ប្រទេស​ចិន​ ៖ ថ្មី​នេះ​មាន​ការ​រំលែក​គ្នា​នូវ​រូបភាព​​មួយ​ចំនួនដែល​បង្ហាញ​ពី​ឡាន​ពណ៍​ខ្មៅ​មួយ​គ្រឿង​ត្រូវ​បាន​គេ​យក​ធុង​សំរាម​ប្រមាណ​ជា​ជាង​៤០​ទៅ​ដាក់​ព័ទ្ធជុំវិញ​ដែល​ធ្វើ​ឲ្យ​ឡាន​មួយ​គ្រឿង​នោះ​ក្លាយ​ទៅ​ជា​ចំណែក​នៃ​សំរាម​ទៅ​ហើយ​ ។

ខណៈ​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា​មូលហេតុ​ដែល​ឡាន​មួយ​គ្រឿង​នេះ​ត្រូវ​បាន​សំរាម​យ៉ាង​ច្រើន​ព័ទ្ធ​ជុំ​ជិត​បែប​នេះ​ព្រោះ​រថយន្ត​មួយ​គ្រឿង​នេះ​ចត​នៅ​ចំ​កន្លែង​ដែល​គេ​ត្រូវ​យក​ធុង​សម្រាម​មក​ដាក់​ ដូចនេះ​ហើយ​ទើប​អ្នក​ដែល​ប្រមូល​សំរាម​បាន​យក​ធុង​សំរាម​ទាំង​នោះ​ដាក់​ព័ទ្ធ​ជុំ​វិញ​ឡាន​តែ​ម្ដង​ ហើយ​នេះ​ក៏​ជា​ការ​ដែល​ធ្វើ​ម្ចាស់​ឡាន​ដឹង​ខ្លួន​ផង​ដែរ​ខ្លួន​ចត​ខុស​របៀប​ពេក​ហើយ​ ។

យ៉ាង​ណា​នេះ​អាច​ជា​មេរៀន​មួយ​សម្រាប់​អ្នក​គ្រប់​គ្នា​ដែល​មាន​រថយន្ត​ប្រើ​ប្រាស់​គួរ​តែ​មើល​ឲ្យ​ច្បាស់​តាម​រយៈ​ផ្លាក​សញ្ញា​ឬ​គំនូស​សញ្ញា​ផ្សេងៗ​ឲ្យ​ច្បាស់​មុន​នឹង​ចត​រថយន្ត​ ព្រោះ​ជួន​កាល​វា​អាច​ឲ្យ​អ្នក​ត្រូវ​បាក់​មុខ​ដោយ​សារ​ការ​ធ្វេស​ប្រហេស​ទាំង​នោះ​ផង​ដែរ​ ។

Loading...
SHARE