ជា​ទូទៅ​សម្រាប់​មនុស្ស​ដែល​មាន​មុខមាត់​ស្រដៀង​គ្នា​គឺ​ទាល់​តែ​ពួក​គេ​មាន​ខ្សែ​ស្រលាយ​ជាប់​សាច់​ឈាម​ជា​បង​ប្អូន​នឹង​គ្នា​ ក៏​ប៉ុន្តែ​បើ​ក្រឡេក​មើល​បុគ្គល​ប៉ុន្មាន​រូប​ខាង​ក្រោម​នេះ​ពួក​គាត់​មាន​មុខមាត់​ស្រដៀង​ទៅ​នឹង​តារា​បាល់​ល្បី​មួយ​ចំនួន​នេះ​ខ្លាំង​ណាស់​ស្រប​ពេល​ដែល​ពួក​គាត់​ពុំ​មាន​ជាប់​សាច់​ញាតិ​សោះ​នោះ​ ។

Diego Lugano និង Simon Baker

Diego Lugano គឺ​ជា​ខ្សែ​ការពារ​ដ៏​ល្អ​មួយ​រូប​សញ្ជាតិ​អ៊ុយរ៉ាហ្គាយ​ គាត់​ធ្លាប់​លេង​នៅ​ក្លឹប​ធំ​មួយ​ចំនួន​ដូចជា​ Fernerbache , PSG និង Westbrom ជា​ដើម​ ដោយ​ឡែក​លោក​ Simon Baker គាត់​គឺ​ជា​តួសំដែង​មួយ​រូបមាន​សញ្ជាតិ​អូស្ដ្រាលី​ ។

Jamie Vardy និង Lee Chapmen

Jamie Vardy គឺ​ជា​ខ្សែ​ប្រយុទ្ធ​មួយ​រូប​របស់​ក្លឹប​ Liecester City ដោយ​ឡែក​ Lychapmen គឺ​គ្រាន់​តែ​ជា​អ្នក​គាំទ្រ​ប៉ុណ្ណោះ​ ។

Xabi Alonso និង Jason Bateman

Xabi Alonso បច្ចុប្បន្ន​គឺ​ជា​ខ្សែ​បម្រើ​មួយ​រូប​របស់​ក្លឹប​ Bayern Munich ហើយ​គាត់​មាន​សញ្ជាតិ​អេស្ប៉ាញ​ចំណែក​លោក​ Jason Bateman គឺ​ជា​តារា​សម្ដែង​មួយ​រូប​គាត់​មាន​សញ្ជាតិ​អាមេរិក ។

Joe Hart  និង Jame Van Der Beek

Joe Hart គឺ​ជា​អ្នក​ចាំទី​មួយ​រូប​របស់​ជម្រើស​ជាតិ​អង់គ្លេស​ដោយ​ឡែក​លោក​ James Van Der Beek គឺ​ជា​តារា​សម្ដែង​មួយ​រូប​ហើយ​គាត់​មាន​សញ្ជាតិ​អាមេរិក ។

Karim Benzema និង Shia LaBeouf

Karim Benzema គាត់​មាន​សញ្ជាតិ​បារាំង​ ចំណែក​លោក​ Shia La Beorf គាត់​មាន​សញ្ជាតិ​អាមេរិក​ហើយ​គាត់​ជា​តារា​សម្ដែង​មួយ​រូប​ ។

Mesut Ozil និង Enzo Ferrari 

Ozil មាន​សញ្ជាតិ​អាល្លឺម៉ង់​ ចំណែក​លោក​  Enzo Ferrari គាត់​គឺ​ជា​ស្ថាបនិក​របស់​រថយន្ត​ Ferrari ហើយ​គាត់​មាន​សញ្ជាតិ​អ៊ីតាលី ។

Gareth Bale និង Kenneth McEvoy

កីឡាករ​ Gareth Bale មាន​សញ្ជាតិ​វែល​ ចំណែក​ Kenneth McEvoy គឺ​មាន​សញ្ជាតិ​អៀឡង់​តែ​គេ​ក៏​ជា​កីឡាករ​បាល់​ទាត់​មួយ​រូប​ដែរ​ ។

Zlatan Ibrahimovic និង Jack Goodacre

Jack Goodacre គឺ​ជា​អ្នក​គាំទ្រ​មួយ​រូប​របស់​ក្លឹប​ Manchester United ។

Manuel Neuer និង Tobey Maguire 

កីឡាករ​ Manuel Neuer គាត់​មាន​សញ្ជាតិ​អាល្លឺម៉ង់​ ចំណែក​ Tobey Maguire ដែល​ធ្លាប់​សំដែង​ជា​តួអង្គ​ Spider Man គឺ​មាន​សញ្ជាតិ​អាមេរិក ។

Neymar និង Barry Cotter

ក្មេង​ប្រុស​ដែល​មាន​មុខមាត់​ស្រដៀង​ Neymar នេះ​គេ​ក៏​ជា​តារា​បាល់​ទាត់​មួយ​ផង​ដែរ​ ដោយ​គេ​លេង​នៅ​ក្លឹប​ Limerick FC ហើយ​គេ​មាន​សញ្ជាតិ​អៀឡង់​ ។