មនុស្សម្នាក់ៗមានជំនាញសរសេរអក្សរដៃខុសគ្នា ហើយអក្សរដែលពួកគេសរសេរចេញមកក៏ខុសគ្នាដែរ ជាពិសេសគឺហត្ថលេខា ដោយម្នាក់ៗធ្វើយ៉ាងណាឱ្យហត្ថលេខារបស់ខ្លួនមានលក្ខណៈពិសេសខុសប្លែកពីហត្ថលេខារបស់អ្នកដទៃ ហើយក្នុងនោះវាក៏មានបង្កប់នូវអត្ថន័យពាក់ព័ន្ធនឹងលក្ខណៈរបស់ម្ចាស់ហត្ថលេខាផងដែរ។ ជាមួយគ្នានេះដែរ ហត្ថលេខារបស់អ្នកមានអំណាច ថ្នាក់ដឹកនាំកំពូលៗ និងបុគ្គលល្បីៗរមែងជាទីចាប់អារម្មណ៍របស់មហាជនទូទៅ។ ចងដឹងថា ហត្ថលេខារបស់មេដឹកនាំកំពូលៗរបស់ពិភពលោកមានលក្ខណៈពិសេសប្លែកយ៉ាងណានោះ សូមមើលខាងក្រោមទាំងអស់គ្នា។

ហត្ថលេខារបស់ម្ចាស់ក្សត្រីចក្រភពអង់គ្លេស Elizabeth II ដែលជាប្រមុខរដ្ឋនៃប្រទេសអង់គ្លេស ប្រទេសកាណាដា ប្រទេសអូស្រ្តាលី និងប្រទេសញូវហ្សឺឡែន

 

  • ខ្សែបន្ទាត់កាត់ហត្ថលេខា៖ ជាមនុស្សមានការទទួលខុសត្រូវ ចេះរិះគន់ខ្លួនឯង
  • សរសេរជាឈ្មោះអាចអានដាច់៖ ជាមនុស្សត្រង់ទៅត្រង់មក និងរួសរាយ

ហត្ថលេខារបស់លោកស្រី Theresa May នាយករដ្ឋមន្រ្តីប្រទេសអង់គ្លេស

 

  • សរសេរជាឈ្មោះពេញធំៗ៖ ជាមនុស្សពេញចិត្តនឹងសមត្ថភាពរបស់ខ្លួន និងអាចធ្វើការសម្រេចចិត្តបានលឿន
  • អក្សរអាចអានដាច់ និងច្បាស់៖ ជាមនុស្សរីករាយទទួលនូវអ្វីដែលជាខ្លួនឯង ផ្តល់ភាពធូរស្រាលសម្រាប់ជីវិតខ្លួនឯង

ហត្ថលេខារបស់លោក Justin Trudeau នាយករដ្ឋមន្រ្តីប្រទេសកាណាដា

 

  • ហត្ថលេខាដែលអាចមិនដាច់៖ ជាមនុស្សយល់ថាអ្វីដែលនិយាយគឺសំខាន់ជាងអត្តសញ្ញាណរបស់ខ្លួន
  • ហត្ថលេខាខ្នាតកណ្តាល មិនធំពេកមិនតូចពេក៖ ជាមនុស្សមានតុល្យភាពក្នុងភាពរម្យទម

ហត្ថលេខារបស់លោក Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌា

 

  • សរសេរជាឈ្មោះពេញធំៗ៖ ជាមនុស្សពេញចិត្តនឹងសមត្ថភាពរបស់ខ្លួន និងអាចធ្វើការសម្រេចចិត្តបានលឿន
  • សរសេរទេរឡើង៖ ជាមនុស្សរួសរាយ តែងតែសប្បាយរីករាយ មិនចង់បង្ហាញនូវប្រវត្តិរបស់ខ្លួន
  • អក្សរអាចមើលឃើញតែមិនពេញ៖ ជាមនុស្សមិនចង់ឱ្យអ្នកដឹងអ្វីដែលគេកំពុងគិត

ហត្ថលេខារបស់លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន

 

  • ហត្ថលេខាអាចអានដាច់៖ ជាមនុស្សបើកទូលាយ និងស្មោះត្រង់ក្នុងឥរិយាបថសង្គម
  • អក្សរប៉ុនគ្នានឹងស្ថិតនៅទីតាំងដូចគ្នា៖ បង្ហាញនូវសារៈសំខាន់ និងការយកចិត្តទុកដាក់

ហត្ថលេខារបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន

 

  • ហត្ថលេខាអាចអានដាច់៖ ជាមនុស្សបើកទូលាយ និងស្មោះត្រង់ក្នុងឥរិយាបថសង្គម
  • អក្សរប៉ុនគ្នានឹងស្ថិតនៅទីតាំងដូចគ្នា៖ បង្ហាញនូវសារៈសំខាន់ និងការយកចិត្តទុកដាក់

ហត្ថលេខារបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក

 

  • ហត្ថលេខានៅក្តៀនជាប់គ្នា៖ មានន័យសំដៅលើប្រាក់ចំណេញ និងជាប្រភេទអ្នកជំនួញ
  • បណ្តុំអក្សររញ៉េរញ៉ៃ៖ ជាមនុស្សយល់ថាអ្វីដែលខ្លួននិយាយគឺសំខាន់ជាងហត្ថលេខា និងអត្តសញ្ញាណរបស់ខ្លួន

ហត្ថលេខារបស់លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរូស្ស៊ី

 

  • សរសេរទេរឡើង៖ ជាមនុស្សរួសរាយ តែងតែសប្បាយរីករាយ មិនចង់បង្ហាញនូវប្រវត្តិរបស់ខ្លួន
  • អក្សរតូចទៅៗ៖ ជាមនុស្សមានការជំរុញទឹកចិត្តខ្លួនឯងខ្ពស់ មិនសូញសាញ និងឥរិយាបថការពារខ្លួនឯង

ហត្ថលេខារបស់លោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់

 

  • សរសេរជាឈ្មោះពេញធំៗ៖ ជាមនុស្សពេញចិត្តនឹងសមត្ថភាពរបស់ខ្លួន និងអាចធ្វើការសម្រេចចិត្តបានលឿន
  • អក្សរអាចអានដាច់ និងច្បាស់៖ ជាមនុស្សរីករាយទទួលនូវអ្វីដែលជាខ្លួនឯង ផ្តល់ភាពធូរស្រាលសម្រាប់ជីវិតខ្លួនឯង

ប្រភព ៖ Quora

Loading...
SHARE