្សាវរី ប៉ុន្តែ​នៅ​ក្នុង​រូបថត​នោះ​ពួកគេ​បែរ​ជា​ថត​ជាប់​បុរស​ចំណាស់​ម្នាក់​ដែល​ជា​ម្ចាស់​ផ្ទះ​នេះ​មុន ហើយ​គាត់​ទើប​តែ​ស្លាប់​បាន​ពីរ​បី​ថ្ងៃ​មុន​ថ្ងៃ​ថត​រូបនេះ។ នៅ​ក្នុង​រូបថត​នោះ​គេ​ឃើញ​បុរស​ចំណាស់​នោះកំពុង​តែ​អង្គុយ​នៅ​លើ​កៅ​អី​ធ្នាក់​ដៃ​ដែល​ដែល​ជា​សំនព្វ​ចិត្ត​របស់​គាត់​ ដែល​​គាត់​ឧស្សាហ៍​អង្គុយ​កាល​ពី​ពេល​ដែល​គាត់​រស់​នៅ​ក្នុង​ផ្ទះ​នោះ។

១០  ខ្មោចទម្លាក់ខ្លួនពីពិដាន

នេះជារូបថតដែលថតក្នុងកំឡុងពេលទទួលទានអាហារពេលល្ងាចរបស់គ្រួសារមួយ ក្នុងឆ្នាំ ១៩៥០ ។ តាមរយៈរូបថតនោះគេសង្កេតឃើញមានស្រមោលមនុស្សប្រុសម្នាក់កំពុងតែដាំក្បាលចុះក្រោយ ជើងបែរទៅពិដាន ដែលមើលទៅគួរឲ្យខ្លាច ខណៈដែលពេលនោះមនុស្សទាំង ៤ នាក់នេះមិនបានឃើញអ្វីនៅខាងក្រៅនោះទេ ។

បើតាមសម្ដីរបស់ស្ត្រីទាំង ២ នៅក្នុងរូបថតដែលផ្តល់បទសំភាសន៍ទៅដល់សារព័ត៌មាននៅសម័យកាលនោះក្រោយពេលដែលរូបថតនោះត្រូវបានគេយកចុះផ្សាយ បានបញ្ជាក់ថានោពេលថតនោះគឺពិតជាគ្មានអ្វីនីពីក្រោយពួកគេពិតមែន សូម្បីតែអ្នកថតក៏អះអាងដូចនេះដែរ ប៉ុន្តែនៅពេលដែលផ្ដិតចេញមកវាបែរជាឃើញរូបភាពដ៏គួរឲ្យខ្លាចបែបនេះទៅវិញ ។ ពួកគបានបន្ថែមទៀតថាជារៀងរាល់យប់ពួកគេតែងតែឮសូរសំរឹបជើងដូចជាមនុស្សប្រុសម្នាក់តែងតែដើរនៅខាងក្រៅផ្ទះ ។

១១  នារីវ័យក្មេងស្លៀករ៉ូបសបង្ហាញខ្លួនក្នុងវិហារ

នៅ Peter Burton បានថតរូបភរិយារបស់លោកនៅក្នុងវិហារ Worstead ស្ថិតក្នុងចក្រភពអង់គ្លេស ប៉ុន្តែអ្វីដែលគាត់ថតបាននោះគឺមិនមែនតែរូបភរិយារបស់លោកនោះទេ វាថែមទាំងថតជាប់ស្រមោលនារីវ័យក្មេងម្នាក់ស្លៀករ៉ូបសទៀតផង ។

១២ ព្រលឹងខ្មោចនៅក្នុងវិហារមួយកន្លែងនៅចក្រភពអង់គ្លេស

រូបថតមួយនេះត្រូវបានថតនៅក្នុងឆ្នាំ ១៩៦៣ នៅក្នុងវិហារមួយកន្លែងនៅចក្រភពអង់គ្លេស មនុស្សជាច្រើនបានមើលឃើញថារូបថតទាំងនោះបានថតជាប់ព្រលឹងខ្មោចមួយ ដោយអ្នកខ្លះបានអះអាងថានោះជាព្រលឹងរបស់ខ្មោចទាព្រលឹងទៀតផង ។

ហើយនេះគឺជារូបថតដទៃទៀតប៉ុន្តែមិនមានព៌ត៌មានលំអិតនោះទេ ៖