យើង​ដឹង​ហើយ​ថា Lexus គឺ​និមិត្ត​សញ្ញា​នៃ​​រថយន្ត​ដ៏​ទំនើប និង​មាន​គុណភាព​ខ្ពស់​មួួយ​របស់​ Toyota ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​លំដាប់​ពិភពលោក​ដ៏​ល្បីល្បាញ។

ប៉ុន្តែ​កាល​ពី​ពេល​ថ្មី​ៗ​រថយន្ត​ដែល​មាន​ភាព​រឹងម៉ាំ​ និង​គុណភាព​ខ្ពស់​មួយ​នេះ​ត្រូវ​បាន​​រង​ការ​ខូច​ខាត​ ដោយ​កំពៀច​ផ្នែក​ចំហៀង​ខាង​មុខ​នៃ​រថយន្ត ខណៈ​ដែល​កង់​មាន​សភាព​ធម្មតា មិន​បាន​រង​ការ​ខូច​ខាត​អ្វីនោះ​ទេ។ បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​បង្ករ​ដោយ​កង់​ជិះ​បុក​រថយន្ត​នេះ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន ប៉ុន្តែ​សម្រាប់​ថា​តើ​ប៉ូលិស​នឹង​ដោះ​ស្រាយ​បែប​ណា​ចំពោះ​ជន​បង្ករ​ មិន​ត្រូវ​បាន​ប្រភព​បញ្ជាក់​នោះ​ទេ៕

 

⇓ អូស​ចុះ​ទៅ​ក្រោម​ដើម្បី​អាន​អត្ថបទ​ផ្សេង​ទៀត ៖

ខ្សែ​ភាពយន្ត​បែប​តុក្កតា​ដ៏​ល្អ​មើល​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​កុមារ​ភាព​ក្នុង​ជំនាន់​៩០ជាង​និង​២០០០​ស្ដើង​​​បំភ្លេច​មិន​បាន

បើ​និយាយ​ពី​ជំនាន់​៩០​ជាង​សម្រាប់​អ្នក​នៅ​ជនបទ​ពុំ​សូវ​មាន​ជា​ទូរទស្សន៍​ច្រើន​នោះ​ទេ​ ដោយ​ជាទូទៅ​អ្នក​មាន​កុមារ​ភាព​នៅ​ជំនាន់​គឺ​នោះ​គឺ​ទៅ​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​របស់​អ្នក​ដែល​មាន​ទូរទស្សន៍​ដើម្បី​បាន​ទស្សនា​ខ្សែភាពយន្ត​ផ្សេងៗ​​ ។ ដោយ​ឡែក​បើ​និយាយ​អំពី​ខ្សែភាពយន្ត​ដែល​ពេញ​និយម​ជំនាន់​នោះ​គឺ​ភាគ​ច្រើន​ជា​ខ្សែ​ភាព​យន្ត​បែប​តុក្កតា​ ថ្វី​ត្បិត​តែ​កាល​ណោះ​រូបភាព​មិន​សូវ​ជា​ល្អ​ច្បាស់​ស្អាត​ដូចបច្ចុប្បន្ន​ប៉ុន្តែ​ជឿ​ថា​ខ្សែភាពយន្ត​ទាំង​នោះ​នៅ​តែ​ធ្វើ​ឲ្យ​អ្នក​ធ្លាប់​ទស្សនា​ជំនាន់​នោះ​បំភ្លេច​មិន​បាន​រហូត​ដល់​បច្ចុប្បន្ន​ ។

យ៉ាង​ថ្ងៃ​នេះ​យើង​ខ្ញុំ​សូម​លើក​យក​រូបភាព​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​ខ្សែ​ភាព​យន្ត​ទាំង​នោះ​មក​បង្ហាញ​ប្រិយមិត្ត​ដើម្បី​ជា​ការ​រំលឹក​អនុស្សាវរីយ៍​ល្អ​ផង​ដែរ​ ៖

Snow White 

Kirriko

Alladin 

The Lion King

The Little Mermaid

Cinderella

Pinnochio

Beauty and the beast

The Sword in The Stone – King Arthu

Loading...
SHARE